សហរដ្ឋអាម៉េរិកផ្តល់ជំនួយ ៦,១ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតឈីប Micron Technology ដើម្បីគាំទ្រដល់ការសាងសង់កន្លែងផលិត

បរទេស៖ យោងតាមប្រភពព័ត៌មានពី Yahoo!Finance បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានផ្តល់ជំនួយ ៦,១ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតឈីបធំជាងគេរបស់អាម៉េរិក Micron Technology ដើម្បីគាំទ្រដល់ការសាងសង់ទីកន្លែងផលិតបន្ទះឈីបអង្គចងចាំនៅរដ្ឋ Clay, New York, និង Boise ។

ការវិនិយោគនេះស្ថិតក្នុងចំណោមការវិនិយោគដ៏ធំបំផុតក្រោមច្បាប់ CHIPS និងវិទ្យាសាស្រ្ត ហើយផែនការរយៈពេលវែងតម្លៃ ១២៥ ពាន់លានដុល្លាររបស់ Micron សមស្របទៅនឹងច្បាប់ក្នុងគោលបំណងបង្កើនផលិតកម្មគ្រឿងផ្គុំឈីប semiconductor នៅសហរដ្ឋអាម៉េរិក។ គម្រោងនេះមានគោលបំណងបង្កើនចំណែករបស់សហរដ្ឋអាម៉េរិកក្នុងការផលិតអង្គចងចាំកម្រិតខ្ពស់ពី ០ ភាគរយទៅ ១០ ភាគរយនៅត្រឹមឆ្នាំ២០៣៤។ នៅចុងបញ្ចប់នៃទសវត្សរ៍នេះ គំនិតផ្តួចផ្តើមនេះនឹងបង្កើតការងារយ៉ាងហោចណាស់ ២០ ០០០ កន្លែង ។ លើសពីនេះ នាយកដ្ឋានពាណិជ្ជកម្មបង្ហើបថា ការវិនិយោគដំបូងតម្លៃ ២៧៥ លានដុល្លារមានបំណងពង្រីករោងចក្ររបស់ Micron នៅ Manassas រដ្ឋ Virginia ។ ការពង្រីកនេះមានគោលបំណងនាំយកបច្ចេកវិទ្យាសំខាន់ៗមកប្រើប្រាស់នៅក្នុងវិស័យយោធា យានយន្ត និងសន្តិសុខជាតិ។

កិច្ចព្រមព្រៀងការងាររបស់ច្បាប់ CHIPS និងវិទ្យាសាស្រ្ត រួមទាំងកម្មវិធីកម្មសិក្សាផ្សេងៗត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាម៉េរិកលើអ្នកលក់បរទេស និងដោះស្រាយភាពទន់ខ្សោយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor ។ បន្ថែមពីនេះ វាត្រូវបានប្រើប្រាស់ដើម្បីបញ្ចប់គម្រោងរបស់ Micron ដោយធានានូវប្រសិទ្ធភាពនៃការចំណាយ និងអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់តំបន់ក្បែរនោះ។  Micron បានបង្ហាញពីគោលបំណងបស់ខ្លួនក្នុងការកសាងគ្រឿងបរិក្ខារ ឬពង្រីកប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមទាំងនេះ ប៉ុន្តែមិនទាន់ប្រាប់ពីកាលវិភាគជាក់លាក់ពេលណាដែលប្រតិបត្តិការទាំងនេះនឹងដំណើរការនោះទេ។

ផែនការរបស់ Micron មានសារៈសំខាន់សម្រាប់អាម៉េរិក ដោយសារពួកគេគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកកាត់បន្ថយការពឹងផ្អែកពីបរទេស, បង្ហាញពីការចូលរួមរបស់វិស័យឯកជនក្នុងការបំពេញបំណងរបស់ប្រទេសក្រោមច្បាប់ CHIPS Act, និងបង្ហាញពីគោលដៅយុទ្ធសាស្ត្ររយៈពេលវែងនៃការធានាភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យបច្ចេកវិទ្យាទំនើប។

គួរឲ្យបញ្ជាក់ដែរថា ច្បាប់ CHIPS ត្រូវបានចុះអនុម័តក្នុងឆ្នាំ២០២២ ដោយផ្តល់ទឹកប្រាក់ចំនួន ៥២ ពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្ម semiconductor ក្នុងស្រុកនៅសហរដ្ឋអាម៉េរិក។ គោលដៅនៃច្បាប់នេះរួមមាន៖

១. ការលើកទឹកចិត្តដល់ការផលិត semiconductor ក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេស

២. ដោះស្រាយភាពងាយរងគ្រោះនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលរងប៉ះពាល់ពីការរាតត្បាត និងភាពតានតឹងភូមិសាស្ត្រនយោបាយ

៣. លើកកម្ពស់ការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗដូចជា បញ្ញាសិប្បនិមិត្ត AI កុំព្យូទ័រ និងទូរគមនាគមន៍៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *