បច្ចេកទេសថ្មី ប្រើអេប៉ុងលាងចានធម្មតាទាញយកកម្ទេចមាសចេញពីកាកសំណល់អេឡិចត្រូនិក

បរទេស ៖ ជាសម្បត្តិធម្មជាតិនៅពាសពេញពិភពលោកពោរពេញទៅដោយធនធានរ៉ែក្រោមដីរាប់សិបប្រភេទ និងមានតម្លៃមិនអាចគណនាបាន ដែលអស់រយៈពេលរាប់រយឆ្នាំមកហើយដែលសកម្មភាពទាញយករ៉ែត្រូវបានធ្វើឡើងឥតឈប់ឈរ និងកាន់តែច្រើនឡើង ប៉ុន្តែមនុស្សភាគច្រើនបានមើលរំលង និងខ្ចះខ្ជាយមិនចាប់អារម្មណ៍ទៅនឹងកម្ទេចកម្ទីធនធានរ៉ែទាំងនោះដែលយកមកផលិត និងកែច្នៃជាសម្ភារៈ ឬឧបករណ៍គ្រឿងគ្រឿងអេឡិកត្រូនិក (e-waste) ចាប់រាប់តាំងពីសារធាតុ cobalt រហូតទៅដល់ទង់ដែងនិងមួយចំនួនទៀតជាសាច់មាសទៀតផង។

ផ្អែកតាមការសិក្សាស្រាវជ្រាវដោយ UNFP បានបង្ហាញនូវទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើលថា កាកសំណល់អេឡិចត្រូនិកជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោកមានរហូតទៅដល់៥០លានតោនត្រូវបានបោះចោល ឬប្រហែលជា៧គីឡូក្រាមក្នុងមនុស្សម្នាក់ៗ ហើយបើវាត្រូវបានទាញយកមកប្រើប្រាស់វិញ សំណល់ទាំងអស់នោះវាអាចផ្តល់ទំហំសេដ្ឋកិច្ចរហូតទៅដល់ ៦២,៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ប៉ុន្តែមិនដូចទៅនឹងការរំពឹងទុកទេ ពីព្រោះថាកាកសំណល់ទាំងនោះ ១ ក្នុងចំណោម ៥ ឬប្រមាណជា ២០ភាគរយប៉ុណ្ណោះដែលត្រូវបានគេកែច្នៃឡើងវិញ ខណៈដែលវិធីសាស្ត្រនៃការកែច្នៃឡើងវិញ ឬទាញយកធនធានចាំបាច់ទាំងនោះទាមទារនូវដំណើរការស្មុគ្រស្មាញចំណាយលុយ ចំណាយពេលវេលាយូរ ហើយជាពិសេសត្រូវការចាំបាច់នូវសារធាតុគិមីដែលមានជាតិពុលខ្លាំងទៀតផង។

ទោះបីជាយ៉ាងណាក្តី ដំណឹងដ៏រីករាយដោយសារក្រុមហ៊ុនអាជីវកម្មកើតថ្មី Mint Innovation បានស្រាវជ្រាវរកឃើញនូវរបកគំហើញថ្មីមួយដែលអាចទាញយកសារធាតុមាសចេញពីកាកសំណល់អេឡិចត្រូនិកទាំងនោះដោយប្រើប្រាស់វត្ថុធាតុដើមសាមញ្ញៗ និងសន្សំសំចៃទាំងពេលវេលា ទាំងប្រាក់កាសបានក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ។

នៅក្នុងចំណោមវិធីសាស្ត្រប្រមូលយកធនធានរ៉ែទាំងនោះ អេប៉ុង សម្រាប់លាងចានបានក្លាយទៅជាឧបករណ៍ចាំបាច់ក្នុងដំណើរការទាញយកធនធានមាសចេញពីកាកសំណល់ e-waste ដែលជាបច្ចេកទេសថ្មីរកឃើញដោយ Mint Innovation ប៉ុន្តែវាប្រហែលជាទាមទារឲ្យអ្នកយល់ដឹងពីមូលដ្ឋានគ្រីះនៃសារធាតុគិមីផ្សេងទៀតមួយចំនួនដែលប្រើប្រាស់ក្នុងវិធីសាស្ត្រនេះ ដូចជា ការដុតកំដៅដើម្បីបញ្ចេញសារធាតុដើម និងការដាក់បញ្ជូលគ្នានៃសមាសធាតុដែលចាំបាច់ទាំងអស់រួមគ្នានៅសូលុយស្យុងទឹកដើម្បីធ្វើប្រតិកម្មជាដើម។

ជាលទ្ធផលនៃការសាកល្បងដំបូង និងបានក្លាយទៅជាគំរូទំហំនៃប្រសិទ្ធភាពដែលសម្រាប់គណនាឲ្យបានត្រឹមត្រូវនោះគឺថាបន្ទះដែលមានផ្ទុកសារធាតុមាសចេញពីកំព្យូទ័រចាស់ៗចំនួន២គ្រឿងអាចផ្តល់មកវិញនូវកម្ទេចមាស ៤៥០មីលីក្រាម ដែលមានកម្រិតសុទ្ធជាមាសដល់ទៅ ៩១ភាគរយ ឬជាប្រភេទមាស 22-carats ។

ថ្វីត្បិតតែកាកសំណល់ជាវត្ថុស្មោគគ្រោក និងត្រូវបានបោះបង់ចោលក្តី ប៉ុន្តែអ្វីដែលគួរដឹងនោះគឺថាប្រសិនបើវាមិនត្រូវបានកែច្នៃនោះទេ វានឹងធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងបំផុតដល់សុខភាពភពផែនដី ក៏ដូចជាមនុស្សជាតិ ប៉ុន្តែប្រសិនបើវាត្រូវបានយកមកកែច្នៃឡើងវិញឲ្យបានត្រឹមត្រូវនោះវានឹងក្លាយទៅជាវត្ថុដ៏មានតម្លៃ ឬជារ៉ែនៅលើដីដ៏ចាំបាច់ក្នុងជីវិតរស់នៅរបស់មនុស្សជាតិរាប់រយឆ្នាំខាងមុខទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ​

មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារស្វាគមន៍អ្នកបរិច្ចាគឈាម ១៥០ នាក់

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ

រយៈពេល ២ ខែ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦ ភាគរយ ធៀបនឹង ៩,៤៤ ពាន់លានដុល្លាររយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

​ វិស័យសំណង់នៅកម្ពុជា បង្ហាញសញ្ញាងើបឡើងវិញជាមួយនឹងកំណើន​នៃការ​នាំចូលសម្ភារៈសំណង់និងដែក​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

ការនាំចូល​សម្ភារៈសំណង់ និងដែក​ សម្រាប់បម្រើ​ក្នុងវិស័យសាងសង់​នៅកម្ពុជា ឃើញថា​មានការកើនឡើង​គួរឱ្យកត់សម្គាល់ ​តាំងពីឆ្នាំ ២០២៥ និង​រំពឹងថានឹង​បន្តកើនឡើង​ក្នុងឆ្នាំ ២០២៦ នេះ​។ តាមរយៈកំណើន​នៃការ​នាំចូល​សម្ភារៈសំណង់ និង​ដែក​ បានបង្ហាញពីការងើបឡើងវិញនៃវិស័យនេះ​ ប៉ុន្តែ​តាមការព្យាករវិស័យនឹង​បន្ត​មានកំណើនយឺត។​

រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន ចំពេលមានវិបត្តិប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើងខ្លាំង

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និងក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/03/2026

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប

កាណាដា-ជប៉ុន ពង្រឹងទំនាក់ទំនងទ្វេរភាគី ហើយព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)