យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ភ្នំពេញ ៖ ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា វិស័យទេសចរណ៍ បានបង្កើតការងារផ្ទាល់ដល់យុវជនប្រមាណ៦៣ម៉ឺននាក់ឆ្នាំ២០១៩ និងថមថយមកត្រឹម៤៥ម៉ឺននាក់ នៅឆ្នាំ២០២៣ក្រោយការស្តារឡើងវិញនៃវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ តាមការព្យាករណ៍ កំណើនទេសចរនឹងត្រឡប់មកប្រក្រតីវិញប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៩ នៅត្រឹមបំណាច់ឆ្នាំ២០២៤ ឬ ឆ្នាំ២០២៥ខាងមុខ។ ដូច្នេះតម្រូវការកម្លាំង​ពលកម្មជំនាញមានតម្រូវការប្រមាណចំនួន១៨ម៉ឺននាក់ នៅពេលខាងមុខ ដែលត្រូវទាមទារឱ្យមានការបណ្តុះបណ្តាលអ្នកជំនាញថ្មី ព្រមទាំងពង្រឹងសមត្ថភាពបុគ្គលិកដែលកំពុងបម្រើការងារបច្ចុប្បន្នផងដែរ។

យោងតាមកម្មវិធី ហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ បានបញ្ជាក់ថា យុវជនចំនួន ២០០នាក់ទៀត បានត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូអាហារ និងភេសជ្ជៈ និងជំនាញចុងភៅនៅខេត្តសៀមរាប។ យុវជនជាង២០០នាក់ដែលមកពីខេត្តសៀមរាប កំពង់ធំ បាត់ដំបង ព្រះវិហារ បន្ទាយមានជ័យ ក្រចេះ និងកំពង់ចាម បានចូលរូមវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចវគ្គទី២ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នាដើមសប្តាហ៍នេះ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ ក្លឹបទេសចរណ៍ខេត្តសៀមរាប សហការជាមួយដៃគូពាក់ព័ន្ធ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគម្រោងហូកា បានមានប្រសាសន៍ថា៖ ក្រសួងទេសចរណ៍ បានកំណត់ចក្ខុវិស័យច្បាស់លាស់ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខប្រកប​ដោយភាពសម្បូរបែបពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។ នេះជាការពង្រឹង និងពង្រីកមូលធនមនុស្សដែលអាចធានាដល់និរន្តរភាព និងចីរភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលស្របតាមតម្រូវការទីផ្សារការងារក្នុងវិស័យទេសចរណ៍។

ឯកឧត្តមបានបញ្ជាក់ថា៖ «ដើម្បីសម្រេចចក្ខុវិស័យ​នេះ ក្រសួងទេសចរណ៍ បានដាក់ចុះគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន ៥ អភិវឌ្ឍ៣” ឬហៅកាត់ថា “BUILD +3Ds” ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្ន។

លោក សែត កៅ​ ប្រធានក្លឹបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ៖ សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនេះមានចំនួន ២០០នាក់ (ស្រី១០៩នាក់)។ សិក្ខាកាមទាំងអស់ទទួលបានការបណ្តុះបណ្តាល​​​​បដិសណ្ឋារកិច្ចដោយផ្ទាល់លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ។

កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងអាចចូលរួមស្តារឡើងវិញនូវសម្បទាវិជ្ជាជីវៈទេសចរណ៍ និងការកសាងមូលធនមនុស្ស ដោយផ្តោតលើគោលបំណងសំខាន់ចំនួន ៣រួមមាន៖

(១) លើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងទម្រង់អភិវឌ្ឍន៍ជំនាញដល់សិក្ខាកាមមុនចូលបម្រើការងារ (Pre-employment Training) ការអភិវឌ្ឍជំនាញដល់និយោជិតរបស់រោងចក្រ-សហគ្រាស (Upskilling Training) ការអភិវឌ្ឍជំនាញដល់និយោជិតដែលប្ដូរជំនាញថ្មី (Reskilling Training) ទម្រង់បណ្តុះបណ្តាលថ្មីដូចជាកម្មវិធីហ្វឹកហាត់កូនជាង (Apprenticeship) ការបណ្តុះបណ្តាលនៅកន្លែងធ្វើការ  (Work Based Learning) និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។

(២) លើកកម្ពស់ការអនុវត្តមូលនិធិអភិវឌ្ឍន៍ជំនាញ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ជាមួយសមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដែលស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តថ្មីៗក្នុងវិស័យទេសចរណ៍ក្រោម ការសម្របសម្រួលដោយ គ.គ.ហ.។

(៣) ពង្រឹងសមត្ថភាពគ្រូបង្គោលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនធនធានមនុស្សដែលអាចធានាដល់និរន្តរភាព និងចីរភាព នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

គួររំលឹកថា៖ សិក្ខាកាមចំនួន ៣០០នាក់ (ស្ត្រី ៦០%) ទទួលបានការបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ច វគ្គទី១ (Pre-employment) ក្នុងកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចហូកា (HoKa) កាលពីឆ្នាំ២០២៣ ក្រោមកញ្ចប់ថវិកាបដិភាគរបស់ SDF សហការជាមួយ សមាគមក្លឹបទេសចរណ៍សៀមរាប (STC)។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមរហូតដល់៩៧% ទទួលបានការងារធ្វើជាមួយនឹងប្រាក់ខែសមរម្យ ដែលអាចជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសម្រាលបន្ទុកគ្រួសារ។

គិតចាប់ពីឆ្នាំ២០១៨ ដល់ ពាក់កណ្តាលឆ្នាំ២០២៤ SDF  បានផ្តល់ថវិកាបដិភាគ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យទេសចរណ៍នេះ ក្នុងទឹកប្រាក់ចំនួន ៣,៤៥លាន ដុល្លារអាមេរិក ដែលមានសិក្ខាកាមសរុបចំនួន ៤ ៤៣៤នាក់ ក្នុងនោះស្រីចំនួន ១ ៨៧១នាក់ (៤២%)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *