ចិនបង្ហើបមហិច្ឆតា និងលទ្ធភាពក្នុងការផលិតរ៉ូបូតរូបរាងមនុស្សទ្រង់ទ្រាយធំដូចនឹងផលិតកម្មស្មាតហ្វូន

ទោះបីជាមិនបានបរិយាយលំអិតអំពីផែនការដ៏សំខាន់នេះ ប៉ុន្តែថ្មីៗនេះ ចិន បានធ្វើការបង្ហើបអំពីមហិច្ឆិតារបស់ខ្លួនក្នុងក្លាយខ្លួនទៅជាមហាអំណាចនៃការផលិតមនុស្សយន្តរ៉ូបូត ឬ humanoid robots ក្នុងទ្រង់ទ្រាយធំដូចទៅនឹងកម្រិតនៃការផលិតស្មាតហ្វូនដែរនៅត្រឹមឆ្នាំ២០២៥ប៉ុណ្ណោះ។

កាលពីសប្តាហ៍មុន ឯកសារមួយដែលមានឈ្មោះថា The Blueprint Document ត្រូវបានប្រកាសបង្ហាញជាសាធារណៈដោយក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិនដោយបានពណ៍នាផែនការដ៏អស្ចារ្យនេះថានឹងអាចក្លាយទៅជាពេលវេលាសម្រាប់ផ្លាស់ប្តូរពិភពលោកទាំងមូល ឬ Reshape the world។

នៅក្នុងអត្ថន័យខាងក្នុងមានភាពលំអិតតិចតួចតែមានមហិច្ឆិតាធំដែលចិនបានអះអាងថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើមដំណើរការផលិតកម្មដែលអាចផលិតរ៉ូបូតរូបរាងជាមនុស្ស (humanoid robots) ក្នុងកម្រិតទំនើបបំផុត និងក្នុងចំនួនដ៏ច្រើនដូចជាផលិតកម្មផលិតស្មានហ្វូននាពេលបច្ចុប្បន្ននេះដែរ។

នៅក្នុងឯកសារដដែលដែលត្រូវបានកាសែត The Bloomberg យកមកបកប្រែជាភាសាអង់គ្លេសទៀតនោះបានឲ្យដឹងដែរថា រ៉ូបូតរូបរាងជាមនុស្សទាំងនោះនឹងក្លាយទៅជាតំរូវការដ៏សំខាន់ និងការផលិតដ៏សកម្មបំផុតបន្ទាប់ពីផលិតផលបច្ចេកវិទ្យាផ្សេងទៀតដូចជាកំព្យូទ័រ ស្មាតហ្វូន និងរថយន្តដើរដោយថាមពលអគ្គិសនី។

នៅក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនឯកជនបច្ចេកវិទ្យាធំៗជាច្រើនក៏ធ្លាប់បានបង្ហាញអំពីមហិច្ឆិតា និងការគាំទ្រនេះដែរ ជាក់ស្តែងដូចជាក្រុមហ៊ុន Fourier Intelligence ធ្លាប់បានអះអាងថា ខ្លួននឹងចាប់ផ្តើមផលិតរ៉ូបូតរូបរាងជាមនុស្សយន្តដែលមានឈ្មោះថា GR-1 ក្នុងទ្រង់ទ្រាយយ៉ាងច្រើននៅត្រឹមដំណាច់ឆ្នាំ២០២៣នេះប៉ុណ្ណោះ។

កាសែត The South China Morning Post បានពណ៍នាថា មនុស្សយន្តហោះ GR-1 នឹងអាចចាប់ផ្តើមដឹកជញ្ជូនចេញទៅឱ្យអតិថិជននៅក្នុងឆ្នាំ២០២៤ក្នុងចំនួនដល់ទៅរាប់ពាន់គ្រឿងដែលលក្ខណៈពិសេសរបស់មនុស្សយន្តនេះគឺអាចដើរបានក្នុងល្បឿនប្រមាណជា៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចលើកទំនិញមានទំងន់ជាប់នឹងខ្លួនដល់ទៅ៥០គីឡូក្រាមទៀតផង។

នេះមិនមែនជាក្រុមហ៊ុនអ្នកផលិតមនុស្សយន្តតែមួយគត់ដែលបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងគោលដៅនៃការផលិតទ្រង់ទ្រាយធំនោះទេ។
នៅសហរដ្ឋអាមេរិកវិញដូចជានៅក្រុមហ៊ុន Agility Robotics ជាដើម ក៏កំពុងបើកដំណើរការរោងចក្រផលិតមនុស្សយន្តនៅរដ្ឋ Oregon នៅចុងឆ្នាំនេះ ជាកន្លែងដែលខ្លួនគ្រោងនឹងផលិតមនុស្សយន្តរាប់រយប្រភេទដែលអាចធ្វើត្រាប់តាមចលនារបស់មនុស្សដូចជាការដើរ ការអង្គុយ និងកាន់កញ្ចប់ទំនិញ។

គួរឲ្យដឹងដែរថា Amazon ក៏កំពុងសាកល្បងមនុស្សយន្ត Digit របស់ Agility Robotics នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្បែរទីក្រុង Seattle ដើម្បីមើលពីរបៀបដែលវាអាចត្រូវបានប្រើដើម្បីធ្វើស្វ័យប្រវត្តិកម្មឃ្លាំងរបស់ខ្លួន ប៉ុន្តែវាស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)