ឧស្សាហកម្មផលិតស្រា Tequila នៅមិចស៊ីកូ ជួបវិបត្តិស្របពេលរបាំងពាណិជ្ជកម្មជាមួយនឹងអាមេរិកទើបចាប់ផ្តើម

បរទេស ៖ ស្រា Tequila គឺជាស្រាដ៏ពេញនិយមសម្រាប់ទទួលទាននៅតាមបណ្តាភោជនីយដ្ឋាន ជាពិសេសបារកំសាន្តនាពេលរាត្រីដែលមានលក់ភេសជ្ជៈស្រាក្រឡុក ឬ cocktails ហើយក្នុងនោះប្រទេសមិចស៊ីកូគឺជាអ្នកផលិតប្រភេទរសជាតិដើម original tequila និងធំជាងគេបំផុតលើពិភពលោក។

ជារៀងរាល់ឆ្នាំ ប្រទេសមិចស៊ីកូផលិតបានស្រា Tequila សម្រាប់នាំចេញយ៉ាងហោចណាស់ជាង៥០០លានលីត្រដែលក្នុងនោះទីផ្សារធំជាងគេបំផុតគឺលក់ទៅឱ្យសហរដ្ឋអាមេរិកដែលមានចំណែកធំជាងគេបំផុត ហើយបន្ទាប់មកគឺទីផ្សារនៅអេស្បាញ និងអាល្លឺម៉ង់។

គិតត្រឹមឆ្នាំ២០២៣ ប្រទេសនេះអាចផលិតបាន Tequila ប្រមាណជា៥៩៩លានលីត្រប៉ុន្តែស្ថានភាពហាក់ដូចជាចាប់ផ្តើមមានបញ្ហាដោយសារតែមកដល់ចុងឆ្នាំចំនួន Tequila ដែលនៅសេសសល់ក្នុងស្តុកមានទំហំធំរហូតទៅដល់១ភាគ៦នៃចំនួនបានផលិត។

ឧស្សាហកម្មផលិតស្រា Tequila បានធ្វើការប្រកាសអាសន្ននៅចុងឆ្នាំ២០២៤កន្លងទៅនេះ ដោយសារតែចំនួនដែលនៅសេសសល់ក្នុងស្តុកនៅពេលបច្ចុប្បន្នបានកើនឡើង និងមានចំនួនប្រហាក់ប្រហែលទៅនឹងចំនួនដែលត្រូវផលិតជារៀងរាល់ឆ្នាំ ពោលគឺនៅសល់ប្រមាណជា ៥២៥លានលីត្រ។

គួរឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំ Tequila សរុបប្រមាណជា២ភាគ៣នៃការនាំចេញទាំងអស់គឺត្រូវបានលក់ទៅឲ្យអាមេរិក ឬប្រមាណជា៨០ភាគរយប៉ុន្តែកាលពីឆ្នាំ២០២៤រ យៈពេល៧ខែដំបូងប៉ុណ្ណោះចំនួននៃការប្រើប្រាស់ Tequila នៅក្នុងទីផ្សារអាមេរិកផ្ទាល់បានធ្លាក់ចុះប្រមាណជាជាង១ភាគរយធៀបទៅនឹងអត្រាកើនឡើងជាប្រចាំឆ្នាំយ៉ាងហោចណាស់ជាង១៥ភាគរយជារៀងរាល់ឆ្នាំ។

កត្តាផ្សេងទៀតដែលបានធ្វើឲ្យការនាំចេញធ្លាក់ចុះខ្លាំងត្រូវបានអ្នកវិភាគរកឃើញថាទំលាប់នៃការប្រើប្រាស់ភេសជ្ជៈគ្រឿងស្រវឹងផងពីសំណាក់ពលរដ្ឋនៅក្នុងអំឡុងពេលកូវីដ ក៏ដូចជាការកើនឡើងនៃតម្លៃរបស់ផលិតផលនេះ។

កាន់តែអាក្រក់សម្រាប់ទីផ្សារ Tequila នៅពេលនេះពីព្រោះថាការវិលត្រឡប់មកវិញនៃរដ្ឋបាលដឹកនាំរបស់លោក Donald Trump នឹងធ្វើឲ្យរបាំងពាណិជ្ជកម្មកាន់តែតានតឹងឡើងដោយសារតែប្រធានាធិបតីថ្មីរូបនេះធ្លាប់បានព្រមានរួចហើយថា លោកនឹងដាក់តម្លៃពន្ធបន្ថែមលើគ្រប់ទំនិញរបស់ប្រទេសមិកស៊ិកូប្រមាណជា២៥ភាគរយទៀតនៅពេលដែលលោកឡើងមកកាន់តំណែងសាជាថ្មី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន ត្រៀមបញ្ចេញថវិកា ១០០០លានដុល្លារ សម្រាប់គាំទ្រឧស្សាហកម្មឈីបក្នុងស្រុក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/01/2025

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងផ្តល់មូលនិធិទៅលើគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា អាជីវកម្មទើបចាប់ផ្តើម ឬ start-up និងសាកលវិទ្យាល័យក្នុងរយៈពេលរហូតដល់៥ឆ្នាំ ក្នុងគោលបំណងឆ្ពោះទៅផលិតបន្ទះឈីបកម្រិតខ្ពស់

ឆ្នាំ២០២៤ រដ្ឋាភិបាលបានអនុម័ត​គម្រោង​វិនិយោគចំនួន៤១៤ មានទុនវិនិយោគប្រមាណ​ ៦,៩ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤គម្រោង មានទុនសរុប ៦,៩ពាន់លានដុល្លារអាមេរិក

ស្វែងយល់ពីចំណុចសំខាន់ទាំង ៤ ដើម្បីជួយឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រួសារ  

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/01/2025

ការបង្កើតគ្រួសារមួយគេអាចប្រៀបប្រដូចទៅនឹងដំណើរការ និងការបើកអាជីវកម្មអ្វីមួយ ដែលចាំបាច់បំផុតត្រូវតែមានផែនការច្បាស់លាស់ ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៖ ការនាំចេញ និងនាំចូលក្នុងឆ្នាំ២០​២៤ មានទំហំ ៤.០៧៨ ពាន់លានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/01/2025

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទំហំនាំចូល និងនាំចេញសរុបចំនួន ៤.០៧៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ កើនឡើង ២១,៣ ភាគរយ

អ្នកជំនាញ ៖ វិស័យ​អចលនទ្រព្យកម្ពុជាត្រូវ​ការពេល​២ឆ្នាំ​ទៀត ដើម្បី​ស្ដារ​ឱ្យបានដូ​ចមុន​វិបត្តិ​កូវីដ១៩​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/01/2025

វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹងថា​ ត្រូវការរយៈពេល ២ឆ្នាំទៀត ទើបអាច​​វិល​ទៅរក​ស្ថានភាពល្អដូច ​ឬប្រហាក់ប្រហែល​មុនពេលមានវិបត្តិកូវីដ១៩

រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ពិភាក្សា និងប្រមូលធាតុចូលជំរុញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/01/2025

រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ បានជួបពិភាក្សា និងប្រមូលធាតុចូលដើម្បីជំរុញយុទ្ធសាស្ត្រជាតិស្តីពីការអភិ​វឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

Joe Biden រឹតបន្តឹងជាថ្មីលើការនាំចេញបន្ទះឈីប មុនពេលបញ្ចប់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/01/2025

រដ្ឋបាល Biden បានចេញការរឹតបន្តឹងថ្មីលើការនាំចេញបន្ទះឈីបកុំព្យូទ័រដែលផ្តល់ថាមពលដល់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ផលិតដោយសហរដ្ឋអាម៉េរិក ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយមុនពេលចាកចេញពីតំណែង ដើម្បីទប់ស្កាត់គូប្រជែងជាពិសេសចិនពីការចូលប្រើបច្ចេកវិទ្យាទំនើប

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែករំលែកអំពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លីជូនសមាជិកព្រឹទ្ធសភា និងរដ្ឋសភា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែករំលែកអំពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី ជូនដល់សមាជិកព្រឹទ្ធសភា និង រដ្ឋសភា

សមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ជំនួញ, ព្រឹត្តិការណ៍

• 14/01/2025

សមាគមសហគ្រាសធុនតូច និង មធ្យមអាស៊ីប៉ាស៊ីហ្វិកស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និង ការអភិវឌ្ឍឧស្សាហកម្ម

Greenland អាចក្លាយទៅជាគ្រាប់ពេជ្ររបស់អាមេរិក ខណៈបច្ចុប្បន្នវាជាខែលការពារដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ភពផែនដី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/01/2025

កាលពីអតីតកាលអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Harry Truman (១៩៤៥-១៩៥៣) ធ្លាប់ចរចាទិញយកកោះ Greenland ក្នុងសំណើទឹកប្រាក់ទំហំ១០០លានដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *