ឱកាសពិសេស ! ក្រុមហ៊ុន RMA បញ្ចុះតម្លៃរថយន្តថ្មីនាំចូលពីអាម៉េរិក ៣ ប្រភេទ ៖ JEEP , RAM 1500 និង FORD RAPTOR F150

ភ្នំពេញ៖ ក្នុងគោលបំណងពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ និងផ្ដល់លទ្ធភាពកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកចុះបញ្ជីពាណិជ្ជកម្មនៅហុងកុង បានដាក់តម្លៃថ្មីសម្រាប់រថយន្ដថ្មីនាំចូលពីអាម៉េរិក ដែលមានការបញ្ចុះតម្លៃជាច្រើន។

តាមរយៈសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាម៉េរិក” នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមពីទូតអាម៉េរិក និងសភាពាណិជ្ជកម្មអាម៉េរិកនោះ  លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងថា៖ RMA គឺជាក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ហើយ RMA Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន បាននាំចូលគ្រឿងចក្រកសិកម្ម និងរថយន្ដម៉ាកល្បីៗមកកាន់កម្ពុជា។

លោកអគ្គនាយកបានមានប្រសាសន៍ថា៖

«នៅចុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនបានផ្ដល់ឱកាស និងតម្លៃកាន់តែល្អសម្រាប់អតិថិជន។ ឥឡូវបងប្អូនយើងមានការយល់ដឹងច្រើនពីអត្ថប្រយោជន៍ប្រើរថយន្ដថ្មី ហើយមានជីវភាព និងសេដ្ឋកិច្ចល្អ ។ រថយន្ដថ្មីល្បីៗរបស់អាម៉េរិក ដូចជា Ford និង Jeep គឺល្បីទូទាំងពិភពលោក ហើយឥឡូវនេះជាមួយអត្រាពន្ធថ្មី និងបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុននោះ ខ្ញុំគិតថានឹងមានអ្នកប្រើកាន់តែច្រើន»។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន RMA Cambodia តម្លៃពិសេសថ្មី គឺ ម៉ាក JEEP WRANGLER RUBICON តម្លៃ ១០៤ ៩០០ ចុះនៅសល់មកត្រឹម ៩៧ ៩០០ ដុល្លារអាម៉េរិក ,រថយន្ត RAM 1500 REBEL តម្លៃ ១០៧ ៩០០ ចុះនៅសល់មកត្រឹម ៩៩ ៩០០ ដុល្លារអាម៉េរិក និងរថយន្ត FORD RAPTOR F150 ចុះនៅសល់មកត្រឹម ១៤៩ ០០០ ដុល្លារអាម៉េរិក។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ឲ្យដឹងថា៖ ក្រុមហ៊ុន RMA ជាក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកបានវិនិយោគនៅប្រទេសកម្ពុជាតាំងឆ្នាំ១៩៩២ ដែលមានមូលដ្ឋាននៅក្រុងហុងកុង និងក្រុមហ៊ុនធំបំផុតនៅសហរដ្ឋអាម៉េរិកដែលចុះបញ្ជីពាណិជ្ជកម្មនៅទីក្រុងហុងកុង។ កម្ពុជា ប្រសិនបើនិយាយវិស័យយានយន្ត គឺមានមនុស្សជាច្រើនស្គាល់ក្រុមហ៊ុន RMA ពីព្រោះក្រុមហ៊ុន RMAឈានមុខគេលើវិស័យយានយន្តក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន RMA Cambodia នាពេលបច្ចុប្បន្ននេះមានបុគ្គលិកជាង ៥០០០ នាក់សុទ្ធសឹងជាជនជាតិខ្មែរទាំងអស់ ហើយក្រុមហ៊ុនបានធ្វើការងារសង្គមជាច្រើននៅកម្ពុជាដោយចំណាយប្រហែល ៥០ ម៉ឺនដុល្លារអាម៉េរិក ទំាំងវិស័យអប់រំ មនុស្សធម៌ ការងារ និងបរិស្ថាន។

អគ្គនាយកក្រុមហ៊ុន RMA Cambodia បានបន្ថែមទៀតថា នៅកម្ពុជាកាន់តែពិសេស គឺរថយន្តនាំចូលពីសហរដ្ឋអាម៉េរិកពន្ធនាំចូលសូន្យ “០” ហើយក៏ជាដំណឹងល្អដល់អតិថិជនរបស់ក្រុមហ៊ុន RMA Cambodia ដែលតែងតែគាំទ្រក្រុមហ៊ុនអាម៉េរិក និងក្រុមហ៊ុន RMA នៅប្រទេសកម្ពុជា។

លោក ងន សាំង បានបញ្ជាក់ថា ទីផ្សាររយន្តនៅកម្ពុជាសព្វថ្ងៃនេះ រថយន្តថ្មីមានការនាំចូលច្រើនជាងរថយន្តជជុះ ហើយលោកសង្ឃឹមថា នៅចុងឆ្នាំ២០២៥ ចំនួនរថយន្តថ្មីមានការនាំចូលច្រើនជាងរថយន្តជជុះចំនួន ៦០ ភាគរយប្រៀបធ្រៀនចំនួនរថយន្តទំាងអស់ ចំណែករថយន្តជជុះនៅសល់ ៤០ ភាគរយ។

លោក Devin Barta (AmCham) AmCham’s Board of Governor បានថ្លែងថា៖

«ជាមួយអត្រាពន្ធគយសូន្យលើផលិតផលអាម៉េរិក គឺជាសញ្ញាមួយដ៏ល្អ សម្រាប់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយនេះជាឱកាសមួយឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបាននូវឱកាសវិនិយោគពីក្រុមហ៊ុនមកពីសហរដ្ឋអាម៉េរិកកាន់តែច្រើន។ ជារួមប្រទេសកម្ពុជា នឹងក្លាយទៅជាទីតាំងមួយដ៏ល្អសម្រាប់ការវិនិយោគ» ។

លោកបាន​បញ្ជាក់​ផង​ដែរ​ថា ៖ AmCham Cambodia គឺជា​សមាគម​​អ្នក​ពាណិជ្ជកម្ម​អា​ម៉េរិ​ក​នៅ​កម្ពុជា​ ហើយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គឺជា​សមាជិក​មួយ​ដ៏​សកម្ម​របស់ AmCham Cambodia ដែល​បាន​សហការ​គ្នា​កន្លង​មក ដូច​ជា​ក្នុងថ្ងៃនេះ​ផ្ទាល់ AmCham បាន​ចូល​រូ​ម​គាំទ្រ និង​អបអរសាទរនូវ​បេស​កកម្មនៃ​ការ​ប្រកាស​តម្លៃ​ថ្មីរបស់​រថយន្ត​ដែល​នាំ​ចូល​ពី​សហរដ្ឋអាម៉េរិក​»​ ៕ ដោយៈ ញ៉ែម សុផល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

Leave a Reply

Your email address will not be published.Required fields are marked *