សិង្ហបុរី ៖ សំណង់អគារខ្ពស់ៗធ្វើពីបេតុង ផ្លូវថ្នល់ធ្វើពីកៅស៊ូ ព្រមទាំងដំបូងគ្រើម ដែលមានចំនួនច្រើនលើសលប់នៅតាមតំបន់នានាក្នុងទីក្រុង គឺជាចំណុចដែលបានស្រូបទាញយកកំដៅព្រះអាទិត្យខ្លាំងបំផុត ជាហេតុធ្វើឲ្យអ្នករស់នៅទីក្រុងបានក្លាយទៅជាជនរងគ្រោះចំពោះអាកាសធាតុដែលមានកំដៅលើសពីតំបន់ផ្សេងទៀត។

អ្នកជំនាញធ្លាប់បានអះអាងថា កត្តានៃការកើនឡើងពលរដ្ឋរស់នៅតាមទីក្រុង និងការសាងសង់សំណង់ដ៏ច្រើនលើសលប់បានបង្កឲ្យកំដៅនៅតាមទីប្រជុំជននៃក្រុងមានការកើនឡើងខ្លាំងជាងធម្មតា ដែលអាកាសធាតុក្តៅខ្លាំងបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សច្រើនជាងហេតុការណ៍ធម្មជាតិផ្សេងទៀត ដូចជា ខ្យល់ព្យុះ ឬទឹកជំនន់ផងដែរ។ ប៉ុន្តែនៅសិង្ហបុរី រដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងទៅលើកិច្ចការងារមួយដែលអាចអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្ររិះរកវិធីសាស្ត្រក្នុងការបង្កើតប្រព័ន្ធធ្វើឲ្យត្រជាក់ (Cooling System) ដែលមកដល់ពេលនេះអាចជួយកាត់បន្ថយកំដៅ និងសីតុណ្ហភាពជូនពលរដ្ឋមួយភាគធំរួចទៅហើយនៅទូទាំងទីក្រុង។

រដ្ឋាភិបាលបានចំណាយលុយ និងការគាំទ្ររបស់ខ្លួនយ៉ាងខ្លាំងទៅលើគម្រោងដែលត្រូវបានសិក្សាស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងមួយក្រុម ដែលគម្រោងនេះត្រូវបានដាក់ឈ្មោះថា Cooling Singapore។ ក្រុមការងារបានប្រើប្រាស់នូវរាល់ចំណេះដឹងព្រមទាំងឧបករណ៍ឌីជីថលទាំងឡាយដែលខ្លួនបានស្រាវជ្រាវរកឃើញក្នុងគោលបំណងធំជួយដោះស្រាយបញ្ហាកើនឡើងកំដៅនេះទៅកាន់ពិភពលោក ប៉ុន្តែនឹងធ្វើឡើងតាមរយៈការចាប់ផ្តើមដំបូងពីសិង្ហបុរីមុនគេ។

ជាទូទៅ សីតុណ្ហភាពនៅក្នុងប្រទេសសិង្ហបុរីមានកំដៅប្រហែលជាង ៣២ អង្សារ ហើយសំណង់អគារនៅក្នុងប្រទេសដែលកំពុងកើនឡើងបានធ្វើឲ្យបញ្ហានេះកាន់តែមានភាពអាក្រក់ឡើងថែមទៀតប៉ុណ្ណោះ។ បច្ចុប្បន្ន Cooling Singapre បានចាប់ផ្តើមដំណើរការសាកល្បង និងដាក់ឲ្យប្រើប្រាស់នៅតាមតំបន់សំខាន់មួយចំនួនរួចទៅហើយ និងត្រូវបានចាត់ទុកថាជាប្រព័ន្ធធ្វើឲ្យត្រជាក់ដែលមានទំហំធំជាងគេបំផុតលើសកលលោកផងដែរ។
រោងចក្រស្ថិតនៅក្រោមដី គឺជាប្រព័ន្ធម៉ាស៊ីនដែលអាចបង្កើតបានជាទឹក មានសីតុណ្ហភាពទាប ត្រជាក់ និងរុញច្រានភាពត្រជាក់ទៅដល់ទីតាំងសំខាន់ៗដែលមានវត្តមានរបស់ពលរដ្ឋសិង្ហបុរីច្រើនពាន់នាក់ រួមទាំងវត្តមានអគារពាណិជ្ជកម្ម ធនាគារ អគារសម្រាប់ស្នាក់នៅ និងអគារការិយាល័យធ្វើការ ហើយសូម្បីតែអគារតំណាងរបស់សិង្ហបុរី Marina Bay Sands Hotel ផងដែរ។
យោងតាមការអ្នកជំនាញ និងជាក្រុមអ្នកស្រាវជ្រាវក្នុងចំណោមក្រុមការងារបានអះអាងថា ប្រព័ន្ធធ្វើឲ្យត្រជាក់នេះមានលក្ខណៈពិសេសដែលអាចសន្សំសំចៃថាមពលអគ្គិសនីដល់ទៅ ៤០ភាគរយ ទាបជាងអគារទាំងនោះចាំបាច់ត្រូវប្រើប្រាស់ម៉ាស៊ីនត្រជាក់ ហើយវាមានទំហំស្មើទៅនឹងការកាត់បន្ថយការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលហ្គាសដល់ទៅជាង ១០ ០០០ គ្រឿង។
ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចដំណើរការសាកល្បងលើកនេះបានក្លាយទៅជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក ប្រសិនបើប្រព័ន្ធនេះនឹងអាចរក្សាគុណភាពរបស់វាបែបនេះនោះ ១ភាគ៣នៃការប្រើប្រាស់ថាមពលអគ្គិសនីនឹងអាចងាកមកប្រើប្រាស់ប្រព័ន្ធធ្វើឲ្យត្រជាក់មួយនេះនៅតាមអគារ និងសូម្បីរថយន្តជំនួសវិញនៅត្រឹមឆ្នាំ២០៥០ខាងមុខ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/05/2026
ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/05/2026
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី
លំនៅឋានតម្លៃមធ្យមនៅតែមានតម្រូវការពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស អ្នកទើបរៀបការរួចថ្មីថ្មោង
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/05/2026
បើទោះបីស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរឡើងដូចមុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត ខណៈតម្រូវការទីផ្សារនៅតែមាន ជាក់ស្ដែងលំនៅឋានតម្លៃមធ្យម ( តម្លៃ៥ម៉ឺន ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ
អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/05/2026
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content