គ្រប់បណ្តាផលិតផលកសិផលកម្ពុជាដែលត្រូវបាននាំចេញ គឺសុទ្ធតែតម្រូវឲ្យមានការបិទភ្ជាប់ជាមួយស្លាកសញ្ញាសម្គាល់(CamGAP)ជាចាំបាច់ ដើម្បីអាចទទួលបានការគាំទ្រយ៉ាងជឿជាក់ពីទីផ្សារអន្តរជាតិ។ ដឹងទេថាហេតុអ្វីត្រូវមានការបិទភ្ជាប់ស្លាកសញ្ញានេះ ? ហើយស្លាកសញ្ញា (CamGAP)មានន័យដូចម្ដេច? ទទួលស្គាល់ដោយស្ថាប័នណាខ្លះ?

១- ការអនុវត្តកសិកម្មល្អកម្ពុជា Cambodia Good Agriculture Practices (CamGAP)៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចក្នុងរយ:ពេលកន្លងមក ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដោយផ្តោតសំខាន់លើគុណភាព និងសុវត្ថិភាពជាចម្បង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតរួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-19។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយកចិត្តទុកដាក់សហការអនុវត្តគោលការណ៍ និងរូបសញ្ញាជាតិនៃការអនុវត្ត CamGAP ភ្ជាប់ទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាពលើផលិតផលបន្លែ និងផ្លែឈើ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាអង្គភាពទទួលខុសត្រូវគ្រប់គ្រង និងផ្តល់វិញ្ញាបនបត្រ បញ្ជាក់នូវអនុលោមភាព ហើយដែលមាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ជាសេនាធិការដឹកនាំជំរុញគាំទ្រ និងលើកទឹកចិត្តអនុវត្តផ្ទាល់ និងការសហការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត។

CamGAP ត្រូវបានក្រុមការងារជំនាញអាស៊ានវាយតម្លៃថាបានអនុលោមពេញលេញតាមវិធាននៃការអនុវត្តកសិកម្មល្អអាស៊ាន ដែលជាស្តង់ដារស្ម័គ្រចិត្តមួយត្រូវបានសហគមន៍សេដ្ឋកិច្ចអាស៊ានអនុម័តឱ្យប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្ម។
បច្ចុប្បន្ននេះ ការជំរុញការអនុវត្ត CamGAP មិនត្រឹមតែបាន និងកំពុងចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ការចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP បានក្លាយជាយន្តការបច្ចេកទេសដ៏សំខាន់មួយដើម្បីធានាឱ្យបាននូវការគោរពប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រូវច្បាស់លាស់តាមនិយាមសុវត្ថិភាពចំណីអាហារចំពោះប្រទេសនាំចូលកសិផលសំខាន់ៗរបស់កម្ពុជា។ ជាក់ស្តែង សម្រាប់ផលិតកម្មស្វាយ និងចេកអំបូងលឿង ការជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន សហគមន៍ និងម្ចាស់ចម្ការ ចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP គឺជាដើមចមយ៉ាងសំខាន់ជួយឱ្យការចរចារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយភាគីចិន និងភាគីកូរ៉េ អំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារប្រទេសទាំងពីរសម្រេចទទួលបានជោគជ័យ។
២- ការប្រើប្រាស់ស្លាកសញ្ញា CamGAP៖
បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃ ព្រមទាំងការវិភាគសំណាកផលិតផលនៅមន្ទីរពិសោធន៍ ម្ចាស់ចម្ការ ឬកសិដ្ឋានដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីអនុលោមភាពតាមវិធាន CamGAP ពីអគ្គនាយកដ្ឋានកសិកម្ម អាចប្រើប្រាស់ស្លាកសញ្ញា CamGAP រួមជាមួយស្លាកសញ្ញាប្រព័ន្ធតាមដានប្រភពកសិផល (QR Code) បិទលើផលិតផលរបស់ខ្លួនបាន។
ប្រព័ន្ធ QR Code ដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានកសិកម្ម ជាប្រព័ន្ធសម្រាប់ធ្វើការតាមដានប្រភពកសិផលដែលទទួលបានការបញ្ជាក់ថាជាកសិផលរបស់ចម្ការ ឬកសិដ្ឋានដែលបានអនុវត្ត CamGAP ។ ការប្រើប្រាស់ប្រព័ន្ធ QR Code ទៀតសោតអាចជួយធ្វើឱ្យអ្នកប្រើប្រាស់អាចកំណត់បាននូវផលិតផលដែលទទួលបានការពិនិត្យ និងបញ្ជាក់ត្រឹមត្រូវ ការក្លែងបន្លំរូបសញ្ញា ព្រមទាំងផ្តល់នូវ សុក្រិតភាព តម្លាភាព និងបង្កើនភាពជឿជាក់លើផលិផលដែលមានបិទរូបសញ្ញាជាតិ CamGAP ។ ម៉្យាងវិញទៀត តាមរយៈប្រព័ន្ធ QR Code នេះអ្នកបរិភោគ អាចដឹងពីប្រភពកសិផលច្បាស់លាស់ កសិករដាំដុះ និងទីតាំងចម្ការជាដើម។ សូមបញ្ជាក់បន្ថែមថាកសិផលចេញពីចម្ការ ឬពីកសិដ្ឋានដែលទទួលបានការចុះបញ្ជីជាចម្ការ ឬកសិដ្ឋានការអនុវត្តតាម CamGAP គឺមានស្លាកសញ្ញា CamGAP និង QR code បិទលើផលិតផលនោះជាសម្គាល់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង

ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content