អាហ្វ្រិក ត្រៀមពេល៣ឆ្នាំ ដើម្បីសាងសង់អគារពីឈើខ្ពស់កប់ពពកលើកដំបូង

ឈើ គឺជាវត្ថុធាតុដើមបុរាណ និងមានអាយុកាលចាស់បំផុតក្នុងការប្រើប្រាស់នៅក្នុងវិស័យសាងសង់ លំនៅដ្ឋាន និងអគាររបស់មនុស្សជាតិអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប វត្ថុធាតុដើមមួយនេះមិនសូវត្រូវបានគេបន្តប្រើប្រាស់ទៀតឡើយ។

ថ្វីត្យិតតែការសាងសង់លំនៅដ្ឋាន និងអគារបច្ចុប្បន្នមិនសូវមានការប្រើប្រាស់ឈើ ប៉ុន្តែក្នុងនោះគេនៅតែសង្កេតឃើញមានការប្រើប្រាស់ឈើមកសាងសង់សំណង់ធំៗមួយចំនួនរបស់ពិភពលោកផងដែរ ដូចជាអគារកប់ពពកនៅទីក្រុងប៊ែរឡាំង ដែលមានកំពស់ ៩៨ម៉ែត្រ និងសំណង់ប្រាសាទសង់ពីឈើនៅប្រទេសថៃ ដែលមានកំពស់ខ្ពស់ជាងគេលើពិភពលោក ដែលចាប់ផ្តើមសាងសង់តាំងតែពីឆ្នាំ១៩៨១ និងបន្តការងារមកដល់បច្ចុប្បន្ននៅឡើយមានកំពស់១០៥ម៉ែត្រ។

ថ្មីៗនេះ គេក៏ទើបតែទទួលបានដំណឹងដែរថា មានអគារកប់ពពកថ្មីមួយទៀតដែលកំពុងស្ថិតនៅក្នុងផែនការសាងសង់ពីឈើដែលមានកំពស់ដល់ទៅ៩៦ម៉ែត្រ ឬត្រូវជា ២៨ជាន់ដែលស្ថិតនៅក្នុងខេត្ត Zanzibar ប្រទេស Tanzania នៅទ្វីបអាហ្វ្រិក និងជាអគារសាងសង់ពីឈើដំបូងគេនៅអាហ្វ្រិក។ អគារនេះត្រូវបានគេដាក់ឈ្មោះថា Burj Zanzibar ដោយរចនាឡើងមានរូបរាងជាសំបុកឃ្មុំ ហើយបើទោះបីជាសាងសង់ពីឈើក្តី ប៉ុន្តែវាត្រូវបានស្រោបពីក្រៅដោយសារធាតុដែលមិនងាយនឹងឆាបឆេះឡើយ។

សំណង់អគារដែលនឹងត្រូវសាងសង់ឡើងមានលក្ខណៈពិសេសសមស្របទៅនឹងស្តង់ដាបៃតង១០០ភាគរយ ហើយមានទាំងសេវាកម្មជាច្រើនបញ្ចូលគ្នា រួមទាំងអាងហែលទឹកបន្ទប់ហាត់ប្រាណផងដែរ ដែលតាមផែនការវាទាមទារពេលវេលាដល់ទៅ៣ឆ្នាំក្នុងសាងសង់។

បញ្ហានៃបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន វិស័យសំណង់ដែលប្រើប្រាស់ស៊ីម៉ង់ត៍បាន និងកំពុងជួយជំរុញវិបត្តិនេះកាន់តែអាក្រក់ឡើងដោយសារតែស៊ីម៉ង់ត៍ជាទូទៅគឺជាអ្នកបញ្ចេញឧស្ម័នកាបូនអុកស៊ីតដល់ទៅ៨ភាគរយចូលទៅក្នុងបរិយាកាស។ ខុសគ្នាពីស៊ីម៉ង់ត៍ ប្រសិនបើការសាងសង់ធ្វើពីឈើវាបែរជាបានជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនអុកស៊ីតដោយសាច់ឈើមួយម៉ែត្រគូបអាចស្រូបទាញយកឧស្ម័នពុលនេះដល់ទៅមួយតោនជំនួសវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា