គួរសិក្សាពីដើមចមនៃបញ្ហារំហូរសាច់ប្រាក់ដើម្បីឈានដល់ការចាប់ផ្ដើមអាជីវកម្ម

ភ្នំពេញ ៖ ការគ្រប់គ្រងរំហូរសាច់ប្រាក់ក្នុងអាជីវកម្មគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ប្រៀបដូចជាចរន្តឈាមនៃអាជីវកម្មទាំងមូលអ៊ីចឹងដែរ ប្រសិនបើវាមានសញ្ញាវិជ្ជមាន នោះអាជីវកម្មមានការវិវឌ្ឍល្អ ប៉ុន្តែបើវាមានបញ្ហា ឬកកស្ទះសាច់ប្រាក់នោះអាជីវកម្មទាំងមូលក៏មានបញ្ហាដូចគ្នា។

យោងតាមសហគ្រិនខ្មែរបានឱ្យដឹងដូច្នេះថា បញ្ហាលំហូរសាច់ប្រាក់នេះ ភាគច្រើនកើតចំពោះអាជីវកម្មតូចៗ ដោយសារមិនទាន់មានរចនាសម្ព័ន្ធការងារ និងការរៀបចំច្បាស់លាស់។ ហេតុអ្វីបានជាមានបញ្ហានេះកើតឡើង?

ខាងក្រោមនេះ អាចជាដើមចមដែលអាចបង្កឱ្យមានបញ្ហានេះឡើង៖

១. ការព្យាករណ៍ហិរញ្ញវត្ថុ

ការព្យាករណ៍ហិរញ្ញវត្ថុ ធ្វើឲ្យម្ចាស់អាជីវកម្មមានភាពងាយស្រួលស្វែងយល់ពីលទ្ធភាពប្រើប្រាស់ហិរញ្ញវត្ថុក្នុងប្រតិបត្តិការ ឬគម្រោងនីមួយៗ ហើយវាក៏មានឥទ្ធិពលលើលំហូរសាច់ប្រាក់របស់អាជីវកម្មផងដែរ។ ក្នុងករណី ការព្យាករណ៍មានភាពខ្វះចន្លោះ នោះលំហូរសាច់ប្រាក់នៃអាជីវកម្មក៏មានបញ្ហា ដោយសារការប្រើប្រាស់ហិរញ្ញវត្ថុមិនចំគោលដៅ ឬប្រើលើសសមត្ថភាព។ បញ្ហាទាំងនោះ អាចបណ្ដាលមកពីម្ចាស់អាជីវកម្មមិនបានជួលអ្នកជំនាញហិរញ្ញវត្ថុច្បាស់លាស់ឱ្យធ្វើការព្យាករណ៍ ឬធ្វើខ្លួនឯងដើម្បីកាត់បន្ថយការចំណាយ។

២. បញ្ហាផ្នែកគណនេយ្យ

គណនេយ្យជាផ្នែកសំខាន់មួយសម្រាប់អាជីវកម្មគ្រប់ទម្រង់ ដោយវាកត់ត្រាទិន្នន័យនៃធនធានអាជីវកម្ម ទាំងបំណុល ធនធាន ការបង់ពន្ធ ចំណូល និងលំហូរសាច់ប្រាក់។ វាក៏បង្ហាញពីស្ថានភាពអាជីវកម្មក្នុងរយៈពេលជាក់លាក់ណាមួយ ដើម្បីជួយម្ចាស់អាជីវកម្មក្នុងការសម្រេចចិត្ត ជាពិសេសការប្រើប្រាស់លុយកាក់។ បើផ្នែកគណនេយ្យមានបញ្ហាណាមួយដូចជា ការបញ្ចូលទិន្នន័យមានភាពខ្វះចន្លោះមិនជាក់លាក់ នោះម្ចាស់អាជីវកម្មមិនដឹងថាគួរប្រើប្រាស់ប៉ុនណាឲ្យត្រឹមត្រូវ ដែលជាបញ្ហាចម្បងនៃបញ្ហាលំហូរសាច់ប្រាក់។

៣. ការគ្រប់គ្រងស្តុក

ការគ្រប់គ្រងស្តុក ជាការធ្វើការបញ្ជទិញទំនិញផ្សេងៗសម្រាប់ផ្គត់ផ្គង់និងប្រើប្រាស់ក្នុងអាជីវកម្ម។ ប្រសិនបើអ្នកទិញច្រើនជាងតម្រូវការនោះ អ្នកនឹងអស់ប្រាក់ចំណាយលើផ្នែកផ្សេងទៀត ប៉ុន្តែបើអ្នកចំណាយតិចជាងតម្រូវការនោះអ្នកមិនអាចបំពេញតម្រូវការបានទាន់ពេល ដែលប៉ះពាល់ដល់អារម្មណ៍អតិថិជន។ ដូច្នេះ ការបញ្ជាទិញឲ្យត្រូវតាមតម្រូវការរបស់អតិថិជន ជាផ្នែកសំខាន់មួយរបស់អាជីវកម្មតូចៗផងដែរ ដោយសារពួកគាត់មិនមានធនធានគ្រប់គ្រាន់សម្រាប់ស្តុកអីវ៉ាន់ច្រើន។ ក្នុងករណីការគ្រប់គ្រងស្តុកមានបញ្ហានោះ ច្បាស់ណាស់ថាលំហូរសាច់ប្រាក់នឹងមានបញ្ហាដូចគ្នា ដោយសារទំនិញក្នុងស្ដុកមិនអាចប្រើប្រាស់បាន ហើយមិនមានប្រាក់ទិញទំនិញបន្ថែម។

៤. មិនមានកញ្ចប់ថវិកាបម្រុង​

ជាធម្មតា អាជីវកម្មតូចៗមិនសូវមានប្រាក់បម្រុងប្រើប្រាស់ពេលមានបញ្ហាបន្ទាន់នោះទេ ដោយសារដើមទុនតិច ហើយត្រូវប្រើលើសកម្មភាពជាអាទិភាពអស់។ ពេលមានបញ្ហាណាមួយដូចជាម៉ូយជំពាក់ថ្លៃទំនិញ ឬទំនិញចាស់លក់មិនចេញ ក៏បង្កើតជាបញ្ហាកកស្ទះ ដែលប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មទាំងមូលឲ្យដំណើរការយឺត ឬមិនរីកចម្រើន។ សរុបមកវិញ បញ្ហាទាំង ៤ ខាងលើ ជាបញ្ហាដែលអាជីវកម្មខ្នាតតូចៗភាគច្រើនជួបប្រទះ តែមានបញ្ហាផ្សេងទៀតជាច្រើន ដែលអាចបង្កជាបញ្ហាដល់លំហូរសាច់ប្រាក់ ដែលអ្នកអាចស្វែងយល់តាមរយៈការស្រាវជ្រាវបន្ថែម បើអ្នកមានបំណងចាប់ផ្ដើមអាជីវកម្ម។ យើងសង្ឃឹមថា ការចែករំលែកនេះនឹងជាចំណេះដឹងមូលដ្ឋានខ្លះ ដើម្បីជួយអ្នកក្នុងដំណើរការចាប់ផ្ដើមអាជីវកម្ម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក