ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។

គណៈប្រតិភូត្រូវបានទទួលស្វាគមន៍នៅអគារ កាណាឌីយ៉ា ដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និង ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ព្រមទាំងលោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC។

កិច្ចប្រជុំនេះបានផ្តោតលើការស្វែងរកឱកាសសម្រាប់ក្រុមហ៊ុនកម្ពុជា និងហ្វីលីពីន ក្នុងការសហការគ្នា និងបង្កើតភាពជាដៃគូធុរកិច្ចថ្មីៗ។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ការចែករំលែកជំនាញ និងការស្វែងរកវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមក។​

កិច្ចពិភាក្សាបានគ្របដណ្តប់លើវិស័យជាច្រើន រួមមាន៖ សុខាភិបាល អាហារ និងភេសជ្ជៈ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ លក់រាយ អចលនទ្រព្យ ការវិនិយោគ និងអាកាសចរណ៍។

ការពិភាក្សានេះធ្វើឡើងបន្ទាប់ពី OCIC បានបង្កើតភាពជាដៃគូថ្មីៗនេះជាមួយ World Citi Colleges International, Inc. (WCCI) ដែលជាស្ថាប័នអប់រំមួយរបស់ប្រទេសហ្វីលីពីន។ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ OCIC និង WCCI បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតសាកលវិទ្យាល័យ «WCC International Aero Tech University» នៅរាជធានីភ្នំពេញ ដោយនាំយកបទពិសោធន៍របស់ប្រទេសហ្វីលីពីនលើវិស័យអប់រំ និងបណ្តុះបណ្តាលផ្នែកអាកាសចរណ៍មកកាន់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ មានអ្នកជំនាញជនជាតិហ្វីលីពីនជាង ៣០ នាក់ កំពុងបម្រើការងារនៅក្នុងក្រុមហ៊ុននេះផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «ភាពជាដៃគូរបស់យើងជាមួយ WCCI គឺជាជំហានដំបូងដ៏សំខាន់មួយក្នុងការអភិវឌ្ឍទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសហ្វីលីពីន។ យើងសង្ឃឹមថាកិច្ចពិភាក្សានេះនឹងនាំឱ្យមានការតភ្ជាប់កាន់តែច្រើន ការផ្លាស់ប្តូរគ្នាទៅវិញទៅមកកាន់តែទូលំទូលាយ និងគម្រោងថ្មីៗរវាងប្រទេសទាំងពីរ ជាពិសេសនៅពេលដែលប្រទេសហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំ ២០២៦»។

ដោយសារប្រទេសហ្វីលីពីននឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៦ ដំណើរទស្សនកិច្ចនេះគឺជាឱកាសដ៏ល្អមួយក្នុងការនាំឱ្យវិស័យធុរកិច្ចនៃប្រទេសកម្ពុជា និងហ្វីលីពីនកាន់តែខិតជិតគ្នា ហើយកំណត់វិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានលើកឡើងថា៖ «ដោយសារខ្ញុំបានចាប់ផ្តើមអាជីពការងារនៅប្រទេសហ្វីលីពីន ហើយក្រោយមកបានបង្កើតអាជីវកម្មនៅទីនោះ ខ្ញុំមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធជាមួយប្រទេសហ្វីលីពីន។ ខ្ញុំមើលឃើញឱកាសសំខាន់ៗជាច្រើនសម្រាប់កម្ពុជា និងហ្វីលីពីន ក្នុងការសហការគ្នាលើវិស័យផ្សេងៗ រួមមាន វិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងអាកាសចរណ៍។ ជំហានបន្ទាប់ គឺការប្រែក្លាយកិច្ចពិភាក្សានេះ ទៅជាភាពជាដៃគូ និងគម្រោងជាក់ស្តែង»។

ជំនួបនេះបានបើកផ្លូវឱ្យមានកិច្ចពិភាក្សាកាន់តែទូលំទូលាយរវាងក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងរដ្ឋាភិបាលហ្វីលីពីន អំពីវិស័យនានាដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី