៩ខែឆ្នាំ២០២៣ កម្ពុជានាំចេញទៅប្រទេសសមាជិក RCEP មានទឹកប្រាក់ជាង ៥ ៨០០លានដុល្លារ កើនឡើង២៣%

ភ្នំពេញ ៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្ដាប្រទេសសមាជិក​កិច្ចព្រមព្រៀងភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ RCEP (Regional Comprehensive Economic Partnership) មានទឹកប្រាក់ ៥,៨១លានដុល្លារ កើនឡើង២៣%។

របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់ថា ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃប្រមាណ ៥ ៨១៣លានដុល្លារ កើនឡើង២៣,៥៩​ ភាគរយ​ពី​ចំនួន ៤,៧ ​ពាន់​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ចំណែកបណ្តាប្រទេសសមាជិក RCEP នាំចូលមកកាន់កម្ពុជាវិញមានទឹកប្រាក់ ១៦ ០០០លានដុល្លារ ថយចុះចំនួន១៧,៣៦ ​ភាគរយ ពី​ចំនួន ១៩,៣៦​ ពាន់​លាន​ដុល្លារ។

ដោយឡែកសម្រាប់​ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ មានទឹកប្រាក់ចំនួន ២១ ៨១៣លានដុល្លារ ថយចុះ ៩,៣៦ ​ភាគ​​រយ​ពី ២៤,០៧​ ពាន់​លាន​ដុល្លារ​។

កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីរាប់រយមុខបន្ថែមទៀតសម្រាប់ការនាំចេញពីកម្ពុជា។

RCEP ជា​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ដ៏​ធំ​លើ​ពិភពលោក ​ដែលមាន​សមាជិកចូលរួមចំនួន១៥ ប្រទេសរួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលមានប្រជាជនសរុបប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយនៃប្រជាជនពិភពលោក។

លោកបណ្ឌិត ហុង វណ្ណៈ​ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ-កម្ពុជា​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​បាន​ប្រាប់ AMS​ ថា ជាការកត់សម្គាល់ ចំពោះ​ទំហំពាណិជ្ជកម្ម និងការនាំ​ចេញពី​កម្ពុជា​ទៅ​​ទីផ្សារ​អន្តរជាតិ ពិសេស​ទៅ​បណ្តា​ប្រទេស​នៃ​កិច្ចព្រមព្រៀង ​RCEP គឺមានការកើនឡើង​។

បណ្ឌិត ហុង វណ្ណៈ​ បានមានប្រសាសន៍ថា​ ក្នុងក្របខ័ណ្ឌRCEP បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការបើក​ទីផ្សារ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ដូចជាទីផ្សារបើកថ្មី គឺទីផ្សារប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ជាដើម ។​

សូមជម្រាបថា ប្រទេសដែលជា​ទិសដៅ​នាំចេញ​កំពូល​ទាំង ​៣ របស់​កម្ពុជា​នៅក្រោម RCEP រួមមាន វៀតណាម មានតម្លៃ ២,០៤​ ពាន់​លាន​ដុល្លារ កើន ៣០,៦៨​ភាគរយ​, ចិន ១,០៦ ​ពាន់​លាន​ដុល្លារ កើន ១៨,២៧ ​ភាគរយ​, និង​ប្រទេស​ជប៉ុន ៨៨៥,៧៤​ លាន​ដុល្លារ ធ្លាក់ចុះ ១,៣៣​ ភាគរយ​។ ចំណែក​ការនាំ​ចូល​ពី​ប្រទេស​សំខាន់ៗ​ចំនួន​ ៣ រួមមាន ប្រទេស​ចិន ៨,០៤ ​ពាន់​លាន​ដុល្លារ កើនឡើង ១,៧៧ ​ភាគរយ​, វៀតណាម ២,៧៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ ១០,៩៩ ​ភាគរយ និង​ថៃ ២,១៧​ ពាន់​លាន​ដុ​​ល្លារ ធ្លាក់ចុះ ២៧,០៥ ​ភាគរយ​។

​លោកបណ្ឌិត បានបញ្ជាក់ថា តាមរយៈ RCEP កម្ពុជា​​នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​កិច្ចព្រមព្រៀង​នេះ​ ដូចជាការ​ផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​បង្កើត​ការងារ​ថ្មីៗ​ ជា​ពិសេស កម្ពុជា​ទទួលបាន​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចេញ​ជាច្រើន ដូចជា ទំនិញ​កសិកម្ម ក​សិ​កម្មកែច្នៃ និង​ទំនិញកសិ-​ឧស្សាហកម្ម​ ហើយ​ផលិតផលសំខាន់ជាងគេក្នុងក្របខ័ណ្ឌ RCEP មានតែកសិផលទេដែលមានលក្ខណៈសម្បត្តិប្រកួតប្រជែងបានច្រើន និងជាទំនិញប្រកបដោយគុណភាព មានអនាម័យនៅក្នុងថ្នាក់តំបន់។

បណ្ឌិត ហុង វណ្ណៈ​ ​បានមានប្រសាសន៍ថា​ ​កម្ពុជា​ពេលនេះ​បានរៀបចំ​ខ្លួន​យ៉ាង​ល្អ ពោលគឺ​នៅពេលណា​មាន​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ​កើនឡើង​ គឺ​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ ​ដើម្បី​ឆ្លើយតប​នឹង​ការបញ្ជាទិញ​ពី​គ្រប់​គោលដៅ ហើយឱ្យគេចងចាំថា កម្ពុជាជាប្រទេសមានកសិផលកែច្នៃបានល្អ ដើម្បីសម្គាល់អត្តសញ្ញាណប្រចាំកម្ពុជាយើង​​​។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

MPT​C និង La ​French​Tech Phnom Penh  ​ពិភាក្សា​អំពី​ FrancoTech ​និង​ ​អនាគត​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​និងន​វានុវត្តន៍​របស់​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 30/09/2026

La French ​Tech Phnom Penh ​បាន​ជួប​ពិភាក្សា​ជាមួយ​ ​ឯកឧត្តម ​បណ្ឌិត​ ​ជា វ៉ាន់​ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ ​(​MPT​C​) ​ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ ​FrancoTech ​ធ្វើ​បទបង្ហាញ​អំពី​ French ​Tech ​Forum ​Asia Phnom Penh ​និង​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​របស់​កម្ពុជា​បន្ថែម​ទៀត

ទីផ្សារត្រី-សាច់សត្វចិញ្ចឹម មានស្ថិរភាពតម្លៃក្នុងរដូវកាន់បិណ្ឌ ខណៈអ្នកចិញ្ចឹមប្រឈមការផ្គត់ផ្គង់លើសតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2026

ភ្នំពេញ៖ ទីផ្សារសាច់សត្វចិញ្ចឹម ដូចជា ជ្រូក មាន់ ទា និងត្រី នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ក្រុងនានា ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៦នេះ បានបង្ហាញពីស្ថិរភាពតម្លៃ និងមានការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ដែលឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា តម្រូវការទិញម្ហូបអាហារនាពេលបច្ចុប្បន្ន មានការកើនឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងថ្ងៃធម្មតា ប៉ុន្តែបញ្ហាតម្លៃមុខទំនិញនៅលើទីផ្សារមិនមានការស្ទុះឡើងខ្លាំងនោះទេ ដែលផ្តល់ផលវិជ្ជមានដល់អ្នកបរិភោគ ខណៈក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុកបានបង្ហាញពីក្ដីបារម្ភទៅនឹងកំណើនផ្គត់ផ្គង់អាចលើសតម្រូវការជាក់ស្ដែង។ យោងតាមទិន្នន័យអង្កេតតម្លៃតាមទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញរបស់ធនាគារអភិវឌ្ឍន៍ជនបទ

អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2026

ភ្នំពេញ ៖ នៅពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃកំពុងជួបប្រទះនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការហោះហើរ សម្រាប់កម្ពុជាបានប្រកាសថា ប្រសិនបើជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការផ្អាកជើងហោះហើរនោះទេ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ​រូបភាពបែបនេះនឹងមិនអាចកើតមានឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់​វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ (ឈានមុខគេ) ក្នុងការធានាបាននូវភាពធន់នៃដំណើរការ ប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជា ស្រេច(ដែលបានគណនាសម្រាប់វដ្តនៃការកើតឡើងវិញដដែលៗ ពី​១០០ ទៅ ២០០ ឆ្នាំម្តង)។ អ្នកជំនាញអាកាសចរណ៍រូបនេះបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក

តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ស្វាយរៀង​ ​ទាក់ទាញ​ទុន​វិនិយោគ​ ​១​,​៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឈីលូ ​ជាន ​ពុចាយ ​ក្នុង​ខេត្ត​ស្វាយរៀង​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧​ ​ជាមួយ​ទុន​វិនិយោគ​ដំបូង​ប្រមាណ​ ៥១​លាន​ដុល្លារ​អាម៉េរិក​ ​បាន​ទាក់ទាញ​ទុន​វិនិយោគ​សរុប​ប្រមាណ ​១​,​៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​គិត​មក​ដល់​បច្ចុប្បន្ន

បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2026

បរទេស ៖ មេដឹកនាំក្រុមហ៊ុនបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធខួរក្បាលសិប្បនិម្មិត ឬ AI កំពូលៗ ទាំង៦ នៅអាមេរិក បានរួមគ្នាចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយនៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ក្នុងគោលបំណងធានាថា បច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬលែងស្តាប់តាមការបញ្ជានៅពេលខាងមុខនោះឡើយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានបញ្ជាក់ថា ឯកសារចុះហត្ថលេខានេះមានឈ្មោះថា កិច្ចព្រមព្រៀងសេតវិមាន ស្តីពីបញ្ញាវ៉ៃឆ្លាត (

ធនាគារ អភិវឌ្ឍន៍ ​អាស៊ី ផ្ដល់ការគាំទ្រជា​​ថវិកា​ ៦០ម៉ឺនដុល្លារ​ ដល់​ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរនៅកម្ពុជា​ដឹកនាំដោយស្ត្រី

ជំនួញ, ព្រឹត្តិការណ៍

• 30/09/2026

ភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ​​​ដែល​ដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជំ​រុ​ញ​ឱ​កាស​​កំ​ណើន​ថ្មី​ ​និងរួម​ចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦​នេះ បានឱ្យដឹងថា ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច

ក្រសួង​ដែនដី​ដោះស្រាយបញ្ចប់ វិវាទដីធ្លី ​ចំនួន ​៣ ទីតាំង ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

ភ្នំពេញ ៖ វិវាទដីធ្លី​ចំនួន​៣ទីតាំង​ស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាស​ពីការ​​ដោះស្រាយបញ្ចប់​ដោយជោគជ័យ​ ដោយមានការចូលរួមពី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ និងអាជ្ញាធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី​ នគរូបនីយកម្ម​ និងសំណង់​ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន​៣ទីតាំងនេះ ជាទំនាស់​រវាងឈ្មោះ​ រតនៈ

ចិន​ព្រមាន​សង​សឹក​អឺរ៉ុប ​បើ​ហ៊ាន​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2026

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ព្រមាន​ថា​ ​ប្រទេស​ចិន​នឹង​តប​តវិញ​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​សហ​ភាព​អឺរ៉ុប ​(​EU​)​ ​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម ​ឬ​ផលិតផល​របស់​ចិន​ ​ខណៈ​ជំនួប​ថ្នាក់​ខ្ពស់​រវាង​ភាគី​ទាំង​ពីរ​គ្រោង​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​នា​សប្តាហ៍​ក្រោយ​

ការផ្គត់ផ្គង់​ខុនដូតម្លៃសមរម្យ ​មានកំណើន​ខ្ពស់ក្នុងរយៈពេល ​៣ឆ្នាំចុងក្រោយ​នេះ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ​ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការ​ផ្គត់ផ្គង់​ខុនដូ ដែលមានតម្លៃ​សមរម្យ​នៅលើទីផ្សារ​កម្ពុជា មានកំណើនខ្ពស់​គួរឱ្យ​កត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការ​ផ្គត់ផ្គង់​ខុនដូដែលមានតម្លៃមធ្យម និង​តម្លៃខ្ពស់​បង្ហាញពីនិន្នាការថយចុះ ។ បើតាមរបាយការណ៍របស់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិ APS  បានឱ្យដឹងថា​ ក្នុងរយៈពេល​ ៣ឆ្នាំចុងក្រោយនេះ ការផ្គត់​ផ្គង់​ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ ​មានចំនួន​រហូតដល់ជាង

អាជីវកម្មលក់ចាប់ហួយ កើនចំណូល ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ជំនួញ, ព្រឹត្តិការណ៍

• 29/09/2026

អាជីវកម្មលក់គ្រឿងចាប់ហួយនៅតាមភូមិ សហគមន៍ និងទីផ្សារក្នុងរាជធានីភ្នំពេញ កំពុងទទួលបានឱកាសបង្កើនការលក់ និងប្រាក់ចំណូល ក្នុងអំឡុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ