ត្រឹម​រយៈ​ពេល​១២​ខែ​ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគជិត​៤០០គម្រោង​ មានទុន​សរុបជាង​ ​៧ ៦០០លានដុល្លារ​អាមេរិក​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ក្នុង​រយៈពេល​មួយឆ្នាំនៃការបង្កើត​រាជរដ្ឋាភិបាល​ថ្មីអាណត្តិទី​៧ កម្ពុជា​ទទួល​បាន​ទុន​វិនិយោ​គសរុប​ប្រ​មាណ ​៧ ៦០០​លានដុល្លារ​អាមេរិក​ លើគម្រោង​ចំនួន​ ៣៩១​ និង​បានបង្កើត​ឱកាស​ការងារ​ជូន​ប្រជា​ព​លរដ្ឋ​បានរាប់​ម៉ឺន​កន្លែង ។​ នេះបើតាម​ប្រសាសន៍​សម្ដេច​មហា​បវរធិប​តី ហ៊ុន ម៉ាណែត នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជាណាចក្រកម្ពុជាបានថ្លែង​កាលពីពេល​ថ្មីៗនេះ ។​

សម្ដេច​ធិបតី​បានមានប្រសាសន៍​ គិត​ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ពោលគឺរាប់ចាប់តាំងពីបង្កើត​រាជ​រដ្ឋា​ភិ​បា​ល​​ថ្មី​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោ​កគចំនួន​៣៩១​គម្រោង​ មានទុនសរុបប្រ​មា​ណ​​ ៧៦​០០​លានដុល្លារ​អាមេរិក ​លើវិស័យ​អាទិភាពនានា ក្នុងនោះមានឧស្សាហកម្ម ហេដ្ឋានរចនាសម្ព័ន្ធ ក​សិកម្ម ទេស​ចរណ៍​ជាដើម ដែលបានបង្កើត​ការងារ​រហូតដល់៣៤​ម៉ឺន​នាក់ ។

​គួរកត់សម្គាល់ថា ចាប់​តាំងពី​​សម្ដេច​ធិបតី​ត្រូវ​បានតែងតាំងជានាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​​ សម្ដេច​​បាន​បំ​ពេញ​ទស្សន​កិច្ចនៅ​បណ្ដា​ប្រទេស​ជាដៃគូជាច្រើន ដូចជា​ចិន សហរដ្ឋអាមេរិក ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺ​រ៉ុ​ប​និង​បណ្ដា​ប្រទេស​ក្នុង​តំបន់អាស៊ាន ជាដើម ហើយ​រាល់ដំណើរ​ទស្សន​កិច្ច​របស់​សម្ដេច​​ធិបតីនៅក្រៅ​ប្រទេ​ស​​ សម្ដេច​មិនភ្លេច​ក្នុងការជួប​ជាមួយ​វិនិយោគិន​ និ​ងបង្ហាញពីសក្ដានុពលលើការ​វិនិយោគ​នៅក្នុងប្រទេស​កម្ពុ​ជា​ ដើម្បីទាក់ទាញវិនិយោគិន​បរទេស​មក​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជានោះទេ ។

សម្ដេច​ធិប​តី ហ៊ុន​ ម៉ាណែត ក៏បានណែនាំឱ្យមន្ត្រី​ថ្នាក់​ខេត្ត​ ជាពិសេស​អភិបាល​ខេត្ត​ត្រូវ​បង្កើន​សក្ដានុពល​ទា​ក់​ទាញ​វិនិយោគទៅកាន់​ខេត្ត​របស់ខ្លួន ដើម្បីបង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដោយមិនចាំបាច់​បាច់​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ក្នុង​ក្រុងភ្នំពេញ​ក៏ដូចជា​នៅតាមបណ្ដាខេត្ត​ផ្សេងទៀតនោះ ។​

ឯកឧត្តម ​ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ក៏បាន​លើក​ឡើ​ង​ថា ​ចាប់តាំងពី​ការកកើត​រាជរដ្ឋាភិបាល​ថ្មី ឯកឧត្តម​បានដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ជាច្រើន​ទៅបំពេញទស្សនកិច្ច ​​និងបានជួ​បវិនិយោគិន​បរទេសជាច្រើន ដូចជា​ប្រទេស​ចិន និងបណ្ដា​ប្រទេស​ក្នុង​តំបន់អឺរ៉ុប ។ ​ដោយឡែក នៅខែក្រោយនេះ​ ឯកឧត្តម​ក៏នឹង​ដឹកនាំ​ប្រតិភូ ព្រមទាំង​សមាជិក​នៃសមាគម​ឧកញ៉ា​កម្ពុជា​ទៅ​ប្រទេស​មួយចំនួន​នៅមជ្ឈិ​មបូព៌ា ​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញពីសក្ដានុពល​នៃការ​វិនិយោគ​របស់​កម្ពុជា​ទៅកាន់​វិនិយោគិន​​នៃ​ប្រទេស​ទាំង​នោះ ដើម្បីទាក់ទាញការ​វិនិយោគបន្ថែម ។

គួររម្លឹកថា ថ្មីៗនេះដែរ មាន​​ប្រតិភូក្រុមហ៊ុនមកពីប្រទេស​ចិន​ចំនួន​១២​ក្រុម​ហ៊ុន បានជួប​ជាមួយ​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ដោយ​ក្រុមហ៊ុនទាំង១២​នោះ បានជម្រាប​ជូន​សម្ដេច​ពីកា​រចាប់អារម្មណ៍​មក​បណ្ដាក់​ទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជាលើ​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា ឧស្សាហកម្ម កសិកម្ម​ អចលនទ្រព្យ​ និងហេ​ដ្ឋា​រច​នា​​សម្ព័​ន្ធជាដើម ។​

សូមបញ្ជាក់ដែរថា ទន្ទឹមនឹង​ការទទួលបាន​ទុនវិនិយោគ​ជា​បន្តបន្ទាប់ពី​វិនិយោគិន​ទាំងបរទេស​ និងក្នុងស្រុក កម្ពុជា​ក៏បាន និងកំពុង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បន្ថែម​ទៀត​ដើម្បី​សម្រួលដល់​គម្រោងវិនិយោគនានា ដោយក្នុងនោះរួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, គម្រោងផ្លូ​វល្បឿនលឿនភ្នំពេញ​-បាវិត, គម្រោងផ្លូវ​ល្បឿនលឿ​នភ្នំពេញ -សៀមរាប-ប៉ោយ​ប៉ែត និង​គម្រោងព្រែកជីកហ្វូណន​តេជោ ដែល​ទើប​នឹង​​បើក​ការដ្ឋា​នសាងសង់​កាល​ពី​ពេលថ្មីៗនេះ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published.Required fields are marked *