ហេដ្ឋារចនាសម្ព័ន្ធបែបឆ្លាតវ៉ៃ Smart Infrastructure ជាចំណែកដ៏សំខាន់មួយនៃការកសាងទីក្រុងឆ្លាតវ៉ៃ ឬ Smart City

ទីក្រុងឆ្លាតវៃ ឬ Smart City ជាអនាគតនៃការរស់នៅរបស់មនុស្សយើងជៀសមិនផុតឡើយដើម្បីអាចសម្របខ្លួនទៅនឹងការប្រើប្រាស់ធនធានប្រកបដោយនិរន្តភាព និងប្រកបដោយភាពងាយស្រួលបំផុតក្នុងកិច្ចការងារប្រកបមុខរបរ និងជីវិតធ្វើការងារប្រចាំថ្ងៃ។

Smart City ប្រើប្រាស់កម្មវិធីជាច្រើន រួមទាំងចំណុចប្រទាក់ក្រឡារបស់អ្នកប្រើប្រាស់ និងបណ្តាញទំនាក់ទំនងរួមជាមួយនឹង Internet of Things (IoT) ដើម្បីផ្តល់ដំណោះស្រាយដែលបានតភ្ជាប់សម្រាប់សាធារណៈជន។ ក្រៅពីនោះយើងក៏នឹងអាចមើលឃើញនូវបច្ចេកវិទ្យាទំនើប និងថ្មីៗជាច្រើនផ្សេងទៀតផងដែរក្នុងដំណើរការនៃការអភិវឌ្ឍ និងកសាងទីក្រុង។

វិស័យសំខាន់ៗស្ទើរទាំងអស់នឹងត្រូវសម្របខ្លួនជាមួយនឹងបច្ចេកវិទ្យាឆ្លាតវ៉ៃចាប់រាប់តាំងពីវិស័យកសិកម្មទៅដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឬសូម្បីតែវិស័យហេដ្ឋារចនាសម្ព័ន្ធក្តី។

ហេដ្ឋារចនាសម្ព័ន្ធបែបឆ្លាតវៃ ឬ Smart Infrastructure ក្នុងន័យនេះនឹងមិនសំដៅតែទៅលើរូបវន្តផ្នែករឹងនោះទេ ប៉ុន្តែវាក៏ជាការរៀបចំប្រព័ន្ធគ្រប់គ្រងផ្នែកទន់ច្របាច់បញ្ចូលគ្នាផងដែរ ដើម្បីអាចឲ្យការងារនៃការសម្រេចចិត្តបានធ្វើឡើងកាន់តែល្អប្រសើរ និងលឿនជាងមុន ពីព្រោះថាអ្នកគ្រប់គ្រងនឹងអាចធ្វើការត្រួតពិនិត្យបានច្បាស់ការវាស់វែងបានលឿនការវិភាគបានត្រឹមត្រូវព្រមទាំងការទំនាក់ទំនងគ្នាបានច្បាស់លាស់ និងក៏ដូចជាការប្រមូលទិន្នន័យពាក់ព័ន្ធផងដែរ។

មានការបែងចែកប្រភេទហេដ្ឋារចនាសម្ព័ន្ធបែបឆ្លាតវ៉ៃអាស្រ័យទៅលើទំហំនៃទីក្រុងដែលត្រូវកសាង និងទំហំនៃការងារដែលប្រើប្រាស់មនុស្សសម្រាប់គ្រប់គ្រង ប៉ុន្តែខាងក្រោមនេះគឺជាប្រភេទខ្លះៗដែលត្រូវបានអ្នកជំនាញរបស់ប្រទេសអង់គ្លេស Royal Academy of Engineering of the United Kingdom កំណត់ជាប្រភេទ Smart Infrastructure ដែលគេអាចយកមកប្រើប្រាស់បាន ៖

Smart infrastructure មិនត្រឹមតែប្រមូលទិន្នន័យ និងសម្រេចចិត្តបានដោយស្វ័យប្រវត្តិនោះទេ ប្រព័ន្ធបែបនេះថែមទាំងអាច់ធ្វើការសម្របខ្លួន និងផ្លាស់ប្តូរលក្ខខណ្ឌជាច្រើនទៀតតាមការចង់បានទៀតផង។

Smart networks ជាប្រព័ន្ធកាន់តែទំនើបដោយអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងអត្តចរិតរបស់អ្នកប្រើប្រាស់ និងសន្និដ្ឋានទៅលើសកម្មភាពរបស់អ្នកប្រើប្រាស់ដែលវាបានធ្វើឲ្យការសម្រេចចិត្តទាំងឡាយគឺមានចំណុចខ្វះខាតតិចតួចបំផុត។

Smart buildings សំដៅទៅលើអគារទាំងឡាយដែលសាងសង់ឡើងដោយមានបំពាក់ និងតម្លើងជាមួយនឹងបច្ចេកវិទ្យាទំនើបជាច្រើនដែលអាចដំណើរការការងារខាងក្នុងអគារដោយស្វ័យប្រវត្តិ និងការសម្រេចចិត្តដោខ្លួនឯងរួមទាំងសីតណ្ហភាពអំពូលសន្តិសុខ និងប្រព័ន្ធសន្តិសុខផ្សេងទៀតជាដើម។

Smart public infrastructure ជាប្រព័ន្ធឆ្លាតវ៉ៃដែលរាប់បញ្ចូលជាមួយនឹងឧបករណ៍អេឡិចត្រូនិកដែលអាចធ្វើការផ្លាស់ប្តូរព័ត៌មាន ហើយអាចកែលំអមុខងារ និងការសម្រេចចិត្តបានកាន់តែប្រសើរដោយខ្លួនឯង។

Smart beaches បច្ចុប្បន្នគម្រោងដំណើរការបែប smart beaches បានកំពុងតែដំណើរការនៅតាមទីតាំងជាច្រើនរួចមកហើយ ដូចជានៅអេស្បាញជាដើម។ គម្រោងបែបនេះមានរួមបញ្ចូលទាំងការប្រើប្រាស់យន្តហោះដ្រូនការប្រើប្រាស់ sensors ការចតរថយន្តបែបឆ្លាតវ៉ៃ និងក៏ដូចជាការចរចាបែបឆ្លាតវ៉ៃជាដើម។

អ្នកជំនាញជឿជាក់ថា Smart infrastructure គឺជាចំណែកដ៏ចាំបាច់ក្នុងការចូលរួមចំណែកកសាងទីក្រុងឆ្លាតវ៉ៃនាពេលអនាគត ពីព្រោះតែក្រៅតែជួយសម្រួលការងារកាន់តែងាយស្រួល និងមានភាពប្រាកដប្រជាខ្លាំងចំពោះការសម្រេចិត្តហើយនោះ វាក៏ថែមទាំងអាចជួយដល់ការសន្សសំចៃការចំណាយថ្លៃដើមចំពោះសេវាកម្ម និងប្រតិបត្តិការនានាទាំងតម្លៃ និងពេលវេលា។

ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃក៏អាចបង្កើនបទពិសោធន៍ចំពោះអ្នកប្រើប្រាស់ និងផ្តល់សេវាកម្មដែលសម្របទៅនឹងតម្រូវការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់។ ឧទាហរណ៍មួយនៅក្នុងទីក្រុងឆ្លាតវៃអាចជា APP ឬ WhatsApp ទីក្រុង ដែលពលរដ្ឋអាចប្រើដើម្បីស្វែងរកផលិតផលនៅលើការលក់ ឬព័ត៌មានក្នុងស្រុក និងធ្វើអន្តរកម្មជាមួយសេវាកម្មមួយចំនួនទោះបីជានៅទីតាំងផ្សេងគ្នាក្តី។

អ្វីដែលជាលក្ខណៈពិសេសសម្រាប់ដំណើរការនេះវានឹងអាចជួយដល់កិច្ចការងារគ្រប់គ្រង និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយនិរន្តភាពបំផុតបូករួមទាំងការកែច្នៃកាកសំណល់ និងការគ្រប់គ្រងការប្រើប្រាស់ថាមពលនៅក្នុងទីក្រុងផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/03/2026

ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព

រដ្ឋមន្រ្តីអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សាពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/03/2026

ស្របពេលដែលហ្វីលីពីនជាប្រធានអាស៊ាននៅឆ្នាំនេះ និងជាអ្នករៀបចំកិច្ចប្រជុំជាលក្ខណៈអនឡាញពីចម្ងាយ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាអំពីផលប៉ះពាល់ និងការឆ្លើយតបចំពោះបញ្ហាឡើងថ្លៃតម្លៃប្រេង ផលរំខានដល់ការដឹកជញ្ជូន និងលំហូរពាណិជ្ជកម្មសម្រាប់តំបន់អាស៊ានដែលពឹងផ្អែកលើការនាំចេញ

អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/03/2026

គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ សា្ថនភាពបំណុលសាធារណៈរបស់កម្ពុជាមានប្រមាណ ១៣,០៥ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែចំនួននេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមានចីរភាព និងហានិភ័យទាបនៅឡើយ។ ​

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/03/2026

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកការនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)