ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា បង្ហាញផលិតផលសក្តានុពលខ្មែរ សេវាកម្មសម្បូរបែបជិត៣០០ស្តង់ និងរំពឹងទទួលអ្នកទស្សនា៥ម៉ឺននាក់

ភ្នំពេញ ៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងជុំវិញពិភពលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែលរួមមានទាំងពាណិជ្ជករជាតិ និងអន្តរជាតិ។ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិផងដែរ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ។

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)ឆ្នាំ២០២៤» នឹងរៀបចំធ្វើឡើងក្រោមមូលបទនៃ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ភីអេច ហ្រ្គេនហល ក្នុងបុរីប៉េងហួតបឹងស្នោ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធជាផ្លូវការ។ ពិព័រណ៍ពាណិជ្ជកម្មនេះ មានគោលបំណងជំរុញផលិតផលខ្មែរ និងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ និងការយល់ដឹងអំពីការធ្វើពាណិជ្ជកម្មតាមរយៈប្រព័ន្ធឌីជីថលផងដែរ។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ដែលព្រឹត្តិការណ៍នេះដើមឡើយមានឈ្មោះថា​​ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ចាប់តាំងពីឆ្នាំ២០០៦មក ដែលត្រូវបានរៀបចំឡើង និងទទួលបានជោគជ័យចំនួន១៦លើករួចមកហើយ។ ដោយឡែក ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ CTE ក្នុងគោលបំណងធ្វើឱ្យពិព័រណ៍នេះកាន់តែមានភាពសាមញ្ញងាយស្រួលចងចាំ ឆ្លុះបញ្ចាំងពីគោលគំនិតឧត្ដមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មីដែលមានភាពរស់វើក និងការយកចិត្តទុកដាក់ទៅលើគុណភាព និងភាពច្នៃប្រឌិតខ្ពស់ ។

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា៖

« បេសកកម្មចម្បងរបស់ពិព័រណ៍ CTE គឺដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយា​កាស និងឱកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញសកម្មភាពការនាំចេញ-នាំចូល ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការសាងបណ្តាញរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍» ។

ឯកឧត្តមបន្ថែមទៀតថា៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) គ្រោងរៀបចំស្តង់ពិព័រណ៍ចំនួន ២៤៦ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេស។ នៅក្នុងអំឡុងពេល៤ថ្ងៃនៃការតាំងពិព័រណ៍ និងកម្មវិធីអមនានា ក្រសួងពាណិជ្ជកម្មរំពឹងថា នឹងទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៥ម៉ឺននាក់ រួមមាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកទស្សនាជាតិ និងអន្តរជាតិ សាធារណជនទូទៅ ជាពិសេសអ្នកទិញ និងអ្នកចែកចាយមកពីបណ្តាប្រទេសនានា។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា៖

«តាមរយៈការបង្ហាញពីផលិតផលសំខាន់ៗរបស់កម្ពុជាជូនដល់អ្នកទស្សនាជាតិ និងអន្តរជាតិ ពិព័រណ៍ពាណិជ្ជកម្ម នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ»។

មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។ ពាក្យ «យុគសម័យថ្មី» ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកបដោយថាមវន្តនៃបេសកកម្មពាណិជ្ជកម្មបច្ចុប្បន្ន បង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុរីស័យឆ្នាំ ២០៣០ ជាប្រទេសមានចំណូលកម្រិតមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ក៏បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីរបស់កម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការកា្លយជាតួអង្គសំខាន់នៅក្នុងទីផ្សារពិភពលោក តាមរយៈការតាំងបង្ហាញផលិតផល ដែលមានលក្ខណៈពិសេស ការបង្ហាញពីសមត្ថភាពផលិតកម្មទំនើបកម្ម ការសម្រួលការនាំចេញ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយចុងក្រោយបម្រើឱ្យវិស័យពាណិជ្ជកម្ម។

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ នឹងរៀបចំឡើងក្នុងគោលបំណងជំរុញការបង្កើតថ្មីលើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោក។

លោកជំទាវ បានបន្តថា៖

«ពិព័រណ៍នេះ នឹងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។សហគ្រិនកម្ពុជាទាំងអស់ អាចចូលរួមសហការក្នុងការដាក់តាំងបង្ហាញលក់ផលិតផលជាតិខ្មែរចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ តាមរយៈបណ្ដាញ CambodiaTrade.com នៅក្នុងឱកាសពិព័រណ៍ខាងមុខនេះ»។ 

លោកជំទាវបានបន្ថែមថា ៖ អ្នកចូលរួម នឹងបានស្វែងយល់ពីកិច្ចពិភាក្សា និងទទួលបាននូវបទពិសោធន៍ថ្មីៗ គួរឱ្យកត់សម្គាល់សម្រាប់​អនាគតនៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងរបៀបបង្កើតទំនុកចិត្តជាមួយអតិថិជន ដូចជា កម្មវធីពាណិជ្ជកម្មឌីជីថល និង AI, កិច្ចការពារអ្នកប្រើប្រាស់,កិច្ចការពារទិន្នន័យ, សញ្ញាទុកចិត្តសម្រាប់ E Commerce, ដំណោះស្រាយអាជីវកម្មអនឡាញ គោលនយោបាយពាណិជ្ជកម្មឌីជីថល  ជាពិសេស ក៏មានកម្មវិធីជជែកដេញដោលរបស់យុវជននៅក្នុងប្រធានបទពាណិជ្ជកម្មឌីជីថល, កម្មវិធីពានរង្វាន់ E-Commerce Awards Night ,MOC Award ,CSR Award, Export Award  និងអបអរសាទរសមិទ្ធផលក្នុងវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាផងដែរ។

ការបង្កើតផ្សារខេមបូឌាត្រេដ (Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម ជាចលករដ៏ខ្លាំងក្លាយមួយក្នុងការរុញច្រានផលិតផលខ្មែរចូលទីផ្សារអន្ដរជាតិ។ ផ្សារខេមបូឌាត្រេដ ជាផ្សារអនឡាញ សម្រាប់សហគ្រាសធុនតូច និងមធ្យម អាចលក់ផលិតផលខ្មែរដែលមានសក្តានុពល ទាំងនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ព្រមទាំងការដាក់តាំងលក់ទំនិញក្នុងទីផ្សារដែលមានវិសាលភាពទូលំទូលាយ និងមិនមានព្រំដែន។

លោក ណុច កាណូ ប្រធានទីផ្សារ CambodiaTrade បានឱ្យដឹងថា៖ ខេមបូឌាត្រេដ ( Cambodia Trade ) ជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ប្រតិបត្តិការតាមរយៈគេហទំព័រ Cambodia Trade.com និងស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងពាណិជ្ជកម្ម ។ គោលបំណងនៃការបង្កើតផ្សារអនឡាញនេះគឺចង់ជួយសហគ្រាសខ្នាតតូច និងមធ្យម មានឱកាសឡើងមក Cambodia Trade ដើម្បីលក់ផលិតផលជូនដល់អតិថិជនក្នុងប្រទេស និងក្រៅប្រទេសជំរុញ ព្រមទាំងបង្កើនសេដ្ឋកិច្ចដល់សហគ្រាសធុនតូច និងមធ្យម។

សូមបញ្ជាក់ផងដែរថា ៖ សហគ្រាសធុនតូច និងមធ្យមដែលចូលរួមក្នុង Cambodia Trade  បានដាក់តាំងលក់ផលិតផលរបស់ខ្លួននៅលើផ្សារខេមបូឌាត្រេដ (www.cambodiatrade.com) និងបានត្រៀមខ្លួនរួមជាស្រេចក្នុងការទទួលការបញ្ជារទិញ ការទូរទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការដឹកជញ្ជូនដល់ដៃអតិថិជនទាំងក្នុង និងក្រៅស្រុក ក្នុងទំរង់ពីអ្នកលក់ទៅកាន់អ្នកលក់ (B2B) និងពីអ្នកលក់ទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ (B2C) ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *