ស្វែងយល់ពីចំណុចសំខាន់ៗចំនួន ៤ ដែលចិនផ្តល់ហិរញ្ញប្បទានដល់ការផ្លាស់ប្តូរថាមពល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖​ យោងតាមប្រភពពី Weforum បានលើកឡើងថា ការបំភាយឧស្ម័នកាបូនិចរបស់ចិនអាចធ្លាក់ចុះជាលើកដំបូងចាប់តាំងពីប្រទេសនេះបានបន្ធូរបន្ថយការរឹតបន្តឹងជំងឺរាតត្បាតនៅឆ្នាំ២០២២ ដោយសារការកើនឡើងនៃការដាក់ពង្រាយសមត្ថភាពថាមពលផលិតកាបូនទាប ជាពិសេសថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់ជើងឯកថ្មីរបស់ Weforum បានសាកសួរទៅកាន់លោកបណ្ឌិត Ma Jun ដែលជាស្ថាបនិកវិទ្យាស្ថានហិរញ្ញវត្ថុ និងនិរន្តរភាពរបស់ចិនអំពីប្រធានបទពាក់ព័ន្ធទៅនឹងដំណើរ និងធាតុសំខាន់ៗនៃការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ។ គួរឲ្យបញ្ជាក់ដែរថា ចិនគឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតនៅទូទាំងពិភពលោក ដោយវ៉ាដាច់សហរដ្ឋអាមេរិកនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានីយ៍ថាមពលធ្យូងថ្មរបស់ពិភពលោកជាង ៥០ ភាគរយមានទីតាំងនៅក្នុងប្រទេសចិន ប៉ុន្តែប្រទេសនេះក៏មានថាមពលកកើតឡើងវិញ និងវារីអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកផងដែរ ហើយជាកន្លែងផលិតនុយក្លេអ៊ែរធំទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។ បន្ថែមពីនេះ ចិន ក៏ជាអ្នកផលិត និងទិញរថយន្តអគ្គិសនី (EVs) ដ៏ធំបំផុតរបស់ពិភពលោក ព្រមទាំងមានចំណែកផលិតថ្មលីចូម-អ៊ីយ៉ុងជាងពាក់កណ្តាលរបស់ពិភពលោក។

លោកបណ្ឌិត Ma Jun លើកឡើងថា កត្តាជាច្រើនបានជំរុញក្រុមហ៊ុនចិនមានចំណែកទីផ្សារឈានមុខគេលើពិភពលោក មិនមែនមានត្រឹមតែគោលនយោបាយប៉ុណ្ណោះទេ។ ពួកគេត្រូវការការសម្របសម្រួលជាច្រើនដោយនាយកដ្ឋានផ្សេងៗគ្នា និងធ្វើឱ្យប្រាកដថាធ្វើតាមលក្ខខណ្ឌត្រឹមត្រូវ ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការរីកចម្រើននៃផ្នែកជាក់លាក់មួយនៃសេដ្ឋកិច្ចបៃតង។ លោកក៏បានលើក​​ជាឧទាហរណ៍​មួយ​ថា ក្រុមហ៊ុនមិនត្រឹមតែរថយន្ត​អគ្គិសនី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​មាន​ស្ថានីយ​សាក​ថ្ម​ដែរ។ កត្តាជំរុញដ៏សំខាន់មួយទៀតគឺហិរញ្ញវត្ថុ ពីព្រោះពួកគេត្រូវការលុយសម្រាប់ផលិតកម្ម ហើយអ្នកទិញក៏ត្រូវការលុយដើម្បីទិញទំនិញផងដែរ។

លោកបណ្ឌិត Ma Jun លើកឡើងថា សមត្ថភាពរបស់ចិនក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការផ្លាស់ប្តូរបៃតងរបស់ខ្លួន គឺផ្អែកលើធាតុផ្សំសំខាន់ៗចំនួន ៤។ ចំណុទី១គឺ និក្ខេបបទច្បាស់លាស់អំពីអ្វីដែលត្រូវបានចាត់ទុកថាជាសកម្មភាពបៃតង។ សកម្មភាពបៃតងត្រូវបានកំណត់ឲ្យបានជាក់លាក់រួមមាន ថាមពលបៃតង ប្រព័ន្ធចម្រោះទឹកស្អាត ការរៀបចំសំណល់រឹង និងសេដ្ឋកិច្ចជារង្វង់ ទើបហិរញ្ញវត្ថុអាចហូរចូលទៅក្នុងសកម្មភាពជាក់លាក់ទាំងនេះ ។ ចំណុចទី២ ចិនបានបង្កើតនូវប្រព័ន្ធផ្តល់ហិរញ្ញប្បទានបៃតងដោយជោគជ័យ ចាប់ពីកម្ចីបៃតង និងមូលបត្របំណុលរហូតដល់មូលនិធិសមធម៌ ដើម្បីដឹកនាំសាច់ប្រាក់ពីទីផ្សារមូលធនទៅជាគម្រោងបៃតង។ គម្រោងនីមួយៗមានតម្រូវការថវិកាខុសៗគ្នា ហើយហានិភ័យ និងលក្ខខណ្ឌក៏ខុសគ្នាផងដែរ។ ជាលទ្ធផល ចិនត្រូវការឧបករណ៍ហិរញ្ញវត្ថុផ្សេងៗគ្នាជាច្រើនរួមមាន មាន​កម្ចី​បៃតង មូលបត្របំណុល​បៃតង មូលនិធិ​សមធម៌​បៃតង ការ​ធានា​រ៉ាប់រង​បៃតង​ជាដើម ដើម្បី​បម្រើ​សេដ្ឋកិច្ច​បៃតង​ទាំងមូល។

ចំណុចទី៣ គឺច្បាប់តឹងរ៉ឹងដែលត្រូវបានអនុវត្តដោយធនាគារកណ្តាលរបស់ប្រទេសចិន និងនិយតករធនាគារ។ ក្រុមហ៊ុនដែលទទួលបានហិរញ្ញប្បទានបៃតងចាំបាច់ត្រូវរាយការណ៍អំពីអត្ថប្រយោជន៍បរិស្ថានជាក់ស្តែងដែលសម្រេចបាន។ ​ប្រសិន​បើ​ក្រុមហ៊ុន​អះអាង​ថាអាច​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស ឬ ការបំពុលទឹក ឬ ការកាត់បន្ថយកាបូន ពួកគេត្រូវបញ្ជាក់ថាត្រូវការលុយប៉ុន្មានសម្រាប់គម្រោងទាំងនោះ។ ចំណុចទី៤ គឺជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ពីព្រោះគម្រោងបៃតងភាគច្រើនមិនមានផលចំណេញគ្រប់គ្រាន់ក្នុងការទាញយកមូលនិធិពីវិស័យឯកជននោះទេ។ ដូច្នេះ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើនភាពទាក់ទាញសម្រាប់អ្នកវិនិយោគនៅដំណាក់កាលដំបូងទាំងនេះ ដើម្បីជំរុញឱ្យមានកំណើនកាន់តែធំនៅក្នុងសេដ្ឋកិច្ចបៃតង។

ទន្ទឹមនឹងនេះ វិធីមួយក្នុងចំណោមវិធីដែលចិនកំពុងសាកល្បងការលើកទឹកចិត្ត គឺតំបន់សាកល្បងហិរញ្ញវត្ថុបៃតង ដែលតំបន់ទាំងនេះត្រូវបានដាក់ឱ្យដំណើរការដើម្បីសាកល្បងវិធីសាស្រ្តហិរញ្ញវត្ថុបៃតងផ្សេងៗគ្នាដែលសមស្របទៅនឹងកាលៈទេសៈសេដ្ឋកិច្ចជាក់លាក់នៅក្នុងតំបន់ទាំងនេះ។ គួរឲ្យបញ្ជាក់ដែរថា ចិន​បាន​ក្លាយ​ជា​ទីផ្សារ​ផ្តល់​កម្ចី​បៃតង​ធំ​ជាង​គេ ដែលមាន​កម្ចី​បៃតង​ជាង ៣០ ទ្រី​លាន​យន់ (៤,៥ ​ទ្រី​លាន​ដុល្លារ) ។ លោកបណ្ឌិត Ma Jun លើកឡើងថា ចិនបានមើលឃើញអត្ថប្រយោជន៍នៃវិធីសាស្រ្តរបស់ខ្លួនចំពោះបរិស្ថាន។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ការបំពុលខ្យល់នៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងពី ៩០ µg/m³ មកត្រឹមប្រហែល ៣០ µg/m³ ប៉ុណ្ណោះ ជាមួយនឹងការកាត់បន្ថយការបំពុលបរិយាកាស ៧០ ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់