ក្រុមហ៊ុនធំមួយរបស់​​កូរ៉េ​ ​សន្យាថានឹង​ចូលរួ​មចំណែក​ជួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​

​ភ្នំពេញ ៖ នៅក្នុងជំនួប​ជាមួយ​ឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម​ និងសំណង់​ កាលពី​រសៀល​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គ​នាយក​ក្រុមហ៊ុន Samsung Pharm របស់​កូរ៉េ បាន​សន្យា​ថា​នឹង​ខិតខំប្រឹង​ប្រែង​ជួយ​កម្ពុជា​ឱ្យ​លទ្ធភាព​ក្នុងការ​ពង្រីកទីផ្សារ​ និង​បង្កើត​រោងចក្រ​នៅកម្ពុជា​ផ្ទាល់ដើម្បីរួម​ចំណែកជាមួយ​កម្ពុជា​តាមរយៈ​ការ​វិនិយោគ​លើ​វិស័យសុខាភិបាល កសិកម្ម និងផលិតផល​គ្រឿង​សំអាង ដែលអាចផ្ដល់ឱកាសការងារ​ដលប្រជាជនកម្ពុជា​បានកាន់តែ​ច្រើន ។​

លោក បានមានប្រសាសន៍​ឱ្យដឹងថា ដំបូងឡើយក្រុមហ៊ុនរបស់លោកមានបុគ្គលិកតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែដោយ​មាន​កា​រគាំទ្រពីប្រជាជនទូទៅ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នក្រុម​ហ៊ុន​មានភាពរីកចម្រើនជាឱ្យកត់សម្គាល់ ដែលអាចបង្កើតឱកាសការងារសម្រាប់បុគ្គលិកជិត ១០០នាក់ នៅកម្ពុជា ។

លោកអគ្គនាយកក្រុមហ៊ុនមួយនេះ​ ក៏បានបញ្ជាក់ថា ក្រុមហ៊ុន Samsung Pharm មានសាខា​នៅប្រ​ទេ​សវៀ​ត​​ណា​ម និងមីយ៉ាន់ម៉ា ហើយសម្រាប់កម្ពុជា ក្រុម​ហ៊ុន​បាន​ដំណើរ​ការ​រយៈ​ពេល​ជិតមួយឆ្នាំហើយ និងមា​នគ​ម្រោ​​ងក្នុងការផ្ដល់ការងារដល់ប្រជាជនកម្ពុជាបានកាន់តែច្រើនថែមទៀត។ ចំពោះផែនការនាពេលខាងមុខ លោ​ក​នឹង​ពង្រីកទីផ្សារឱ្យបានកាន់តែធំ និងនាំ​ចូល​នូវ​ផលិតផលល្អៗមកកម្ពុជា ជាពិសេសគម្រោងបង្កើត​​រោង​ច​ក្រ​នៅ​កម្ពុជាផ្ទាល់តែម្ដ​ង ដើម្បីផលិត និងចែកចាយផលិតផលបន្ទះពិនិត្យសុខភាពបែបទំនើប។

​​ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសាទរទៅនឹងកិច្ចដំណើរការ និងភាពរីកចម្រើនរបស់ក្រុមហ៊ុន ហើយសង្ឃឹមថាក្រុមហ៊ុន Samsung Pharm នឹង​រីក​លូ​ត​​លា​ស់​ទៅ​មុខទៀតក្នុងដំណើរការវិនិយោគនៅកម្ពុជា។

ឯកឧត្ត​មបាន​ទាញ​ចំណាប់​​អារម្មណ៍​ដល់​ប្រតិភូ​ក្រុម​ហ៊ុន Samsung Pharm ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំនូវសួនឌីជីថលមួយ ហើយ​អ្វីដែល​ជា​ប​ច្ចេ​ក​ទេស​ទាក់ទិ​ន​នឹ​ង​ការ​ពិ​និ​ត្យ​សុ​​ខភា​ពដូ​ច​អ្វី​ដែ​ល​ក្រុ​ម​ហ៊ុ​ន​បាន​លើ​ក​ឡើ​ង​នោះ​ក៏​ជា​ចំ​ណែ​កមួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងតែគិតគូរលើចំណុចនេះដែរ។

ដោ​​យ​ឡែកផ្នែកសុខាភិបាល ឯកឧត្តម បានបន្តថាកម្ពុជាកំពុងតែគិតគូរ​លើ​យុទ្ធ​​សា​ស្ត្រថ្មី​ដើ​ម្បី​ជំរុញ​​​ឱ្យវិ​ស័​យ​​នេះ​​កាន់តែប្រសើរឡើង ខណៈដែលបច្ចុប្បន្ន ប្រជាជន​កម្ពុ​ជាកាន់​តែគិត​គូរ និងយកចិ​ត្ត​ទុក​​ដា​ក់​ខ្ព​ស់​លើ​ប​ញ្ហាសុខភាព​ច្រើន​ជាងមុន ដូច្នេះប្រសិនបើក្រុមហ៊ុន Samsung Pharm អាចរៀបចំជាគ្លីនិក១នៅក្នុងប្រទេសកម្ពុជា ហើយបើ​ក​ឱ្យ​ប្រជា​​ជនកម្ពុជា​បាន​ចូល​ពិនិត្យ​ពិគ្រោះ​យោបល់ផ្នែកថែទាំសុខភាពនោះ ឯកឧត្តមឧ​បនា​យ​ក​រ​ដ្ឋ​មន្ត្រី​យ​ល់​ឃើញថាជាការល្អប្រសើរ និងអាចដំណើរការទៅមុខបានល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម