ធនាគារកណ្តាលជាច្រើនកំពុងងាកទៅចាប់អារម្មណ៍មាសជាងលុយដុល្លារ

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ធនាគារកណ្តាលនៅបណ្តាប្រទេសជុំវិញពិភពលោកកំពុងចៀសឆ្ងាយពីប្រាក់ដុល្លារអាមេរិក ហើយបង្វែរការយកចិត្តទុកដាក់ទៅរកមាសវិញ ដែលជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ខណៈដែលក្នុងរយៈពេល ៦ ខែកន្លងមកនេះ តម្លៃទំនិញបានឡើងថ្លៃ ២០ ភាគរយ ដោយតម្រូវការមិនមែនមកពីអ្នកវិនិយោគធំ និងតូច ដែលស្វែងរកអត្រាការប្រាក់ទាបនោះទេ ប៉ុន្តែមកពីធនាគារកណ្តាល។

យោងតាមអ្នកជំនាញវិនិយោគមួយចំនួន បានលើកឡើងថា អ្នកមានទ្រព្យសម្បត្តិ និង អ្នកមានអំណាចកំពុងកាត់បន្ថយការទុកដាក់ប្រាក់ដុល្លាររបស់ពួកគេយ៉ាងខ្លាំង ហើយស្វែងរកជម្រើសផ្សេងដែលមានសុវត្ថិភាព។ បច្ចុប្បន្ននេះ ធនាគារកណ្តាលមានកំណត់ត្រាមួយដែលបង្ហាញថា តម្រូវការមាសជាសកលប្រចាំខែមានអត្រា ៣៣ ភាគរយ ហើយអត្រាទិញមាសកំពុងកើនឡើងដូចគ្នា ដែលកំណត់ត្រានេះចាប់ផ្តើមមានតាំងពីឆ្នាំ ១៩៥០ មកម៉្លេះ។

យោងតាមប្រភពដដែលបានបង្ហាញថា ការកើនឡើងនៃការទិញនេះបានជួយជំរុញឱ្យតម្លៃមាសឡើថ្លៃ និង ម៉ូតមាសច្រើនជាង ៥០ ភាគរយពឹងផ្អែកលើអត្រាការប្រាក់។ អ្នកទិញមាសទាំងនោះ គឺជាធនាគារកណ្តាលកំពូលទាំងប្រាំបួនគឺនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ដែលរួមទាំងប្រទេសរុស្ស៊ី ឥណ្ឌា និងចិន ហើយមិនមែនចៃដន្យទេដែលប្រទេសទាំងបីនេះកំពុងពិភាក្សាជាមួយប្រេស៊ីល និងអាហ្វ្រិកខាងត្បូង អំពីការបង្កើតរូបិយប័ណ្ណថ្មីដើម្បីប្រជែងនឹងប្រាក់ដុល្លារ។ ទោះជាយ៉ាងណាក្តី មាសក៏អាចបង្កើនសម្ពាធទណ្ឌកម្មដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយ ដោយប្រទេសជាច្រើនរហូតដល់ ៣០ ភាគរយប្រឈមមុខនឹងការពិន័យអន្តរជាតិ ពោលគឺឡើងថ្លៃជាង ១០ ភាគរយ។

ដូច្នេះ​ហើយ មាសគឺជាទ្រព្យសម្បត្តិមានតម្លៃបំផុត ដែល​ឥឡូវ​ជា​គ្រឿងដ៏មានតម្លៃមួយ​របស់​ធនាគារ​កណ្តាល​សម្រាប់ទប់ទល់​នឹង​ប្រាក់​ដុល្លារ​។ ស្របពេលនេះដែរ ប្រទេសមួយចំនួនបានចាប់ផ្តើមស្វែងរកជម្រើសផ្សេងក្រៅពីប្រាក់ដុល្លារ បន្ទាប់ពីឃើញទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានបង្កកនៅបរទេស រួមទាំងត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធផ្លាស់ប្តូរហិរញ្ញវត្ថុសកល SWIFT ទៀតផង។ តាមរយៈការមើលឃើញបែបនេះ ប្រទេសទាំងនោះគិតថាប្រទេសណាមួយអាចជាគោលដៅបន្ទាប់ ហើយអ្នកជំនាញជាច្រើនបានយល់ឃើញថា អាមេរិកបានមើលឃើញថាការដាក់ទណ្ឌកម្មគឺជាវិធីមិនចំណាយប្រាក់ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ប៉ុន្តែជាក់ស្តែងខ្លួនបានចំណាយប្រាក់ដុល្លារាប់លានសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលសម្ព័ន្ធមិត្តដូចជាថៃ និងហ្វីលីពីន បានចាប់ផ្តើមស្វែងរកជម្រើសផ្សេងមកជំនួសប្រាក់ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ