យល់ដឹងពីអ្វីដែលគេហៅថាជាសព្វាវុធក្នុងទីអវកាស Space Weapon និងប្រវត្តិខ្លះកាលពីអតីតកាល

បរទេស ៖ កន្លងមកយើងធ្លាប់តែបានដឹងឮអំពីសព្វាវុធដែលត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការលើដីគោក ប្រតិបត្តិការក្នុងទឹក និងនៅលើអាកាសប៉ុណ្ណោះ ប៉ុន្តែជារឿយៗសព្វាវុធសម្រាប់ទីអវកាសមិនសូវជាមានព័ត៌មានចេញផ្សាយច្រើននោះទេ ជាក់ស្តែងអាវុធពិសេសទាំងនោះមានតែនៅក្នុងបណ្តាប្រទេសមានអំណាចកំពូលៗលើពិភពលោកប៉ុណ្ណោះ ដែលធ្លាប់បានផលិត និងត្រៀមប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយកើតឡើង។

តើអ្វីទៅជាសព្វាវុធនៅក្នុងទីអវកាស ហើយវាមានប្រវត្តិកកើតបែបណា?

ជាទូទៅ សព្វាវុធនៅទីអវកាស គឺជាប្រភេទអាវុធដែលប្រើប្រាស់នៅក្នុងទីអវកាស (បើនិយាយឲ្យងាយស្រួលយល់) ប៉ុន្តែចំពោះប្រតិបត្តិការរបស់វាគឺមានគោលដៅក្នុងការវាយប្រហារទៅលើប្រព័ន្ធធ្វើការទាំងឡាយរបស់ផ្កាយរណបនៅក្នុងទីអវកាសក៏បាន ធ្វើការវាយប្រហារ និងប្រឆាំងអាវុធដែលអាចបង្កជាហានិភ័យដល់ផ្កាយរណបក៏បាន ហើយក៏ជាអាវុធដែលអាចវាយប្រហារពីលើអាកាសមកដីគោក ហើយថែមទាំងអាចវាយប្រហារប្រឆាំងទៅនឹងមីស៊ីលនានាដែលធ្វើដំណើរនៅអាកាស ឬទីអវកាសក៏បានដែរ។

នៅក្នុងដំណើរការនៃការបង្កើតកម្លាំងយោធាសម្រាប់ទីអវកាស សព្វាវុធបែបនេះត្រូវបានបង្កើតឡើងជាចម្បងដោយប្រទេសមហាអំណាចសម្រាប់ការប្រកួតប្រជែងគ្នាតាំងតែពីក្នុងអំឡុងសង្គ្រាមត្រជាក់មកម្ល៉េះ ហើយអាវុធប្រភេទខ្លះនៅតែស្ថិតក្រោមការអភិវឌ្ឍន៍មកទល់ពេលបច្ចុប្បន្ននៅឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ អាវុធក្នុងទីអវកាសក៏នៅតែជាប្រធានបទសំខាន់មួយដែលអាចឆ្លុះបញ្ចាំងតាមរយៈរឿងប្រឌិតបែបវិទ្យាសាស្រ្ត និងវីដេអូហ្គេមបែបវិទ្យាសាស្ត្រជាច្រើនផងដែរ។

ការប្រកួតប្រជែងអាវុធនៅក្នុងសម័យសង្គ្រាមត្រជាក់ គឺជាពេលវេលាដែលអាវុធសម្រាប់ទីអវកាសត្រូវបានគេយកមកពិភាក្សាជាលើកដំបូង ហើយក៏ជាពេលវេលាដែលមហាអំណាចទាំងពីរ គឺអាមេរិក និងសហភាពសូវៀតបានចាប់ផ្តើមនាំគ្នាអភិវឌ្ឍបច្ចេកវិទ្យា និងផលិតវាឡើងផងដែរ។

ដំបូងឡើយ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ អាមេរិកបានធ្វើការផលិតអាវុធមីស៊ីលបាញ់ចំងាយឆ្លាយ ឬឆ្លងទ្វីបជាលើកដំបូង ICBM (International Ballistic Missiles ខណៈដែលឆ្នាំ១៩៥៧ សហភាពសូវៀតបានធ្វើការបាញ់បង្ហោះផ្កាយរណបដំបូងរបស់ខ្លួន Sputnik ទៅកាន់ទីអវកាស។

ចាប់តាំងពីពេលនោះមក អាមេរិក និងសហភាពសូវៀត ក៏បានចាប់ផ្តើមបង្ហាញសាច់ដុំដាក់គ្នា ទាំងអាវុធនៅលើគោក អាវុធនៅក្នុងទឹក និងទៅដល់ទីអវកាសពោល រហូតមកដល់ពេលដែលភាគីទាំងពីរបានយល់ព្រមគ្នាឡើងវិញក្នុងការបញ្ឈប់សកម្មភាពប្រកួតប្រជែងអាវុធ ក៏ដូចជាសន្ធិសញ្ញាដើម្បីបញ្ចប់អាវុធនៅទីអវកាសតែម្តង (Outer Space Treaty) ។

គួរឲ្យដឹងដែរថា សន្ធិសញ្ញាបញ្ចប់ការផលិត និងអភិវឌ្ឍអាវុធនៅទីអវកាស (Outer Space Treaty) ត្រូវបានធ្វើឡើង និងចុះហត្ថលេខាព្រមព្រៀងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពសូវៀត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៦៧ ហើយបានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៦៧ ហើយគិតត្រឹមខែមីនា ឆ្នាំ២០២៤ មានប្រទេសចំនួន១១៥ ជាភាគីនៃសន្ធិសញ្ញានេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *