វិភាគ ៖ ភាពល្អប្រសើរ និងបញ្ហាប្រឈមមួយចំនួនអាចនឹងកើតមាន ក្រោយពេលប្រទេសទាំង១០នៃសមាជិកអាស៊ានរួមគ្នាក្លាយជាប្រទេសតែមួយ

បរទេស ៖ អាស៊ាន (ASEAN) ឬ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឈរឈ្មោះជាតំបន់​សេដ្ឋកិច្ច​នយោបាយ​ដ៏​ជោគជ័យ​មួយ​ក្នុងចំណោមតំបន់ផ្សេងៗទៀតរបស់​ពិភពលោក។ បច្ចុប្បនុ្ននេះ អាស៊ានមានសមាជិក ១០ ប្រទេសដូចជា៖ ឥណ្ឌូណេស៊ី ថៃ វៀតណាម សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឡាវ ប្រ៊ុយណេ កម្ពុជា និង មីយ៉ាន់ម៉ា។ ដូច្នោះហើយមានចម្ងល់មួយចំនួនលើកឡើងថា ប្រសិនបើសមាជិកទាំងដប់នេះរួបរួមគ្នាក្លាយជាប្រទេសតែមួយ តើពួកគេអាចប្រឈមនឹងផលវិបាកអ្វីខ្លះ? តើករណីនេះអាចនាំអោយកាន់តែមានវិបុលភាព និងការរួបរួម ឬ វានឹងនាំអោយមានជម្លោះ?

យោងទៅតាមប្រភពពី Behind Asia បានធ្វើការវិភាគលើគំនិតមួយនេះ ដោយពួកគេបានស្វែងយល់ពីផលប៉ះពាល់សេដ្ឋកិច្ច និងនយោបាយនៃប្រជាជាតិអាស៊ាន ដោយសិក្សាទាំងលើផលប្រយោជន៍ និងបញ្ហាប្រឈមដែលអាចកើតឡើងក្រោយពីការរួមបញ្ចូលគ្នានេះ។ ជាការពិតណាស់ តំបន់អាស៊ីអាគ្នេយ៍ប្រមូលផ្តុំទៅដោយចម្រុះនៃវប្បធម៌ សេដ្ឋកិច្ច និងប្រព័ន្ធនយោបាយ ដោយប្រទេសនីមួយៗមានរឿង ឬ ប្រវត្តិសាស្រ្តរៀងៗខ្លួន។ ការទទួលរងឥទ្ធិពលពីសង្គ្រាមត្រជាក់នាឆ្នាំ១៩៦៧ បានធ្វើឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅអាស៊ីអាគ្នេយ៍រួមកម្លាំងគ្នាបង្កើតអាស៊ាន ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍន៍វប្បធម៌។ វាអាចនឹង​​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ប្រសិនបើ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០​ រួបរួម​គ្នា​ជា​សក្ដានុពលមួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច ដោយសារតំបន់នេះបានក្លាយជាមហាសេដ្ឋីលំដាប់ទី ៥ នៅទូទាំងពិភពលោក ជាមួយនឹងផលិតផលសរុបក្នុងស្រុកសរុបប្រមាណ ៣ ទ្រីពាន់លាននៅឆ្នាំ២០២១។

ជាមួយនឹងចំនួនប្រជាជនសរុបជាង ៦៧៥ លាននាក់ វាអាចនឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក ដោយសក្តានុពលសេដ្ឋកិច្ចនឹងរួមមានទៅដោយកម្លាំងពលកម្មវ័យក្មេង ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងការជំរុញការច្នៃប្រឌិត និងផលិតភាពនៅក្នុងវិស័យផ្សេងៗ ដូចជា កសិកម្ម ផលិតកម្ម និងបច្ចេកវិទ្យាជាដើម។​ ការរួមបញ្ចូលគ្នានៃកម្លាំងពលកម្មជំនាញដែលកំពុងរីកចម្រើននឹងបង្កើតទីផ្សារអ្នកប្រើប្រាស់ចម្រុះជាតិសាសន៍ដ៏ទាក់ទាញ និងអ្នកវិនិយោគបរទេសដែលកំពុងស្វែងរកប្រយោជន៍ពីសក្តានុពលកំណើនសេដ្ឋកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ធនធានធម្មជាតិដ៏សម្បូរបែបនៅក្នុងតំបន់ក៏នឹងរួមចំណែកដល់ភាពជោគជ័យសេដ្ឋកិច្ចរបស់អាស៊ានផងដែរ ដូចជា ប្រេង និង ហ្គាសធម្មជាតិនៅក្នុងម៉ាឡេស៊ី និងប្រ៊ុយណេ កសិកម្មដែលមានដីជីជាតិនៅ ថៃ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យតំបន់នេះនឹងមានទីតាំងល្អដើម្បីក្លាយជាអ្នកផលិតស្បៀងអាហារ និងថាមពលដោយខ្លួនឯង។ លើសពីនេះទៅទៀត ទីតាំងនៅបណ្តាប្រទេសនីមួយៗគឺជាផ្លូវពាណិជ្ជកម្មដ៏វែងមួយ ដែលនឹងជួយសម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និង ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។

ទោះយ៉ាងណាក្តី វាក៏នាំមកនូវបញ្ហាប្រឈមខ្លះផងដែរ ដោយសារដំណើរសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងអស់មានវិសមភាពប្រាក់ចំណូល។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសថ្មីមួយនេះនឹងត្រូវអនុវត្តគោលនយោបាយ ការពង្រឹងលើសុវត្ថិភាពសង្គម ការអភិវឌ្ឍន៍ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ បើនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធវិញ ការបង្រួបបង្រួមអាស៊ានអាចនឹងប្រឈមមុខនឹងគម្លាតដ៏ធំនៅក្នុងតំបន់នេះ ដោយសារប្រទេសជាច្រើនខ្វះខាតថាមពល ការដឹកជញ្ជូនមិនគ្រប់គ្រាន់ និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីជំនះបញ្ហាប្រឈមនេះ ប្រទេសនេះនឹងត្រូវការការវិនិយោគច្រើនទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្នរួមមានបណ្តាញផ្លូវដែកល្បឿនលឿន និងកំពង់ផែ ថាមពលកកើតឡើងវិញ និងការប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿន។ ការវិនិយោគនេះមិនត្រឹមតែបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្រួមគម្លាតនៃការអភិវឌ្ឍន៍រវាងទីក្រុង និងជនបទផងដែរ។ មួយវិញទៀតនោះ គឺទិដ្ឋភាពនយោបាយរបស់អាស៊ានក្នុងការរួបរួមជាប្រជាជាតិតែមួយ ដែលជាបញ្ហាប្រឈមធំមួយដោយសារភាពចម្រុះនៃប្រព័ន្ធនយោបាយ និងមនោគមវិជ្ជា។ ដូច្នោះហើយ​ នៅក្នុងការវិភាគរបស់ Behind ASEA បានយល់ឃើញថា ដើម្បីរួបរួមជាប្រទេសមួយ អាស៊ានគួរអនុម័តរចនាសម្ព័ន្ធនយោបាយស្រដៀងទៅនឹងសហភាពអឺរ៉ុប ឬ សហរដ្ឋអាមេរិក ដែលវាអនុញ្ញាតឱ្យសមាជិកនីមួយៗអាចរក្សាបាននូវកម្រិតស្វ័យភាពមួយសម្រាប់ពិភាក្សាទៅលើបញ្ហាសំខាន់ៗដូចជា គោលនយោបាយ សន្តិសុខការពារជាតិ និងពាណិជ្ជកម្ម។ តាមរយៈការរៀនពីគ្នាទៅវិញទៅមក និងធ្វើការជាមួយគ្នា ការរួបរួមជាប្រទេសថ្មីមួយអាចបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាបន្ទាន់បំផុត ដែលជំរុញឱ្យមានស្មារតីឯកភាព និងគោលបំណងរួមគ្នា។ ការ​បង្រួបបង្រួម​តាមរយៈនយោបាយអាចនឹងធ្វើឲ្យពួកគេមានឱកាសបង្កើតមាគ៌ាថ្មីមួយលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងវិបុលភាពរួមគ្នា។ ប្រទេសថ្មីនេះអាចក្លាយជាគំរូសម្រាប់សមាហរណកម្មក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការដែលតំបន់ផ្សេងទៀតជុំវិញពិភពលោកអាចដើរតាមគន្លងរបស់ខ្លួនបាន។

ទោះជាយ៉ាងណាក្តី វាដូចទៅនឹង​ប្រទេស​ធំៗ​ដែរ ការ​រួបរួមជាប្រទេសមួយ​នឹង​មាន​ឥទ្ធិពល​យ៉ាង​សន្ធឹកសន្ធាប់​ចំពោះពិភពលោកជាមួយនឹងកម្លាំងសេដ្ឋកិច្ច និងទីតាំងអំណោយផលរបស់ខ្លួន អាស៊ានអាចក្លាយជាតួអង្គសំខាន់ក្នុងការរៀបចំអនាគតសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យ៉ាងណាមិញ តុល្យភាពអំណាចក្នុងពិភពលោកតែងតែមានផ្លាស់ប្តូរជានិច្ច នោះការលូតលាស់របស់អាស៊ានជាប្រទេសមួយអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់នយោបាយ និងសេដ្ឋកិច្ចពិភពលោក។ នៅក្នុងការស្រមើស្រម៉ៃមួយនេះ អាស៊ានអាចនឹងប៉ះពាល់ទំនាក់ទំនងការទូតអន្តរជាតិជាមួយមហាអំណាចធំៗដូចជាចិន សហរដ្ឋអាមេរិក និងឥណ្ឌាជាដើម។  ក្រៅពីនេះផងដែរ ភាពសម្បូរបែបនៃវប្បធម៌តាមប្រទេសនីមួយៗអាចបង្កើតជាតំបន់ចម្រុះដែលមានជាង ១ ០០០ ភាសាផ្សេងគ្នា និងការគោរពសាសនាជាច្រើន ដែលធ្វើឲ្យទេសភាពវប្បធម៌របស់អាស៊ានមានភាពខុសប្លែកគ្នាដូចពណ៌ឥន្ទធនូ។ ដូច្នោះហើយ ការ​បង្កើត​អត្តសញ្ញាណជាតិ​សម្រាប់ប្រទេសថ្មីមួយ គឺជា​កិច្ចការ​ដ៏​សំខាន់​ដែល​ទាមទារ​ឲ្យមានការ​គោរព ​និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​សហគមន៍​ចម្រុះ​របស់​ខ្លួន។

នៅក្នុងការពិសោធគំនិតនេះ Behind Asia បានសិក្សាយល់ឃើញទាំងលទ្ធភាព និងបញ្ហាប្រឈមក្នុងការបង្រួបបង្រួមអាស៊ានជាប្រទេសតែមួយដែលចម្រុះទៅដោយសេដ្ឋកិច្ច វប្បធម៌ និងប្រព័ន្ធនយោបាយ។ លើសពីនេះ សក្ដានុពលនៃកំណើនសេដ្ឋកិច្ច ការបង្កើតទិដ្ឋភាពនយោបាយតែមួយ និងការរួមបញ្ចូលគ្នានៃវប្បធម៌ក្នុងការក្លាយជាប្រទេសតែមួយ អាចជាការស្រមើស្រម៉ៃដ៏គួរឱ្យរំភើបមួយ។ តាមរយៈការពង្រឹងស្មារតីនៃកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការរួមគ្នា តំបន់នេះអាចបើកឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍។ ទោះយ៉ាងណាក៏ដោយ ប្រទេសអាស៊ាននឹងត្រូវប្រឈមមុខនឹងការជម្នះឧបសគ្គផ្សេងៗ រួមទាំងវិសមភាពសេដ្ឋកិច្ច គម្លាតហេដ្ឋារចនាសម្ព័ន្ធ ការបែកបាក់ផ្នែកនយោបាយ និងបញ្ហាសិទ្ធិមនុស្ស។ បើទោះបីជាមិនអាចបង្រួបបង្រួមជាប្រទេសតែមួយក៏ពិតមែន ប៉ុន្តែសមាជិកអាស៊ានទាំងអស់នៅតែបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមក ដែលធ្វើឲ្យពួកគេមានឱកាសពង្រឹងចំណងមិត្តភាព លើកកម្ពស់វិបុលភាពរួមគ្នា និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់តំបន់អាស៊ីអាគ្នេយ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ