ក្រសួងឧស្សាហកម្មរៀបចំវេទិកា​វេចខ្ចប់​លើកទី១ ដើម្បី​​លើក​កម្ពស់​កំណើនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងភាពប្រកួតប្រជែងរបស់​ផលិតផលក្នុងស្រុក

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកាវេចខ្ចប់នៅកម្ពុជា លើកដំបូងដោយផ្តោតលើតួនាទីសំខាន់នៃការវេចខ្ចប់ក្នុងការជំរុញកំណើន គុណភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។

នៅក្នុងសុន្ទរកថាបើកវេទិកាដែលជាព្រឹត្តិការណ៍អមទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឯកឧត្តម​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា៖ការវេចខ្ចប់មិនមែនគ្រាន់តែជាវិស័យគាំទ្រទេ តែជាសសរស្តម្ភយុទ្ធសាស្ត្រសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖

«វិស័យវេចខ្ចប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម វិស័យឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។

ឯកឧត្តមបានរំលេចពីការរួមចំណែកនៃវិស័យវេចខ្ចប់ក្នុងការអភិវឌ្ឍជំនាញ ការបង្កើតការងារ និងការបង្កើនភាពធន់នៃទីផ្សារ ដោយបន្ថែមថា៖

«សំបកវេចខ្ចប់ជួយពង្រឹងគុណភាព ភាពធន់ និងសុវត្ថិភាពរបស់ផលិតផល ទន្ទឹមនឹងនោះគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ចដោយផ្តល់ដំណោះស្រាយផលិតកម្មតាមតម្រូវការជាក់ស្តែង ។ វិស័យនេះគាំទ្រដល់កំណើនរបស់កម្ពុជាតាមរយៈការធានា​នូវសុចរិតភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់និងលើកកម្ពស់សេដ្ឋកិច្ចដែលមានការប្រកួតប្រជែងប្រកប​ដោយតម្លាភាព​»។

នៅកម្ពុជា វិស័យនេះមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ ចំនួនសហគ្រាសផលិត និងចែកចាយសម្ភារវេចខ្ចប់បានកើនឡើងប្រមាណ ៣១៩% និងទុនវិនិយោគបានកើនឡើងជាង ១៣១% ។

ឯកឧត្តមបានលើកឡើង​ថា​៖ ​ការរីកចម្រើនគួរឱ្យកត់សម្គាល់នេះមិនមែនជាភាពចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ខណៈដែលកម្ពុជាត្រៀមលក្ខណៈសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការកែលម្អសោភ័ណភាពផលិតផល ការធ្វើប្រេឌីង និងការត្រៀមលក្ខណៈសម្រាប់នាំចេញគឺជាអាទិភាពជាតិ។ នៅក្នុងបរិបទនេះ ការវេចខ្ចប់ត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ ដើម្បីជួយសហគ្រាសធុនមីក្រួ តូច និងមធ្យម ក្នុងការធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖

«បច្ចុប្បន្ន ការវេចខ្ចប់មិនមែនត្រឹមតែជាការទុកដាក់ទំនិញទៀតនោះទេ ប៉ុន្តែជាការបញ្ជាក់ពីគុណភាព ការធានាសុវត្ថិភាព និងការបង្កើតអត្តសញ្ញាណផលិតផលសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ»។

វេទិកាវេចខ្ចប់នេះក៏ជាការពញ្ញាក់អារម្មណ៍ ឱ្យបង្កើនការវិនិយោគកាន់តែច្រើនលើនវានុវត្តន៍វិស័យវេចខ្ចប់ ការរចនា និងផលិតកម្មក្នុងស្រុក រួមជាមួយនឹងភាពជាដៃគូកាន់តែរឹងមាំរវាងវិស័យសាធារណៈ និងឯកជន ដើម្បីចាប់យកសក្តានុពលនៃវិស័យនេះ ព្រមទាំងគាំទ្រឱ្យផលិតផលកម្ពុជាលេចធ្លោនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *