បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Yahoo!news បានរាយការណ៍ថា កម្មកររោងចក្រវៀតណាមរាប់ម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារ ដោយសារប្រទេសលោកខាងលិចបានកាត់បន្ថយការចំណាយលើការនាំចូលរបស់ពួកគេ។ ការធ្លាក់ចុះនៃសេដ្ធកិច្ច និងវិបត្តិតម្លៃនៃការរស់នៅនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារសំខាន់ៗសម្រាប់ការនាំចូលទំនិញពីវៀតណាម ត្រូវបានគេមើលឃើញថាអត្រានៃការទិញទំនិញដោយប្រទេសលោកខាងលិចមានការធ្លាក់ចុះនាពេលថ្មីៗនេះ។
កម្មការិនីរោងចក្រដែលជាកម្លាំងពលកម្មក្នុងឧស្សាហកម្មកាត់ដេររបស់វៀតណាមប្រហែល ៨០ ភាគរយ គឺបានរងផលប៉ះពាល់ខ្លាំងបំផុតដោយសារបញ្ហាបន្តបន្ទាប់គ្នា។ កម្មករជិតកន្លះលាននាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យធ្វើការតិចម៉ោង ដោយសារការបញ្ជាទិញពីប្រទេសក្រៅមានធ្លាក់ចុះនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលជាបណ្តុំប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារឹមដ៏ធំបំផុតមួយរបស់ពិភពលោក។

យោងទៅតាមប្រភពដដែលបាននិយាយថា ស្ថានភាពឥឡូវនេះគឺអាក្រក់ជាងការរាតត្បាតកូវីដ-១៩ ទៅទៀត ដោយគិតចាប់តាំងពីខែកញ្ញារហូតមក ក្រុមហ៊ុនជាង ១ ២០០ ដែលភាគច្រើនជាអាជីវកម្មបរទេសបានបញ្ឈប់បុគ្គលិក ឬកាត់បន្ថយម៉ោងធ្វើការ ហើយបើប្រៀបធៀបទៅនឹងឆ្នាំមុន ការបញ្ជាទិញធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយពីសហរដ្ឋអាមេរិក និង ៦០ ភាគរយពីអឺរ៉ុប ដោយសារការកើនឡើងអតិផរណា និងវិក្កយប័ត្រថាមពលបានឡើងថ្លៃ។ ក្នុងរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំនេះ កម្មករជាង ៤៧០ ០០០ នាក់បានកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៤០ ០០០ នាក់បានបាត់បង់ការងាររបស់ពួកគេ ដោយក្នុងនោះមានប្រមាណ ៣០ ០០០ នាក់ជាស្ត្រី។
ក្រុមហ៊ុនយក្ស Pouyuen ដែលជាអ្នកផលិតស្បែកជើង Nike បានបញ្ឈប់កម្មកររបស់ខ្លួនចំនួន ២០ ០០០ នាក់ ខណៈដែលអ្នកវិនិយោគបរទេសធំជាងគេរបស់វៀតណាមគឺ Samsung Electronics បានចាប់ផ្តើមកាត់បន្ថយការផលិតស្មាតហ្វូនរបស់ខ្លួន។
អ្នកស្រី Nhieu អាយុ ៣១ ឆ្នាំ ដែលជាកម្មការនីរោងច្រកនៅទីក្រុងហូជីមិញ បានប្រាប់ថាគាត់លែងចង់ធ្វើការនៅក្រុមហ៊ុន Ty Hung ដែលជាក្រុមហ៊ុនផលិតស្បែកជើងដែលផ្គត់ផ្គង់ស្លាកយីហោធំៗរបស់ប្រទេសលោកខាងលិច។ រោងចក្របានប្រាប់ថា ពួកគេមិនមានការបញ្ជាទិញគ្រប់គ្រាន់ទេ ដែលធ្វើឱ្យគាត់ភ័យខ្លាចជាខ្លាំងណាស់។ គាត់ទទួលបានប្រាក់ខែ ២២០ ដុល្លារក្នុងមួយខែនៅក្នុងទីក្រុងដ៏ថ្លៃមួយនេះ ខណៈដែលប្រាក់ចំណូលប្រចាំខែជាមធ្យមគឺ ៣៧០ ដុល្លារ។
លោក Nguyen Thi Thom អាយុ ៣៥ ឆ្នាំ ដែលត្រូវបានបញ្ឈប់ពីក្រុមហ៊ុនកាត់ដេរកូរ៉េខាងត្បូងដែលផលិតសំលៀកបំពាក់ឱ្យក្រុមហ៊ុនលក់រាយដ៏ធំរបស់អាមេរិក Walmart បាននិយាយថា វាមិនងាយស្រួលទេក្នុងការស្វែងរកការងារថ្មីដូចពីពេលកាលរាតត្បាតកូវីដ-១៩នោះទេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content