នវានុវត្ត៖តើអ្នកបានដឹងទេថាមីក្រូប្លាស្ទិកឬ microplastic នាពេលបច្ចុប្បន្ននេះគឺជាប្រភេទកាកសំណល់ដែលកំពុងបានលុកលុយស្ទើរគ្រប់ទីកន្លែងទាំងអស់លើភពផែនដីយើងនេះសូម្បីតែនៅក្នុងសារពាង្គកាយរបស់អ្នកក្តីនេះបើយោងតាមការងារស្រាវជ្រាវមួយនិងត្រូវបានយកមកចេញផ្សាយដោយទូរទស្សន៍ BBC នាពេលកន្លងមក។

មីក្រូប្លាស្ទិកជាកាកសំណល់មិនរលាយនិងគ្រោះថ្នាក់បំផុតសម្រាប់បរិស្ថានមនុស្សនិងធម្មជាតិប៉ុន្តែជាក់ស្តែងវាបានវាយលុកនិងរាយប៉ាយស្ទើរគ្រប់ទីកន្លែងទាំងអស់ចាប់រាប់តាំងតែពីតំបន់អាក់តិកដែលត្រជាក់បំផុតគ្មានមនុស្សរស់នៅរហូតទៅដល់កំពូលភ្នំអេវឺរេសនិងទៅដល់ផ្នែកដ៏ជ្រៅនៃសួតរបស់មនុស្សគ្រប់គ្នា។

អ្នកវិទ្យាសាស្ត្របានរកឃើញថាមូលហេតុសំខាន់ដែលនាំឲ្យមីក្រូប្លាស្ទិកមានលទ្ធភាពទៅរស់នៅកន្លែងណាក៏បានបែបនេះគឺដោយសារតែកាកសំណល់ទាំងនោះត្រូវបានបោះបង់ចោលដោយមនុស្សហើយរសាត់អណ្តែតនៅលើដីនិងទៅដល់សមុទ្រ។កាកសំណល់បានបំឡែងខ្លួនទៅជាមីក្រូប្លាស្ទិកដែលមានរូបរាងតូចនិងអាចបំភាន់ភ្នែកជីវិតសត្វនៅសមុទ្រនិងមានរូបរាងដូចទៅនឹងចំណីអាហាររបស់ពួកវា។មីក្រូប្លាស្ទិកត្រូវបានស៊ីដោយសត្វសមុទ្រជាច្រើនប្រភេទហើយនេះជាកត្តាដែលបានធ្វើឲ្យមីក្រូប្លាស្ទិកអាចជ្រៀតជ្រែកចូលមកដល់ប្រព័ន្ធផ្គត់ផ្គង់ចំណីអាហាររបស់មនុស្ស។

បញ្ហាដ៏ធំនេះត្រូវបានមើលឃើញដោយក្រុមអ្នកជំនាញនិងក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនប៉ុន្តែក្នុងចំណោមវិធានការនិងការស្រាវជ្រាវជាច្រើនដើម្បីទប់ស្កាត់នូវផលប៉ះពាល់។មួយក្នុងចំណោមដំណោះស្រាយបច្ចេកវិទ្យាមួយកំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេបំផុតនោះគឺបច្ចេកវិទ្យាត្រីរ៉ូបូតទំហំតូចឬ Robo-fish។
រូប៉ូតរូបរាងជាសត្វត្រីដែលមានទំហំត្រឹមតែ១៣មីលីម៉ែត្រនេះគឺជាស្នាដៃផលិតដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសិកលវិទ្យាល័យចិន Sichuan។ វាបានបំពាក់មកជាមួយនឹងនូវមុខងារដ៏សំខាន់បំផុតមួយគឺការសំអាតពពួកកាកសំណល់ជាមីក្រូប្លាស្ទិកចេញពីក្នុងសមុទ្រ។ Robo-fishមិនត្រឹមតែអាចសំអាតកាកសំណល់នៅសមុទ្រនោះទេហើយវាអាចធ្វើដំណើរបានដោយខ្លួនឯងក្នុងល្បឿនប្រមាណជា៣៣មីលីម៉ែត្រក្នុងវិនាទីទៀតផង។
Robo-Fish នៅពេលដំណើរការវាអាចស្រូបយកកាកសំណល់តូចៗជាប្លាស្ទិកនៅក្នុងសមុទ្របានយ៉ាងមានប្រសិទ្ធភាពព្រោះថាវាត្រូវបានផលិតឡើងពីសារធាតុម្យ៉ាងដែលមានភាពស៊ីគ្នាជាមួយនឹងសារធាតុប្លាស្ទិក។ វត្ថុធាតុដើមដ៏រឹងម៉ាំនិងស្វិតរបស់ Robo-fish អាចថែមទាំងមានសមត្ថភាពក្នុងជួសជុលរូបរាងខ្លួនឯងបានយ៉ាងអស្ចារ្យទៀតផងនៅគ្រប់លក្ខខណ្ឌក្នុងពេលដំណើរការ។ ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្នបច្ចេកវិទ្យានេះគឺស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍនិងដាក់បង្ហាញនៅឡើយដែលវាទាមទារត្រូវការធ្វើតេស្តនិងស្រាវជ្រាវបន្ថែមទៀតមុននឹងអាចទទួលបានអជ្ញាបណ្ណក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការបាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content