បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា សមាជិកសហភាពអឺរ៉ុបបានចំណាយលុយជិត ១ ទ្រីលានដុល្លារ ដើម្បីដោះស្រាយវិបត្តិថាមពលដ៏អាក្រក់បំផុតរបស់ប្លុកនេះក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។ ការឡើងថ្លៃតម្លៃថាមពលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលប្រទេសជាសមាជិកភាគច្រើនបានជ្រើសរើសបញ្ឈប់ការនាំចូលហ្គាសពីប្រទេសរុស្ស៊ី ដោយប្រឈមនឹងភាពចាំបាច់ក្នុងការងាកទៅរកការផ្គត់ផ្គង់ដែលមានតម្លៃថ្លៃជាង។ ការខាតបង់ជាសរុបគឺគ្រាន់តែជាការចាប់ផ្តើមនៃវិបត្តិតែប៉ុណ្ណោះ ដោយសារតែរយៈពេលនៃតម្លៃថាមពលខ្ពស់អាចមានរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។
សុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពលត្រូវបានគេរំពឹងថា វានឹងនៅតែជាបញ្ហានៅថ្ងៃមុខទៀត ដោយសារកន្លែងផ្ទុកហ្គាសនៅទូទាំងតំបន់មិនមានហ្គាសនោះទេ។ ដូច្នេះ បន្ទាប់ពីលែងមានការដឹកជញ្ជូនថាមពលពីរុស្ស៊ី ប្រជាជាតិនៃសហភាពអឺរ៉ុបចាំបាច់ត្រូវតម្កល់ទុនបម្រុងហ្គាសរបស់ពួកគេឡើងវិញសម្រាប់រដូវត្រជាក់នេះ ដែលអាចនឹងបង្កើនការប្រកួតប្រជែងសម្រាប់នាវាដឹកប្រេងផងដែរ។
Martin Devenish នាយកក្រុមហ៊ុនប្រឹក្សា S-RM បានប្រាប់ទីភ្នាក់ងារនេះថា ៖
“នៅពេលដែលយើងគិតបញ្ចូលអ្វីៗគ្រប់យ៉ាងចូលគ្នាដូចជា ថវិកាសង្គ្រោះ ការឧបត្ថម្ភធន នោះវាគឺជាចំនួនទឹកប្រាក់ដ៏ច្រើនគួរឱ្យនឹកស្មានមិនដល់។ វានឹងកាន់តែពិបាកសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងវិបត្តិនេះនៅឆ្នាំក្រោយ”
យ៉ាងណាក៏ដោយ បើទោះបីជាតម្លៃថាមពលថ្លៃ អឺរ៉ុបចាំបាច់ត្រូវតែប្រញាប់ប្រញាល់បំពេញថាមពលនៅឃ្លាំងផ្ទុកសម្រាប់រដូវក្តៅខាងមុខទៀត ប៉ុន្តែការផ្គត់ផ្គង់នៅតែមានធ្លាក់ចុះមកទល់ពេលនេះ។ កាលពីខែមុន និយតករថាមពលរបស់ប្រទេសអាល្លឺម៉ង់ ក៏បានព្រមានផងដែរថា ប្រជាពលរដ្ឋអាល្លឺម៉ង់ និងអាជីវកម្មខ្នាតតូចរបស់អាល្លឺម៉ង់បានបរាជ័យក្នុងការសាកល្បងធ្វើតេស្តសន្សំសំចៃហ្គាសជាលើកដំបូងរបស់ពួកគេ។ ដូច្នេះ ដើម្បីជៀសវាងការខ្វះខាតហ្គាសនៅក្នុងប៉ុន្មានខែខាងមុខនេះ វាទាមទារឱ្យកាត់បន្ថយការប្រើប្រាស់យ៉ាងហោចណាស់ ២០ ភាគរយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content