ការអនុវត្តគំរូអាជីវកម្មបរិយបន្នក្នុងវិស័យកសិកម្មបានផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីជាកសិករខ្នាតតូច

បរទេស៖ យោងតាមរបាយការណ៍មួយរបស់ ADB បានបង្ហាញថា ក្នុងចំណោមអាជីវកម្មបរិយាបន្នចំនួន ១០៤ ដែលត្រូវបានពិនិត្យឡើងវិញមាន ១៧ អាជីវកម្មស្ថិតនៅក្នុងវិស័យកសិ-ពាណិជ្ជកម្ម ហើយក្នុងចំណោមនោះមានតែ ៣ ប៉ុណ្ណោះបានផ្តល់អត្ថប្រយោជន៍ជាពិសេសសម្រាប់ស្ត្រី។

ទន្ទឹមនឹងនេះ អាជីវកម្មបរិយាបន្នសម្រាប់កសិ-ពាណិជ្ជកម្មអាចផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីដូចជា៖ បង្កើតការងារ បង្កើនប្រាក់ចំណូលរបស់អ្នកផ្គត់ផ្គង់ខ្នាតតូច និងបង្កើនផលិតភាពតាមរយៈការទទួលបានព័ត៌មាន និងបច្ចេកវិទ្យា។ ផលិតភាពនៅក្នុងកសិដ្ឋានខ្នាតតូចភាគច្រើនមានការរួមចំណែកពីស្ត្រីជាធំ។ នៅអាស៊ីខាងត្បូង ស្រ្តីស្ទើរតែ ៧០ ភាគរយមានការងារធ្វើក្នុងវិស័យកសិកម្ម។​ ស្របពេលដែលស្ត្រីមានចំណែក ៤៣ ភាគរយនៃកម្លាំងពលកម្មកសិកម្មក្នុងប្រទេសកំពុងអភិវឌ្ឍ ជា​មធ្យម​ប្រទេស​នោះអាចអនុវត្ត​ការងារ​បាន​ដល់​ទៅ ៧០ ភាគរយនៅក្នុងវិស័យកសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលបានប្រភព ឬ ទិញពីម្ចាស់អាជិវកម្មខ្នាតតូចក៏រួមចំណែកដល់ប្រាក់ចំណូលរបស់ស្ត្រីជារួមផងដែរ។ យ៉ាងណាមិញ ស្ត្រីដែលជាកសិករ ឬ ម្ចាស់អាជីវកម្មខ្នាតតូចមិនសូវមានឱកាសចូលប្រើបច្ចេកវិទ្យានោះទេ ដែលធ្វើឲ្យផលិតភាពរបស់ពួកគេមានកម្រិតទាប។ ប្រសិនបើស្ត្រីមានឱកាសយលដឹង ឬ ប្រើប្រាស់បច្ចេកវិទ្យាដូចទៅនឹងបុរសដែរ នោះពួកគេអាចបង្កើនទិន្នផលនៅលើកសិដ្ឋានរបស់ពួកគេពី ២០ ទៅ ៣០​ ភាគរយ​។ មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមរបស់ស្ត្រីក្នុងការលើកកម្ពស់ផលិតភាពអាចជួយហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬ អាជីវកម្មថែមទៀតផង។

ជាទូទៅ អាជីវកម្មបរិយាបន្នសម្រាប់កសិ-ពាណិជ្ជកម្មមានគំរូស្រដៀងគ្នា ដែលពួកគេទទួលការផ្គត់ផ្គង់ប្រភពពីកសិករខ្នាតតូចរួមមាន ទឹកដោះគោ សាច់ ស្ករ ស្រូវសាលី ផ្កាឈូករ័ត្ន កាហ្វេ តែ និងដំណាំសម្រាប់ផលិតគ្រឿងទេសជាដើម។ ក្រុមហ៊ុនអាជីវកម្មបរិយាបន្ន ៣ ដែលផ្តល់ប្រយោជន៍ដល់ស្រ្តីខ្លាំងរួមមាន៖ Akay Flavors, Engro, និង NSPDT។  Akay Flavors ជួលស្ត្រីសម្រាប់ការប្រមូលផលដំណាំ ដោយក្រុមហ៊ុននេះបានបង្កើតការងារដូចជា ស្ត្រីសម្រាប់ផ្នែកកែច្នៃគ្រឿងទេស ស្រ្តីធ្វើការនៅកសិដ្ឋាន និងស្រ្តីធ្វើការនៅកន្លែងថែទាំកុមារ។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ទឹកដោះគោ Engro ក៏បានបណ្តុះបណ្តាលស្ត្រីទៅលើការប្រមូលទឹកដោះគោផងដែរ។ ទន្ទឹមនឹងនេះ ភ្នាក់ងារដែលជួយស្ត្រីអាចត្រូវបានពង្រឹងដោយការរៀបចំសហករណ៍ ឬរចនាសម្ព័ន្ធកសិករជាស្ត្រី។ NSPDT គឺជាអាជីវកម្ម​សហករណ៍​ធំ​បំផុត​របស់ឥណ្ឌា ដែលប្រមូលផ្តុំ​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម​តូចតាច និងកសិករប្រមាណជិត ៩ ០០០ នាក់។ សមាជិក NSPDT ទទួលបានអត្ថប្រយោជន៍ដូចជា៖ សេវាកម្មផលិតកម្មដែលមានគុណភាពខ្ពស់, អ្នកគ្រប់គ្រងសហគមន៍ (ផ្តល់ការគ្រប់គ្រងផលិតកម្ម ការជួយសម្រួលផ្នែកកសិដ្ឋាន), និងពេទ្យសត្វ។


ក្នុងចំណោមអាជីវកម្មទាំងនេះ Akay Flavors ត្រូវបានចាត់ទុកថាអនុវត្តគំរូអាជិវកម្មបរិយាបន្នសម្រាប់កសិ-ពាណិជ្ជកម្មល្អជាងគេ។ Akay Flavors ផលិតពណ៌អាហារធម្មជាតិ រសជាតិ និងគ្រឿងទេស ដែលទទួលបានប្រភពពីកសិករតាមរយៈកិច្ចសន្យាឯករាជ្យជាមួយនឹងកសិដ្ឋាននៅប្រទេសឥណ្ឌា និងកម្ពុជា។ Akay Flavors ផ្តល់ឱ្យស្ត្រីនូវឱកាសការងារនៅក្នុងរោងចក្រផលិតរបស់ពួកគេ និងតាមរយៈគំរូកសិកម្មដែលកសិករ​​ទទួល​បន្ទុក​ផ្គត់ផ្គង់សម្រាប់​អ្នក​ទិញ​។ ក្នុងនាមជាកសិករទទួល​បន្ទុកផ្នែក​ផ្គត់ផ្គង់​​ ស្ត្រីទាំងនោះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកសិកម្មប្រសិទ្ធភាព និងទទួលបានទិន្នផលតាមគោលដៅ។ សម្រាប់ផ្នែកការផលិតនៅក្នុងរោងចក្រ ស្ត្រីមានចំនួន ៧០ ភាគរយក្នុងចំណោមបុគ្គលិក ៤០០ នាក់ ហើយក្រុមហ៊ុនតែងតែ​សង្កេត​ឃើញ​ថា​ស្ត្រី​តែង​បង្ហាញ​ខ្លួន​ទៅ​ធ្វើ​ការ​ ទោះ​បី​ជា​ពួកគេមានភារកិច្ចរវល់នៅក្នុងគ្រួសារក៏ដោយ។ នៅក្នុងរោងចក្រផលិតមួយនៅឥណ្ឌា Akay Flavors ជួលសមាគមស្ត្រីសម្រាប់ដំណើរការមុនផលិតដូចជា ការចាត់ថ្នាក់ ការសម្អាត និងដំណាក់កាលឆ្កឹះគ្រាប់ម្ទេស។

នៅ​ប្រទេស​ឥណ្ឌា ស្ត្រី​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ជា​ញឹក​ញាប់​ឱ្យ​ប្រគល់​ប្រាក់​ចំណូល​របស់​ពួក​គេ​ទៅ​ឱ្យប្តី។ ដូច្នោះហើយ Akay Flavors បានអនុវត្តការបង់ប្រាក់ជូនស្ត្រីទាំងនោះដោយផ្ទាល់ ដែលអនុញ្ញាតឱ្យស្ត្រីអាចទិញរបស់របរប្រើប្រាស់ក្នុងផ្ទះ និងចំណាយផ្សេងៗ ដោយមិនចាំបាច់ពឹងលើប្តីរបស់ពួកគេ និងកាត់បន្ថយសម្ពាធក្នុងការប្រគល់ប្រាក់ចំណូលរបស់ពួកគេទៅកាន់ប្តីទៀតផង។ នៅប្រទេសកម្ពុជាវិញ តាមរយៈកសិដ្ឋានគំរូរបស់ក្រុមហ៊ុន Akay Flavors បានផ្តល់កន្លែងថែទាំកុមារដើម្បីឲ្យស្ត្រីមានការងារធ្វើ។ កាលពីឆ្នាំ ២០១៤ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានវិនិយោគ ១៦,៥ លានដុល្លារចូលទៅក្នុងគម្រោងពង្រីកប្រតិបត្តិការរបស់ Akay Flavour ។ គម្រោងនេះមានគោលបំណងទទួលបានអត្ថប្រយោជន៍ពីកសិករជាប់កិច្ចសន្យាយ៉ាងហោចណាស់ ៥ ០០០ នាក់នៅក្នុងប្រទេសឥណ្ឌា និងកម្ពុជា។ លើសពីនេះ ផែនការសកម្មភាពយេនឌ័រត្រូវបានរៀបចំឡើងដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងកិច្ចសន្យាការធ្វើកសិកម្មយ៉ាងហោចណាស់ ៥០ ភាគរយ ដើម្បីបង្កើនឱកាសដល់ស្រ្តី ផ្តល់ការបណ្តុះបណ្តាលការធ្វើកសិកម្ម កែលម្អសុខភាពហិរញ្ញវត្ថុ និងកែសម្អបញ្ហាសមភាពយេនឌ័រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧