សហគ្រិនវ័យឆ្លាត ត្រូវចេះរៀបចំផែនការ និងរកទុនវិនិយោគបន្ថែម

រាល់ការធ្វើអាជីវកម្ម មិនថាទំហំតូចក្ដី ធំក្ដី តែងតែត្រូវការនូវដើមទុនដើម្បីចាត់ចែងចំណាយផ្សេងៗក្នុងដំណើរការអាជីវកម្ម ព្រោះរាល់ការរកស៊ីត្រូវការចំណាយ ចំណូល ធ្វើឱ្យមានចរន្តសាច់ប្រាក់ក្នុងអាជីវកម្ម។ សម្រាប់សហគ្រិនវៃឆ្លាត មិនត្រឹមតែមានដើមទុនផ្ទាល់ខ្លួននោះទេ គេក៏ត្រូវមានផែនការអាជីវកម្ម ក៏ដូចជាមានភាពរហ័សរហួនក្នុងការរកដើមទុនតាមរយៈគម្រោងជំនួយផ្សេងៗផងដែរ។

ជាក់ស្ដែងតាមរយៈសហគ្រិនខ្មែរ (KE) ជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា ដោយជំរុញសកម្មភាពសហគ្រិន អភិវឌ្ឍសមត្ថភាពគ្រប់គ្រង ការប្រកួតប្រជែងសហគ្រិនឆ្នើម ផ្ដល់នូវកញ្ចប់ជំនួយជាច្រើនផ្នែក។

បើតាម លោក ហាច ឆន ជាម្ចាស់កសិដ្ឋាន៤០០ និងអ្នកធ្លាប់ទទួលបានពានរង្វាន់ពីសហគ្រិនខ្មែរបានចែករំលែកថា៖

«ការបង្កើតឱ្យមានសហគ្រិនខ្មែរ ខ្ញុំឃើញថាល្អមែនទែនសម្រាប់ការផ្ដល់ជាបទពិសោធល្អៗសម្រាប់ម្ចាស់អាជីវកម្មទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានការបង្វឹកម្ចាស់អាជីវកម្មនូវជំនាញជាច្រើន ហើយក៏ជួយផ្ដល់ទុនដល់ម្ចាស់អាជីវកម្មណាដែលខ្វះខាតទុន ពិសេសកំឡុងពេលមានគ្រាលំបាក ដូចជាបញ្ហាជំងឺកូវីដ-១៩ បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះបានជួយពង្រឹងសមត្ថភាពបន្ថែម តាមដាន ក៏ដូចជាត្រួតពិនិត្យភាពរីកចម្រើនរបស់ម្ចាស់អាជីវកម្មជាប្រចាំ»។

លោកបន្ថែមថា សហគ្រិនខ្មែរក៏មានជាការប្រកួតពានរង្វាន់ធ្វើឱ្យម្ចាស់សហគ្រាសអ្នកនៅតាមតំបន់ផ្សេងៗគ្នាចូលមកសហការគ្នា ចែករំលែកបទពិសោធល្អៗ លើសពីនេះទៅទៀត វាក៏ជាកន្លែងផ្គូរផ្គងម្ចាស់អាជីវកម្មទូទាំងប្រទេសមកចួបជុំគ្នា ក៏ដូចជាសហការគ្នាទៅលើប្រភេទផលិតដូចគ្នា ឬក៏អាចលក់ជាមួយគ្នាបាន ហើយក៏មានជាការស្គាល់ និងជួយគាំទ្រគ្នាទៅវិញទៅមក។

គួររំឭកដែរថា សម្រាប់ម្ចាស់កសិដ្ឋានខាងលើមានបទពិសោធធ្លាប់ទទួលបានពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២២ ដឹកនាំដោយវិទ្យាស្ថានបច្ចេកវិទ្យា និងនវានុវត្តន៍ បានជាប់ចំណាត់ថ្នាក់លេខ ២ និងទទួលបានរង្វាន់ ២៤លានរៀល ហើយលើកទីពីរ លោកទទួលបានពានរង្វាន់សហគ្រិនថ្នាក់ជាតិប្រចាំតំបន់កំពង់ចាម ចំណាត់ថ្នាក់លេខ១ ដោយទទួលបានរង្វាន់ ៥០០ដុល្លារ និងទុនវិនិយោគបន្ថែម ៧ពាន់ដុល្លារផងដែរ។


តាមរយៈការចូលរួមជាមួយសហគ្រិនខ្មែរ លោកអាចទទួលបានទុនវិនិយោគមកពង្រីកអាជីវកម្ម ពិសេសការរៀបចំយុទ្ធសាស្ត្រក្នុងការប្រើប្រាស់ធនធាន និងថវិកា ធ្វើយ៉ាងណាអាចចាត់ចែងផ្នែកហិរញ្ញវត្ថុ ដឹកនាំការងារ ក៏ដូចជាការពង្រឹងសមត្ថភាពដល់សមាជិកខាងក្រោម ដើម្បីឱ្យពួកគាត់មានសមត្ថភាព និងធ្វើការបានលឿនជាងមុន។

ក្នុងឆ្នាំ២០២៣ លោកបានចូលរួមសកម្មភាពជាច្រើនជាមួយសហគ្រិនខ្មែរ មានវគ្គពង្រឹងសមត្ថភាព វគ្គផ្គូរផ្គងអាជីវកម្ម វគ្គរៀបចំគម្រោងអាជីវកម្ម វគ្គដឹកនាំក្រុម របៀបគ្រប់គ្រងហិរញ្ញវត្ថុ និងបានដាក់ពាក្យស្នើថវិកាដើម្បីអនុវត្ត និងកែលម្អគម្រោងអាជីវកម្មផ្នែកការផលិតពូជ ការផ្គត់ផ្គង់ និងការចិញ្ចឹមសត្វច្រើនប្រភេទផ្សេងទៀត។

ជារួមមក សហគ្រិនខ្មែរ បានជួយទៅដល់ម្ចាស់អាជីវកម្មជាច្រើន ក្នុងនោះក៏មានកសិដ្ឋាន៤០០ផងដែរ ដែលបានទទួលកញ្ចប់ជំនួយ ដើម្បីប្រែក្លាយក៏ដូចជាមានឱកាសក្នុងការអភិវឌ្ឍខ្លួន បំប្លែងខ្លួនឱ្យ មានសមត្ថភាពអាចប្រឈមមុខ និងដោះស្រាយបញ្ហាកាន់តែមានភាពរឹងមាំរហូតអាចឈរជើងបានដូចសព្វថ្ងៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ