ញូវយ៉ក ៖ អយស័្ទរ គឺជាអាហារដ៏ពេញនិយមបំផុតរបស់មនុស្សភាគច្រើននៅលើពិភពលោកមិនថានៅតំបន់ណា ឬប្រទេសណានោះទេប៉ុន្តែទោះបីជាយ៉ាងណាក្តី សំបករបស់វារាប់ពាន់ម៉ឺនលានគ្រាប់គឺបានត្រឹមបោះបង់ចោលដោយមិនបានផ្តល់អត្ថប្រយោជន៍អ្វីទាំងអស់។

ដោយមើលឃើញអត្ថបទប្រយោជន៍របស់សំបកអយស្ទ័រដែលមនុស្សទូទៅមើលរំលងនោះ ក្រុមអ្នកជំនាញមួយក្រុមនៅទីក្រុងញូវយ៉កបានសាងសង់ជារណាំងតូចនៅក្នុងតំបន់មួយជាលើកដំបូងដោយការទាញយកសំបកអយស្ទ័រទាំងនោះមកសាងសង់ទៅជារបងដ៏ធំសម្បើមមួយ និងមានសមត្ថភាពពិសេសក្នុងការទប់ទល់ទៅនឹងសកម្មភាពបម្រែបម្រួលអាកាសធាតុ ដែលនៅក្នុងនោះរួមមានទាំងទឹកជំនន់ ព្យុះ និងគាំទ្រទៅដល់ជីវិតនៅក្រោមសមុទ្រផងដែរ។

ស្ថិតនៅក្នុងគម្រោងមួយដែលមានឈ្មោះថា The Billion Oyster Project សំបកអយស្ទ័ររាប់ពាន់លានត្រូវបានគេប្រមូលយកចេញពី
តាមភោជនីយដ្ឋានតូចធំនានានៅក្នុងទីក្រុង។ វាត្រូវបានយកទៅសម្អាតជាមុន ហើយរៀបចំដាក់ស៊ុតអយស្ទ័រទៅក្នុងសំបកនីមួយៗ បន្ទាប់មកបញ្ចូនវាទៅដាក់នៅក្នុងទឹកសមុទ្រក្បែរទៅនឹងផែរបស់ទីក្រុងដែលជាទីកន្លែងអនុញ្ញាតឲ្យកូនអយស្ទ័រតូចៗចាប់ផ្តើមលូតលាស់។

ក្រៅពីនេះ សំបកអយស្ទ័រទាំងនោះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតផងដែរ ដូចជាបង្កើតជាផ្កាថ្មថ្មីៗដែលអាចកាត់បន្ថយសំណឹកជាពិសេសកាត់បន្ថយទឹកជំនន់ដែលបង្កើតឡើងដោយព្យុះជាច្រើនដែលតែងកើតមានរៀងរាល់ឆ្នាំ ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏បានជួយដល់ការសំអាតទៅដល់ផែសមុទ្រផង និងជួយឲ្យជីវិតនៅបាតសមុទ្រមានកំណើនឡើងវិញផង។
កាលពីអតីតកាល ទីក្រុងញូវយ៉ក គឺជាទីកន្លែងប្រមូលផ្តុំទៅដោយផ្កាថ្មកើតចេញពីសំបកអយស្ទ័រក្នុងទំហំរហូតទៅដល់ជាង ៩០ ០០០ហិកតា ប៉ុន្តែដោយសារតែសកម្មភាពបំពុលការប្រមូលផលដ៏ច្រើនហួសហេតុបានធ្វើឲ្យវាថយចុះទ្វេដងទៅវិញ ហើយបូករួមទាំងនៅក្នុងតំបន់អ៊ឺរ៉ុបផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content