កាលពីសប្តាហ៍កន្លងទៅនេះ បុរស៣នាក់ត្រូវបានប៉ូលីសអូស្ត្រាលីឃាត់ខ្លួនក្រោយការស្រាវជ្រាវរកឃើញសារជាតិញៀនប្រភេទមេតាហ្វីនប្រមាណជិត២តោនដែលត្រូវបានគេដាក់បង្កប់នៅក្នុងថ្មម៉ាបនាំចូលពីសហភាពអារ៉ាប់មានគោលដៅរត់ពន្ធចូលទៅក្នុងប្រទេសអូស្ត្រាលី។

តាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថា ក្រុមប៉ូលីសអូស្ត្រាលី ក្រោយពេលរកឃើញសារជាតិញៀនទ្រង់ទ្រាយធំដែលមានបរិមាណរហូតជិត២តោននេះ ក្រុមកម្លាំងមានសមត្ថកិច្ចបានរឹបអូសយកសារជាតិញៀនទាំងនោះដែលផ្ទុកនៅក្នុងទូដាក់ទំនិញចំនួន១៩ ចេញពីផែ ។

អ្នកជំនាញបានអះអាងថា តម្លៃគ្រឿងញៀនទាំងនេះបើអាចយកទៅចែកចាយលក់ក្នុងទីផ្សារ វាមានទំហំរហូតទៅដល់ ១,៦ពាន់លានដុល្លារអូស្ត្រាលី ឬត្រូវជា ១,១២ពាន់លានដុល្លារអាមេរិក ហើយត្រូវការពេលវេលាជាច្រើនសប្តាហ៍ដើម្បីយកទៅផ្គត់ផ្គង់ឲ្យក្រុមឈ្មួញទាំងតូច ទាំងធំ ខណៈដែលក្រុមជនជួញដូរនៅពេលនេះគឺនឹងត្រូវប្រឈមមុខទៅនឹងការកាត់ទោសជាប់គុកអស់មួយជីវិត។ គួរឲ្យដឹងដែរថា កុងទីន័រដែលមានផ្ទុកសារជាតិញៀនទាំងនោះត្រូវបានគេបញ្ជូនយកទៅដល់រោងចក្រមួយកន្លែងដែលស្ថិតនៅភាគខាងលិចទីក្រុងស៊ីដនី ដែលជាទីកន្លែងសម្រាប់ប្រើប្រាស់ក្នុងការចែកចាយបន្ត ប៉ុន្តែមកដល់ពេលនេះក្រុមកម្លាំងប៉ូលីសនៅមិនទាន់អាចកំណត់បានទេថារោងចក្រនេះបានដំណើរការងារបែបនេះអស់រយៈពេលប៉ុន្មានឆ្នាំមកហើយនោះទេ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content