តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ​បានក្លាយជា​តំបន់សេដ្ឋកិច្ចធំជាង​គេ ​និងប្រមូល​ផ្ដុំ​អ្នកវិនិយោគធំៗ ​

ភ្នំពេញ ៖ គម្រោងខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់ចិន បាន និងកំពុងផ្ដល់​អត្ថប្រយោជន៍​ជាច្រើនដល់ប្រទេស​ជាច្រើន​ក្នុង​តំបន់អាស៊ាន និងអាស៊ី ក្នុងនោះក៏មានកម្ពុជា​ដែរ​ ជាក់ស្ដែ​ងតាមរយៈគម្រោង​ខ្សែក្រវាត់​មួយ​​ផ្លូវ​មួយ​របស់ចិន​បានធ្វើតំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ បានក្លាយជា​តំបន់សេដ្ឋកិច្ចពិសេស​ជាង​គេ​ ​និង​ប្រមូលផ្ដុំ​ដោយអ្នកវិនិយោគធំៗ​។

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន​មានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ​តំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះសីហនុ​កំពុងក្លាយជា​តំបន់​សេដ្ឋកិច្ចពិសេស​ដែលធំជាង​គេ​ និងប្រមូលផ្ដុំ​អ្នក​វិនិយោគដ៏ធំ។

សម្ដេច​បានបញ្ជាក់ថា​ គម្រោង​វិនិយោគដែលកម្ពុជា​ទទួល​បាន​នេះ វា​ស្ថិតនៅក្នុង​កិច្ចសហប្រតិបត្តិ​នៃគំនិត​ផ្ដួច​ផ្ដើម​ខ្សែក្រវាត់ ​និងផ្លូវ​ ដែល​បណ្ដា​ប្រទេសអាស៊ាន ភាគច្រើន ក្នុងនោះក៏មាន​កម្ពុជា​បានទទួល​ផល​ពីគម្រោង​វិនិយោគ​នេះ។ ជាក់ស្ដែង​ព្រលានយន្តហោះដ៏ធំនៅសៀមរាប​ដែល​បន្តិចទៀត​នឹង​ដាក់ដំណើរការ ដែលនឹង​អាច​អនុញ្ញាតឱ្យ​យន្តហោះខ្នាតធំៗ​ចុះចត​បាន ​ ហើយនឹង​គម្រោង​ផ្លូ​វល្បឿនលឿន​ភ្នំពេញ​​នៅកម្ពុជា​ក៏​ជា​លទ្ធផល​នៃ​គំនិតផ្ដួច​ផ្ដើម​ខ្សែក្រវាត់​ និងផ្លូវ​ដែរ ដែលជាការ​វិនិយោគ​របស់ចិន​១០០ភាគរយ ។

ពាក់ព័នធនឹង​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ​​នេះដែរ ឯកឧត្ត​ម លូ គឹមឈន់​ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​​បន្ទុកជា​អគ្គ​នាយក​នៃកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បានលើកឡើងថា ក្រុងព្រះសីហនុ​បាន និងកំពុង​ក្លាយជា​ចំណាប់អារម្មណ៍​លើការ​វិនិយោគពីសំណាក់បណ្ដា​វិនិយោគិនជាច្រើន ក្នុងនោះដែរ​ក្រុមហ៊ុន​ដ៏​ធំរ​ប​ស់ជប៉ុន Aeon ក៏​គ្រោងនឹង​បង្កើត​មជ្ឈមណ្ឌល​ស្តុកទំនិញ​ដ៏ធំមួយ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ក្នុង​ខេត្ត​ព្រះសី​​ហ​នុ ហើយអនាគត​គេ​ជឿថា​​ផ្សារទំនើបអ៊ីអន​ម៉ល​ក៏​នឹ​ងមានវត្តមាន​ក្នុង​ខេត្តព្រះសីហនុ​ដែរ ។

ឯកឧត្តម​បន្តថា ​ខេត្តព្រះសីហនុ​មានផ្លូវល្បឿនលឿន មានផ្លូ​វរថភ្លើង មាន​ខ្សែ​នៅក្នុងក្រុងជាច្រើន​ខ្វាត់ខ្វែង សុទ្ធតែជា​សក្ដានុពល​ក្នុងការទាក់ទាញដល់ការ​វិនិយោគនានា​ទាំងក្នុង​ និងក្រៅប្រទេស​មកកាន់ទឹកដី​នៃតំបន់​សមុទ្រ​មួយ​នេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ