ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន កំពុងរុញច្រានឲ្យលុយរូបល(ruble)រុស្ស៊ីកើនឡើងខ្ពស់ខ្លាំងធៀបនឹងលុយដុល្លារអាម៉េរិក

បរទេស ៖ ទោះបីជាស្ថានភាពជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី មិនទាន់ត្រឡប់មកជាសះស្បើយក្តី ប៉ុន្តែបើយើងក្រឡេកទៅមើលទំនាក់ទំនងរវាងរុស្ស៊ី និងអាម៉េរិកវិញ ហាក់ដូចជាបានធូរស្រាលខ្លាំងឡើង ជាពិសេសក្នុងអាណត្តិដឹកនាំថ្មីដោយលោក Donald Trump។

ក្នុងដំណាក់កាលធូរស្រាលរវាងក្រុងវ៉ាស៊ិនតោន និងក្រុងមូស្គូ វាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់តម្លៃរូបិយបណ្ណរបស់ប្រទេសរុស្ស៊ី គឺលុយរូបល (ruble) ឲ្យហក់ឡើងទៅដល់កម្រិតមួយដែលខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះធៀបជាមួយនឹងលុយដុល្លារអាម៉េរិក (US Dollar)។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានមើលឃើញថា ស្ថានភាពភូមិសាស្ត្រនយោបាយដែលល្អប្រសើរ និងក្តីសង្ឃឹមទៅលើដំណោះស្រាយនៅអ៊ុយក្រែនអាចនឹងកើតឡើងឆាប់ៗក្រោមកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយអាម៉េរិកផ្ទាល់ផងនោះគឺជាកត្តាដ៏សំខាន់ដែលបានជួយឲ្យលុយរូបលរុស្ស៊ីកើនឡើងតម្លៃប្រមាណជា១១ភាគរយគិតចាប់តាំងតែពីខែមីនាឆ្នាំនេះ។

បច្ចុប្បន្ន តម្លៃរបស់លុយរូបលបានកើនឡើងទៅដល់ ៧៨,៩ ក្នុងមួយដុល្លារអាម៉េរិកខណៈដែលស្ថានភាពសេដ្ឋកិច្ច និងទីផ្សាររបស់រុស្ស៊ីកំពុងទទួលបានទំនុកចិត្តត្រឡប់មកវិញដោយសារការផ្សារភ្ជាប់ទៅនឹងសញ្ញានៃការធ្វើឱ្យមានលក្ខណៈធម្មតាមកវិញនៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងការសន្ទនាជាមួយអ៊ុយក្រែនលើដំណោះស្រាយនយោបាយ។

អ្នកវិភាគជាច្រើនបានមើលឃើញថា ការកើនឡើងនៃតម្លៃលុយរូបលនេះក៏ត្រូវបានគាំទ្រដោយប្រតិបត្តិការទិញ-លក់កាន់តែច្រើននៃប្រាក់ចំណូលរូបិយប័ណ្ណបរទេសដោយអ្នកនាំចេញតាមរយៈការបង់ពន្ធ និងភាគលាភ និងការធ្លាក់ចុះតម្រូវការពីអ្នកនាំចូលជាដើម។ អ្នកចូលរួមទីផ្សារត្រូវបានគេរាយការណ៍ថាបាននាំគ្នាតាមដានយ់ាងជិតស្និទ្ធទៅលើការវិលត្រឡប់របស់ក្រុមហ៊ុនបរទេសទៅកាន់ទីផ្សាររុស្ស៊ី និងការបន្ធូរបន្ថយទណ្ឌកម្មដែលអាចកើតមានពីសំណាក់អាម៉េរិក និងលោកខាងលិចផងដែរចំពោះទីផ្សាររុស្ស៊ី។

គួរឲ្យដឹងដែរថា មកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមតភ្ជាប់ទំនាក់ទំនងការទូតកម្រិតខ្ពស់ឡើងវិញជាបន្តបន្ទាប់ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានឡើងចូលកាន់តំណែង ហើយលោក Trump បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​មានដំណោះស្រាយ​យ៉ាង​ឆាប់រហ័ស​ចំពោះ​ជម្លោះ និង​ការ​កំណត់​ឡើងវិញ​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​រុស្ស៊ី និង​អាម៉េរិក។ បន្ថែមពីនេះផងដែរ កាលពីសប្តាហ៍កន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយនឹងលោក Trump បានជជែកគ្នាតាមទូរស័ព្ទរយៈពេល ២ម៉ោងកន្លះ ហើយមេដឹកនាំទាំង២ បានអះអាងដូចគ្នាថា វាគឺជាកិច្ចសន្ទនាដ៏មានផ្លែផ្កា និងផលិតភាពបំផុតមួយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *