BYD ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់មហាយក្សចិន ចាត់ទុកកម្ពុជាជាទីផ្សារយុទ្ធសាស្ត្រ ខណៈការគាំទ្រកើនឡើងដល់២៥០០គ្រឿង

ភ្នំពេញ ៖ ក្រុមហ៊ុន BYD បានចាត់ទុកកម្ពុជាជាទីផ្សារយុទ្ធសាស្ត្រដែលតម្រូវឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ វាគឺជាទីផ្សារអាទិភាពដែលក្រុមហ៊ុនពិតជាសង្ឃឹមថានឹងធ្វើការអភិវឌ្ឍន៍រយៈពេលវែង និងផ្តល់សេវាកម្មស៊ីជម្រៅ។ ជាក់ស្ដែង គិតត្រឹមអំឡុងខែសីហា ឆ្នាំ២០២៥នេះ រថយន្តអគ្គិសនីបែបទំនើបរបស់ក្រុមហ៊ុន BYD ទទួលបានការគាំទ្រ និងប្រើប្រាស់រហូតដល់ ២៥០០គ្រឿង ដែលជាប្រភេទរថយន្តថ្មីសន្លាងតាមរយៈ BYD Cambodia។ នៅក្នុងឱកាសនៃព្រឹត្តិការណ៍អបអរសាទរចំពោះអតិថិជន និងប្រគល់សោររថយន្តទី២៥០០គ្រឿងនៅរាជធានីភ្នំពេញ តំណាងក្រុមហ៊ុនចែកចាយរថយន្តអគ្គិសនី BYD Cambodia បានលើកឡើងថា ជាមួយនឹងការគាំទ្រ និងប្រើប្រាស់រថយន្តថ្មី BYD ទី ២៥០០គ្រឿងនាពេលនេះ ស្មើនឹងការទទួលបានទំនុកចិត្តពីអតិថិជនចំនួន ២៥០០នាក់ ដែលជាការបង្ហាញពីការបោះជំហានមួយឆ្ពោះទៅអនាគត ខណៈដែល BYD បាន និងកំពុងចាក់ឫស ក្រោមការប្តេជ្ញាចិត្តខ្ពស់ក្នុងរយៈពេលវែងនៅលើទឹកដីកម្ពុជា។

ការប្រគល់រថយន្តនីមួយៗគឺជាការចាប់ផ្តើមនៃទំនាក់ទំនង

“Every Sale, A New Friendship” ជាបាវចនាដែលត្រូវបានបោះពុម្ព និងផ្តិតជាប់នៅលើជញ្ជាំងខាងក្រោយនៃព្រឹត្តិការណ៍ដែលមើលទៅសាមញ្ញ ប៉ុន្តែមានអត្ថន័យយ៉ាងជ្រៅ។ នៅក្នុងព្រឹត្តិការនេះ អតិថិជនដែលបានប្រើប្រាស់រថយន្ត BYD បានឡើងធ្វើបទបង្ហាញពីទំនុកចិត្ត ភាពកក់ក្ដៅ ដែលជាបំណិនជីវិតដ៏មានខ្លឹសារមួយទទួលបានក្រោយពេលប្រើប្រាស់ ដូចអ្នកខ្លះលើកឡើងថា ពេលនេះមិនបាច់ទៅចាក់សាំងប្រចាំសប្ដាហ៍ដូចមុនទៀតទេ ចំណែកអ្នកខ្លះទៀតបានលើកឡើងថា ផាសុកភាពដែលទទួលបានក្នុងការធ្វើដំណើរយ៉ាងស្ងប់ស្ងាត់នៅក្នុងរថយន្តទំនើប ជាពិសេស មានអារម្មណ៍រីករាយក្នុងការធ្វើដំណើរ ទាំងទៅកន្លែងធ្វើការ កន្លែងអាជីវកម្ម ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ឬជាមួយមិត្តភ័ក្ត្រជាមួយទំនុកចិត្តខ្ពស់ និងជ្រាលជ្រៅ។

ពីភ្នំពេញទៅទូទាំងប្រទេស ក្រុមហ៊ុន BYD កំពុងកសាងប្រព័ន្ធសេវាកម្មក្រោយពេលលក់ថ្មី

ការប្រគល់រថយន្ត ២៥០០ គ្រឿងគឺជាការទទួលស្គាល់ផលិតផល ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបន្តនៃសេវាកម្មប្រកបដោយទំនុកចិត្ត។​ ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅពេលដែលចំនួនអ្នកប្រើប្រាស់បន្តកើនឡើង សម្ពាធនៃសេវាកម្មក្រោយពេលលក់ក៏បានកើនឡើងផងដែរ។ ក្រុមហ៊ុន BYD Cambodia របស់ Harmony Auto មិនបានគេចវេសពីបញ្ហានេះទេ ប៉ុន្តែបានជ្រើសរើសយកការប្រឈមមុខនឹងបញ្ហា ដោយពន្លឿនការកសាងប្រព័ន្ធសេវាកម្មថ្មី។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកបណ្ដាញចែកចាយយ៉ាងសកម្ម ហើយគ្រោងនឹងបង្កើនចំនួនសរុបដល់ ១៣ កន្លែងនៅត្រឹមចុងឆ្នាំនេះ ដើម្បីឱ្យការទិញរថយន្ត និងការប្រឹក្សាយោបល់កាន់តែងាយស្រួលសម្រាប់អតិថិជន។ នៅភ្នំពេញ ក្រុមហ៊ុនក៏នឹងបន្ថែមមណ្ឌលសេវាកម្មចំនួន ៣ ទៀតនៅចុងឆ្នាំ ដែលនឹងធ្វើឱ្យចំនួនមណ្ឌលសេវាកម្មក្រោយពេលលក់កើនដល់ ៤ កន្លែង។

បណ្ដាញសេវាកម្មក្រោយពេលលក់ក៏កំពុងត្រូវបានពង្រឹងផងដែរ ដែលរួមមានទាំងគម្រោងសាងសង់ថ្មីៗដូចជាហាងលក់រថយន្ត Flagship នៅតាមបណ្ដោយផ្លូវសម្ដេចតេជោ ហ៊ុន សែន មណ្ឌលសេវាកម្មនៅសៀមរាប និងមណ្ឌលសេវាកម្មនៅក្រុងព្រះសីហនុ។ គម្រោងទាំងនេះនឹងបើកដំណើរការនៅក្នុងត្រីមាសទី ៤។ បន្ថែមពីនេះ ក្រុមហ៊ុនក៏កំពុងពន្លឿនការរៀបចំបណ្ដាញសេវាកម្មនៅខេត្តបាត់ដំបងផងដែរ ដើម្បីធានាថាវាអាចដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ រោងចក្រផលិតរថយន្តរបស់ BYD ដែលពិតជាជាកម្មសិទ្ធិរបស់កម្ពុជាក៏កំពុងសាងសង់ផងដែរ ហើយវាត្រូវបានរំពឹងថានឹងចាប់ផ្តើមផលិតនៅក្នុងឆ្នាំនេះ។ នេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រគល់រថយន្តក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជំរុញការងារក្នុងស្រុក និងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលថ្មីផងដែរ។ ក្រុមហ៊ុន BYD បានផ្លាស់ប្តូរពី ‘ការនាំចូលរថយន្ត’ ទៅជា ‘ការផលិតក្នុងស្រុក’ ដែលបានចាក់ឫសយ៉ាងជ្រៅនៅលើទឹកដីកម្ពុជា។ ចំនួននៃការប្រគល់កំពុងកើនឡើង ហើយការរំពឹងទុករបស់អតិថិជនក៏កំពុងកើនឡើងដូចគ្នា។ ក្រុមហ៊ុន BYD យល់ច្បាស់ថា៖ សមត្ថភាពនៃសេវាកម្មត្រូវតែផ្គូផ្គងនឹងទំនុកចិត្តរបស់ម៉ាកយីហោ។

ការបង្ហាញផលិតផលថ្មី នាំមកនូវជម្រើសថ្មីនៃការធ្វើដំណើរបែបបៃតង

នៅក្នុងព្រឹត្តិការណ៍ថ្លែងអំណរគុណអតិថិជន ក្រុមហ៊ុន BYD បានណែនាំនូវម៉ូដែលថ្មីពីរគឺ BYD Sealion 7 និង BYD M9 ដែលបង្ហាញពីភាពខ្លាំងនៃនវានុវត្តន៍របស់ខ្លួននៅក្នុងវិស័យថាមពលថ្មី និងបំពេញតម្រូវការទីផ្សាររបស់កម្ពុជាសម្រាប់ការធ្វើដំណើរបៃតង។ BYD Sealion 7 គឺជាប្រភេទរថយន្ត SUV អគ្គិសនីសុទ្ធ ទំនើបថ្មីស្រឡាង ដែលអាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រ។ រីឯ BYD M9 វិញ គឺជាប្រភេទរថយន្ត MPV ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប និងភាពប្រណីត ដោយបំពាក់បច្ចេកវិទ្យា Super Hybrid ដែលអាចជួយឱ្យរថយន្តបើកបរបានចម្ងាយកាន់តែឆ្ងាយ។ រថយន្តម៉ូដែលថ្មីទាំងពីរនេះ គ្រោងនឹងចេញលក់ជាបន្តបន្ទាប់នៅក្នុងខែតុលាខាងមុខ ដែលមិនត្រឹមតែជួយបំពេញបន្ថែមនូវជម្រើសផលិតផលរបស់ BYD នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរបែបឆ្លាតវៃ និងបៃតងដល់អតិថិជនផងដែរ។ នេះសបញ្ជាក់ឱ្យឃើញពីភាពលេចធ្លោរបស់ BYD ក្នុងការដឹកនាំនិន្នាការថ្មីនៃការធ្វើដំណើរបែបបៃតង និងឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា។

កម្ពុជាកំពុងក្លាយជាទីផ្សារអាទិភាពរបស់ក្រុមហ៊ុន BYD

នៅក្នុងជម្រើសផលិតផល ក្រុមហ៊ុន BYD បានសម្រេចការគ្របដណ្តប់ពេញលេញចាប់ពីការធ្វើដំណើរប្រចាំថ្ងៃ រហូតដល់រថយន្តអាជីវកម្មខ្នាតមធ្យម និងធំ និងពីអគ្គិសនីសុទ្ធទៅ Super Hybrid ៖ ម៉ូដែលអគ្គិសនីសុទ្ធចំនួន៤ គឺ Seagull, ATTO2, ATTO3, HAN និងម៉ូដែល Super Hybrid ចំនួន៣ គឺ Sealion 5, Sealion 6, Shark 6 ដែលបំពេញតម្រូវការផ្សេងៗដូចជា៖ ក្នុងក្រុង គ្រួសារ អាជីវកម្ម និងក្រៅផ្ទះ។ នាពេលអនាគត ក្រុមហ៊ុន BYD នឹងបន្តពង្រីកការណែនាំផលិតផល ការវិនិយោគសេវាកម្ម និងកិច្ចសហប្រតិបត្តិការក្នុងស្រុក ដើម្បីធ្វើឱ្យរថយន្តថាមពលថ្មី មិនត្រឹមតែជាជម្រើសមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។

២៥០០ គ្រឿង គឺជាតួលេខមួយដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្ត

ចំនួននេះវាតំណាងឱ្យមនុស្ស ២៥០០ នាក់ដែលមានឆន្ទៈក្នុងការជឿជាក់មកលើក្រុមហ៊ុន BYD ដែលកំពុងមានការកើនឡើង និងអាចបន្តរហូតដល់ ៤០០០នាក់ ៥០០០នាក់ ឬរហូតដល់ ១០០០០នាក់នាពេលអនាគត។ នៅក្នុងនិន្នាការដ៏ធំនៃការនាំចេញរថយន្តថាមពលថ្មីទៅកាន់បរទេស ក្រុមហ៊ុន BYD មិនបានជ្រើសរើសផ្លូវកាត់ដើម្បីទទួលបានប្រាក់ចំណេញរហ័សនោះទេ ប៉ុន្តែបានដើរលើផ្លូវដ៏វែងឆ្ងាយនៃការកសាងទំនុកចិត្ត’។ នៅកម្ពុជា ផ្លូវនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ។​​ ភាពជោគជ័យរហ័សគឺងាយស្រួលសម្រេចបាន ប៉ុន្តែទំនុកចិត្តយូរអង្វែងគឺពិបាកនឹងទទួលបាន ហើយផ្លូវដែលក្រុមហ៊ុនត្រូវដើរ គឺជាផ្លូវដ៏វែងឆ្ងាយដែលត្រូវការភាពអត់ធ្មត់ និងភាពស្មោះត្រង់ ដើម្បីអាចសម្រេចបាននូវភាពយូរអង្វែងពិតប្រាកដនៅក្នុងផលិតផល សេវាកម្ម ការផលិត និងទំនាក់ទំនងផ្នែកអារម្មណ៍៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *