ស្វែងយល់ពីសាវតា និងការប្រកួតប្រជែងនៃបញ្ញាសិប្បនិម្មិតជាមួយមនុស្ស

ជាការពិត ការមកដល់ជាបន្តបន្ទាប់នៃបច្ចេកវិទ្យាបានបង្កជាការព្រួយបារម្ភដល់មនុស្សជាតិ ចំពោះ ភាពប្រកួតប្រជែងនៃទីផ្សារការងារ។ ខណៈដែលការងារមួយចំនួន​ ត្រូវបានជំនួសដោយបច្ចេកវិទ្យា មនុស្សត្រូវតែមានភាពចាំបាច់ណាស់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា អ្នកជំនាញនៅតែលើកទឹកចិត្តឱ្យប្រជាជនមានការគិតបែបវិជ្ជមាន និងចេះទាញ​យកផល​ប្រយោជន៍ពីការចូលមកដល់នៃបច្ចេកវិទ្យាទាំងនេះ។

លោក ជា កុកម៉េង ស្ថាបនិកក្រុមហ៊ុន DURUN TIRE Cambodia បានមានប្រសាសន៍នៅក្នុង​សិក្ខាសាលាអាជីវកម្មមួយកាលពីពេលថ្មីៗនេះថា សម្រាប់លោក នេះគឺជាទំនោរថ្មីរបស់សង្គមដែលមនុស្សម្នាក់ៗត្រូវតែដើរតាម។

លោកបន្តថា ៖

«យើងត្រូវតែធ្វើជាមនុស្សដែលគ្រប់គ្រងបច្ចេកវិទ្យា មិនមែនអនុញ្ញាតឱ្យបច្ចេកវិទ្យា មកគ្រប់គ្រងយើងនោះទេ ជាក់ស្ដែងពេលបច្ចេកវិទ្យាថ្មីៗចូលមកបែបនេះ ត្រូវចេះបត់បែនវាឱ្យក្លាយជាឱកាសសម្រាប់យើងវិញ»។

ជាមួយគ្នានេះលោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៍ជាតិខាំផេន ដែលជាអ្នកមានបទពិ​សោធន៍​លើ​វិស័យ​ជំនួញក្នុងស្រុកជាច្រើនឆ្នាំបានបង្ហាញការយល់ឃើញថា បញ្ញាសិប្បនិម្មិតមិនអាច ជំនួសមនុស្សបានទេ។

អ្នកជំនាញលើវិស័យជំនួញរូបនេះបានបន្តគូសបញ្ជាក់ថា ៖

«បើវាឈ្នះយើង វាជាអ្នកបង្កើត​យើង​ហើយ មិនមែនយើង​បង្កើតវាទេ ហើយថ្ងៃមុខគេអាចនឹងបង្កើតអ្វី​ផ្សេងទៀត​ផងដូច្នេះអ្វីដែល​សំខាន់នា​ពេលនេះគឺពង្រឹងសមត្ថិភាពខ្លួនឯងឱ្យល្អ ហើយម្យ៉ាងទៀតយើងមិនអាច​ប្រកួត​​ប្រជែង​លើសង្គមទាំងមូលទេ ដូច្នេះផ្ដោតលើតែខ្លួនឯងទៅបានហើយ»។

ងាកចេញពីការយល់ឃើញរបស់អ្នកជំនាញជុំវិញបញ្ញាសិប្បនិម្មិត ខាងក្រោមនេះជារបក​គំហើញដែលអ្នកស្រាវជ្រាវបានរកឃើញ និងផលិតបច្ចេកវិទ្យាទំនើបជំនួសមនុស្សឈានដល់​ការបង្កើតរូបូតដើរដោយបញ្ញាសិប្បនិម្មិត។

ឆ្នាំ២០០៥ រថយន្តស្វ័យប្រវត្តិគ្មានមនុស្សបើក ចំនួន ៥ បានជោគជ័យនូវការប្រណាំងរថយន្ត Grand Challenge 2005 ក្នុងចម្ងាយផ្លូវ ២១២ គីឡូម៉ែត្រឆ្លងកាត់វាលខ្សាច់ Mojave ។

ឆ្នាំ២០០៧ Caltech Distinguished Alumna Fei-Fei Li បានបង្កើត និងដឹកនាំគម្រោង ImageNet ដែលជាមូលដ្ឋានទិន្នន័យរួមបញ្ចូលរូបភាពរាប់លានសម្រាប់ការស្រាវជ្រាវអំពីចក្ខុវិស័យកុំព្យូទ័រ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃសំណុំទិន្នន័យធំៗក្នុងការជំរុញ AI ។

ឆ្នាំ២០១២ AlexNet គឺជាបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ក្នុងវិស័យស្ថាបត្យកម្ម ដែលមានសមត្ថភាពខ្ពស់ បើធៀបទៅនឹងបច្ចេកវិទ្យាផ្សេងទៀត ត្រូវបានបង្កើតឡើង។

ឆ្នាំ២០១៦ ប្រព័ន្ធ AI AlphaGo ដែលបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Google DeepMind បានយកឈ្នះជើងឯក Go Lee Se-dol ៤ប្រកួតទៅលើកម្មវិធីកុំព្យូទ័រ​ដែលមាន​លក្ខណៈស្មុគស្មាញ ប៉ុន្តែបានរុញការវិវត្តបច្ចេកវិទ្យាទៅមួយកម្រិតទៀត។

ឆ្នាំ២០១៨ សេវាកម្មតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរបស់ Waymo ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នៅទីក្រុង Phoenix រដ្ឋ Arizona ។

ឆ្នាំ២០២០ មន្ទីរពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិមិត្ត OpenAI បានប្រកាសពីការអភិវឌ្ឍន៍ Generative Pre-Trained Transformer 3 (GPT-3) ដែលជាគំរូភាសា មានសមត្ថភាពផលិតអត្ថបទ​ដោយភាពស្ទាត់​ជំនាញដូចមនុស្ស។

តាមរយៈការរីកចម្រើននៃបច្ចេកវិទ្យាបែបនេះ គេបានស្រាវជ្រាវ និងពិនិត្យអំពីលទ្ធភាពក្នុងការចូលមកជំនួសការងាររបស់មនុស្សដោយបញ្ញាសិប្បនិម្មិតត ហើយបើយោងតាមអត្ថបទស្រាវជ្រាវរបស់ Science exchange គេបានប្រៀបធៀបបញ្ញាសិប្បនិម្មិត ទៅនឹងទំនាក់ទំនងរវាងកុំព្យូទ័រ ជាមួយនឹងមនុស្ស។

ការស្រាវជ្រាវនោះបានពន្យល់ថា កុំព្យូទ័រមានអត្ថប្រយោជន៍ច្រើន ដោយវាមានការចងចាំល្អ​ជាងមនុស្ស ហើយអាចប្រមូលព័ត៌មានបានយ៉ាងឆាប់រហ័សពីប្រភពឌីជីថល។ វាអាចធ្វើការដោយមិនចាំបាច់សំរាក និងអាចធ្វើ​ការងារបានច្រើនក្នុងពេលតែមួយ។

ហេតុផលទាំងនេះបានធ្វើឱ្យកុំព្យូទ័រមានភាពពូកែជាងមនុស្សក្នុងការសម្រេចបាននូវគោលដៅមួយចំនួន ដូចជាការគណនាគណិតវិទ្យាដ៏ស្មុគស្មាញ ឬតម្រៀបតាមបរិមាណទិន្នន័យច្រើន។ ប៉ុន្តែសម្រាប់ប្រព័ន្ធ AI វិញ ភាគច្រើនត្រូវបានបង្កើតឡើងសម្រាប់បម្រើឱ្យតែការងារមួយជាក់លាក់ប៉ុណ្ណោះ។

ផ្ទុយទៅវិញ មនុស្សអាចប្រើប្រាស់ការស្រមៃ និងប្រើប្រាស់ការគិតនៅពេលមានស្ថានការណ៍អ្វីមួយកើតឡើង ក៏ដូចជាការព្យាករណ៍ទៅលើហេតុការណ៍នាពេលអនាគត។ នេះជាចំណុចលេចធ្លោមួយរបស់មនុស្សក្នុងការសម្រប និងកែប្រែការគិតរបស់គេ ទៅតាមស្ថានភាពដែលពួកគេកំពុងរស់នៅ។ ក្រៅពីនេះក៏នៅមានចំណុចមួយចំនួនធំទៀត ដែលមនុស្សអាចធ្វើបាន ប៉ុន្តែគេនៅមិនទាន់អាច បង្កើតប្រព័ន្ធ AI ណាដែលអាចមានភាពវៃឆ្លាតដល់កម្រិតមនុស្សបាននោះទេ។

នៅពេលដែលប្រព័ន្ធ AI វិវត្តកាន់តែទំនើប វាអាចនឹងមានភាពប្រសើរឡើងក្នុងការទទួលបានសមត្ថភាពស្រដៀងទៅនឹងមនុស្ស មានន័យថា “បញ្ញាសិប្បនិម្មិត”​ ជាគោលដៅចម្បងក្នុង​ចំណោម​អ្នកស្រាវ​​ជ្រាវ។

តាមផ្អែកតាមការស្រាវជ្រាវដដែលនេះ គេប៉ានស្មានថា ទៅថ្ងៃអនាគត​អាចនឹងមានបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពលើសពីមនុស្ស ប៉ុន្តែគេនៅតែមិនទាន់អាចកំណត់ជាក់លាក់ថា ពិតជាអាចធ្វើ​បាន ឬបើអាចបាន តើនៅពេលណាឱ្យប្រាកដនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម