ស្វីស ច្នៃបឹងធំចំនួន២ទៅជារោងចក្រផលិតអគ្គិសនីដ៏មាននិរន្តភាពបំផុតមួយ

ស្វីស ត្រូវបានពិភពលោកទទួលស្គាល់ជាប្រទេសដែលនាំមុខគេនៃបដិវត្តក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញដែលមានប្រសិទ្ធភាព និងបានច្រើនជាងគេបំផុតធៀបទៅនឹងចំណែកនៃការប្រើប្រាស់ថាមពលទាំងអស់ក្នុងប្រទេស ជាពិសេស ចាប់រាប់តាំងពីថាមពលដែលផលិតពីពន្លឺព្រះអាទិត្យ, ថាមពលបានមកពីខ្យល់ និងថាមពលកកើតឡើងវិញផ្សេងជាច្រើនផ្សេងទៀត ខណៈដែលបច្ចុប្បន្នថាមពលសរុបដល់ទៅ៥៧ភាគរយនៅទូទាំងប្រទេសគឺជាថាមពលបែបនិរន្តភាពនេះទាំងអស់។

ថ្មីៗនេះស្វីសបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលសាជាថ្មីទៀតក្រោយជោគជ័យសម្រេចបានផែនការសាងសង់រោងចក្រផលិត និងស្តុកថាមពលអគ្គិសនីដ៏អស្ចារ្យមួយដែលពោរពេញទៅដោយភាពច្នៃប្រឌិតជាមួយនឹងការវិនិយោគរហូតទៅដល់២ពាន់លានដុល្លារ ហើយស្វីសបានប្រើប្រាស់ពេលវេលាក្នុងការសាងសង់ដល់ទៅ១៤ឆ្នាំ។ ការអភិវឌ្ឍដែលពោរពេញទៅដោយភាពច្នៃប្រឌិតបូករួមជាមួយនឹងភាពអំណោយផលនៃសណ្ឋានដីផងធ្វើឲ្យស្វីសអាចធ្វើការកែច្នៃបឹងស្តុកដ៏ធំ២របស់ខ្លួនក្នុងការទាញយកថាមពលធម្មជាតិដែលមិនចេះរីងស្ងួត។

ដុំថាមពលខ្នាតយក្សត្រូវបានសាងសង់រួចរាល់ដែលអាចស្តុកយកថាមពលដែលកើតចេញពីចរន្តទឹកហូររវាងបឹងធំទាំងពីរ។​ បឹងធម្មជាតិទាំងពីរមានកំពស់ផ្សេងគ្នាដោយមួយទាបមួយទៀតខ្ពស់ដូច្នេះទឹកដែលត្រូវបូមឡើងទៅបឹងខ្ពស់នឹងហូរចុះមកក្រោមវិញតាមបំពង់ដែលសាងសង់រួចរាល់ដើម្បីបង្វិលតួប៊ីននិងបង្កើតបានជាអគ្គិសនីយ៉ាងច្រើន។ រោងចក្រអគ្គិសនីដ៏អស្ចារ្យនេះអាចស្តុកថាមពលនិងប្រើប្រាស់សម្រាប់លំនៅដ្ឋានដល់ទៅ៩០ម៉ឺនខ្នងនិងត្រូវបានចាត់ទុកថាជាគម្រោងក្នុងការផលិតអគ្គិសនីបៃតងដ៏ធំបំផុតមួយនៅអឺរ៉ុប។

គួរឲ្យដឹងដែរថា គម្រោងដ៏សំខាន់នេះមានទីតាំងនៅក្នុងតំបន់ Valais ត្រង់ចំណុចក្បែរទៅនឹងភ្នំ Mount Ruan ដែលបឹងទឹកសាបធំទាំងពីរនោះគឺមានឈ្មោះថា  Emosson  និងមួយទៀតគឺ Vieux Emosson ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក

KDIC ប្រាប់សភាកូរ៉េថា បានបញ្ចប់ការចរចារលើដំណោះស្រាយធំៗរួចរាល់ហើយលើគម្រោង កាំកូស៊ីធី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC)​ បានរាយការណ៍ជូនរដ្ឋសភាកូរ៉េថា ក្របខណ្ឌទូទៅមួយត្រូវបានសម្រេចរួចរាល់ជុំវិញការទាមទារយកប្រាក់លើករណីគម្រោង «កាំកូស៊ីធី» ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសហការយ៉ាងសកម្ម ដើម្បីដោះស្រាយការទារប្រាក់ដែលនៅសេសសល់ជាង ២៣៥ប៊ីលានវ៉ុន។ តាមការរាយការណ៍នាពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍កាំកូស៊ីធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងសាងសង់អគារពាណិជ្ជកម្ម និងលំនៅឋាននៅលើផ្ទៃដីប្រមាណ ១,៣២ លានម៉ែត្រការ៉េនៅរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីដែលកំពុងដំណើរការលើទ្រព្យសកម្មដែលមិនទាន់បញ្ចប់នេះ កាលពីថ្ងៃទី ១៩ ខែតុលា

លោក Zelensky បារម្ភខ្លាំងពេលមិនមានកៅអីក្នុងតុចរចាត្រីភាគីរវាងអាមេរិក ចិន និងរុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោកប្រធានាធិបតីVladimir Zelensky បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការទូតអន្តរជាតិទាំងឡាយណាដែលសម្រេចទាត់ប្រទេសរបស់លោកចេញ ជាពិសេសចំពោះកិច្ចពិភាក្សាដែលសំដៅទៅលើអនាគតរបស់ប្រទេសអ៊ុយក្រែន។ ការមិនពេញចិត្តរបស់លោក Zelensky ត្រូវបានបង្ហាញក្រោយពេលដែលមានលេចឬព័ត៌មានថា នឹងមានការរៀបចំកិច្ចជំនួបពិភាក្សាកំពូលរវាងមេដឹកនាំនៃប្រទេសអាមេរិក ចិន និងរុស្ស៊ី ប៉ុន្តែដោយមិនមានកៅអីរបស់អ៊ុយក្រែន។ ទីក្រុងគៀវត្រូវតែមានចំណែកចូលរួមក្នុងកិច្ចពិភាក្សាដែលកំណត់ជោគវាសនានាពេលអនាគតរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអុីតាលី Corriere della Sera មេដឹកនាំអ៊ុយក្រែនរូបនេះបានព្រមានប្រឆាំងនឹងមហាអំណាចពិភពលោកទាំង៣

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងនាមជាប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអាម៉េរិកបង្ហើបឱ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ក្នុងអាណត្តិទីពីរនេះ ខណៈដែលរដ្ឋាភិបាលបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការបង្ក្រាបអន្តោប្រវេសន៍

ក្រុមហ៊ុន NOVIRA Distribution Co LTD ប្រកាសដំណើរការជាផ្លូវការ ជាមួយការនាំចូល- ចែកចាយផ្តាច់មុខផលិតផលនិងម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗ លំដាប់ពិភពលោកមកកាន់កម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/10/2026

ភ្នំពេញ ៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងវិស័យថែរក្សាសម្ផស្ស ដោយក្រុមហ៊ុនជំនាញផ្នែកព្យាបាល និងថែរក្សាសម្ផស្សដ៏ធំ NOVIRA Distribution. Co LTDបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយការនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្សប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន INAMED ដ៏ល្បី រួមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយដៃគូសហការបណ្តាគ្លីនិក