មនុស្សយន្តចំនួន ៩ ដែលជួយសម្រួលការងាររបស់មនុស្ស

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា មនុស្សយន្ត និងបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិត (AI) កំពុងជួយមនុស្សក្នុងប្រតិបត្តិការជាច្រើនទាំងការងារដែលមានហានិភ័យខ្ពស់ ស្មុគស្មាញ និងការងារនៅកន្លែងដែលមនុស្សមិនអាចទៅបាន។ នេះគឺជាមនុស្សយន្តចំនួន ៩ ដែលជួយសម្រួលការងាររបស់មនុស្ស។

មនុស្សយន្ត Pompeii Spot ៖ វាមានរូបរាងស្រដៀងនឹងសត្វឆ្កែ។ គេប្រើប្រាស់វានៅក្នុង​ប្រាសាទ​បុរាណ​រ៉ូម៉ាំងបែកបាក់ ​ដើម្បី​​ល្បាត​សុវត្ថិភាព ហើយវាអាចត្រួតពិនិត្យសូម្បីតែកន្លែងតូចបំផុតផងដែរ។ លើសពីនេះ Spot អាចជួយពិនិត្យមើលផ្លូវរូងក្រោមដីដែលជីកដោយអ្នកប្រមាញ់វត្ថុបុរាណខុសច្បាប់នៅទីក្រុង Pompeii ។ ការផ្ទុះភ្នំភ្លើង Vesuvius នៅគ.ស ៧៩ បានកប់ទីក្រុងចំណាស់នេះ និង ប្រជាជនចំនួនជាង ២ ម៉ឹននាក់។

មនុស្សយន្តមានសមត្ថភាពដឹកជញ្ជូន ៖ ក្រុមហ៊ុន Swiss-Mile នៅប្រទេសស្វីសបានបង្កើតមនុស្សយន្តមានកង់ ៤ ដែលអាចបង្កើនល្បឿននៃការដឹកជញ្ជូនទំនិញនៅក្នុងទីក្រុង។ លើសពីនេះ វា​អាច​បញ្ជា​ខ្លួន​ឯងទៅគ្រប់ទីកន្លែង​ និងអាច​ឡើង​ជណ្តើរយន្តបានទៀតផង។ គោលគំនិតក្នុងការផលិតមនុស្សយន្តនេះគឺ​ដើម្បីឱ្យមនុស្សយន្តដោះស្រាយបញ្ហាប្រឈមនៃការដឹកជញ្ជូនក្នុងល្បឿនលឿន និងមានប្រសិទ្ធភាពថាមពលជាងមុន ដោយសារការដឹកជញ្ជូនជាធម្មតាជាប់ស្ទះក្នុងចរាចរណ៍នៅពេលជិតទៅដល់គោលដៅ។

មនុស្សយន្តក្នុងការងារសង្គមកិច្ច៖ ប្រទេសស្កុតឡេន បានផ្តោតសំខាន់លើការប្រើប្រាស់មនុស្សយន្ត និង AI នៅក្នុងការងារសង្គមកិច្ច។ មន្ទីរពិសោធន៍ជំនួយការរស់នៅដែលមើលទៅដូចជាផ្ទះពិតត្រូវបានបង្កើតឡើងនៅ National Robotarium ដែលជាមជ្ឈមណ្ឌលសម្រាប់មនុស្សយន្ត និង AI ។ អ្នកវិទ្យាសាស្ត្រនៅទីនោះកំពុងប្រើប្រាស់មនុស្សយន្ត AI និងបច្ចេកវិទ្យាឧបករណ៍ចាប់សញ្ញា ដើម្បីអនុវត្តមុខងារដូចជាការត្រួតពិនិត្យស្ថានភាពសុខភាពរយៈពេលវែង។ លើសពីនេះ បច្ចេកវិទ្យា​ក៏​អាច​ជួយមនុស្ស​ដូច​ជា​ការ​ហៅ​ទូរសព្ទ បើក​ភ្លើង ការ​បើក​ទ្វារ និង បើក​ទូរទស្សន៍ផងដែរ។ នៅទូទាំងពិភពលោក គិលានុបដ្ឋាយិកា និងអ្នកថែទាំកំពុងខ្វះខាតកាន់តែខ្លាំងឡើង ហើយមនុស្សយន្តត្រូវបានគេមើលឃើញថា វាគឺជាដំណោះស្រាយបញ្ហាវិបត្តិកង្វះបុគ្គលិក។

មនុស្សយន្តជាជំនួយការនៅការដ្ឋាន៖ បន្ទាប់ពីបានបង្ហាញពីសកម្មភាពមួយចំនួននៅលើ Youtube មនុស្សយន្ត Atlas មានភាពល្បីល្បាញលើអ៊ីនធឺណិតកាលពីឆ្នាំ ២០២១ កន្លងទៅនេះ ។ ក្រុមហ៊ុន Boston Dynamics ដែលជាអ្នកផលិត បង្ហាញថា មនុស្សយន្តនេះចេះយកថង់ឧបករណ៍ទៅអោយមនុស្សរដែលនៅទីខ្ពស់ ដោយរៀបសាងសង់ផ្លូវដើរដោយប្រើបន្ទះឈើដោយខ្លួនវា ដើម្បីឡើងទៅដល់មនុស្ស។ យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការបង្កើតមនុស្សយន្តមួយនេះទេ ដោយសារវា​ពាក់ព័ន្ធ​នឹងការអនុវត្ត​កម្លាំង​ទៅ​លើ​វត្ថុ និង ច្បាប់ទីបីរបស់ញូតុន។

មនុស្សយន្ត Slime Robot ៖ នៅសាកលវិទ្យាល័យ Chinese University of Hong Kong អ្នកវិទ្យាសាស្ត្រកំពុងរកឃើញការផលិតមនុស្សយន្តទន់ដូចចាហួយ ឬ slime ។ មនុស្សយន្តនេះត្រូវបានគេលាយជាមួយនឹង custard  និងភាគល្អិតម៉ាញេទិកដែលអាចផ្លាស់ទី ហើយវាត្រូវបានគ្រប់គ្រងដោយប្រើមេដែកខាងក្រៅ។ វាមានភាពទន់ និងអាចចូលតាមចន្លោះតូចចង្អៀតដែលមានអង្កត់ផ្ចិត ១,៥ មីលីម៉ែត្រ ហើយចាប់យកវត្ថុរឹងដោយរុំជុំវិញវាបានទៀតផង។ វាត្រូវបានប្រើប្រាស់នៅក្នុងម៉ាស៊ីន ដោយសារធាតុរអិលអាចដំណើរការមុខងារដូចជាការជួសជុលសៀគ្វី។ លើសពីនេះ វាអាចលេប និងទាញវត្ថុដែលបង្កគ្រោះថ្នាក់ចេញ។

មនុស្សយន្តដែលអាចស្វែងរក និងជួយសង្គ្រោះមនុស្ស ៖ នៅក្នុងតំបន់គ្រោះថ្នាក់ដែលពិបាកទៅដល់មនុស្សយន្តអាចស្វែងរក និងជួយសង្គ្រោះមនុស្ស។ អ្នកឯកទេសខាងបច្ចេកវិទ្យាចាប់សញ្ញា Teledyne FLIR ដែលមានមូលដ្ឋាននៅរដ្ឋ Oregon ក្នុងសហរដ្ឋអាមេរិកបានប្រើមនុស្សយន្តបែបនេះនៅក្នុងឆ្នាំ២០២១ នៅពេលដែលប៉មមួយបានដួលរលំនៅជាយក្រុង Miami នៃរដ្ឋ Florida ។ នៅប្រទេសជប៉ុនវិញ ក្រុមសាកលវិទ្យាល័យកំពុងបង្កើតមនុស្សយន្តស្វែងរក និងសង្គ្រោះប្រភេទមួយផ្សេងទៀត ដែលមានរាងដូចបំពង់ បំពាក់ជាមួយនឹងកាមេរ៉ាហៅថា Active Scope Camera ដែលអាចស្វែងរកនៅខាងក្នុងអគារដែលដួលរលំ។ លើសពីនេះ យន្តហោះគ្មានមនុស្សបើក ឬ drone ក៏ចេះជួយស្វែងរកមនុស្សនៅកន្លែងមានឧបទ្ទវហេតុផងដែរ។

មនុស្សយន្តនៅក្រោមដី៖ មនុស្សយន្តកំពុងជួយមនុស្សឱ្យដោះស្រាយបញ្ហាស្ទះលូ ដែលជាការងារលំបាកមួយរបស់មនុស្ស។ Sewer Robotics ដែលជាក្រុមហ៊ុននៅប្រទេសហូឡង់ មានជំនាញក្នុងការផលិតមនុស្សយន្តដែលអាចក្រាបលូន ដើម្បីត្រួតពិនិត្យ សម្អាត និង ថែទាំបំពង់លូក្រោមដី។

មនុស្សយន្ត Green Robot៖ បច្ចេកវិទ្យាបៃតងត្រូវការការថែទាំ និងការត្រួតពិនិត្យ ប៉ុន្តែវាមានបញ្ហាប្រឈមក្នុងការត្រួតពិនិត្យប៊ូឡុងទាំងអស់នៅលើទួរប៊ីនខ្យល់។ ដើម្បីដោះស្រាយបញ្ហានេះ គេបានបង្កើតមនុស្សយន្តជើង ៦ អាចត្រួតពិនិត្យប៊ូឡុង ស្របតាមតម្រូវការរបស់មនុស្សក្នុងការបន្ធូរ និងរឹតបន្តឹងវាឡើងវិញ។ គម្រោងមនុស្សយន្តនេះអាចសន្សំបានរាប់រយលានដុល្លារនៅអឺរ៉ុបក្នុងមួយឆ្នាំៗ ក្នុងការថែទាំទួរប៊ីន និងកាត់បន្ថយហានិភ័យដែលមនុស្សប្រឈមមុខ។

មនុស្សយន្តសម្រាប់ការធ្វើកសិកម្ម៖ ក្រុមហ៊ុនអាមេរិក Verdant Robotics បានបង្កើតមនុស្សយន្តសម្រាប់ជួយសម្រួលការងារកសិករ។ បច្ចេកវិទ្យានេះអាចកំចាត់ស្មៅ ដាក់ជីជាតិ និងដោះស្រាយជំងឺក្នុងដំណាំ ព្រមទាំងប្រមូលទិន្នន័យពីកម្រិតរុក្ខជាតិរហូតដល់កសិដ្ឋានទាំងមូលទៀតផង។ លើសពីនេះ វាជួយកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតាមរយៈគំរូកសិកម្មច្បាស់លាស់របស់អ្នកផលិតមនុស្សយន្តនេះទៀតផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី