កម្មវិធីច្នៃប្រឌិតចំនួន ៣ ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកល

បរទេស៖ យោងតាមប្រភពពី Weforum បានបង្ហាញថា កម្មវិធីច្នៃប្រឌិតថ្មីចំនួន ៣ ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត AI ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនាពេលបច្ចប្បន្ននេះ និងបន្តទៅថ្ងៃអនាគត។

កម្មវិធី Wysa គឺជា AI chatbot ដែលផ្តល់ជូននូវសេវាកម្មសុខភាពផ្លូវចិត្ត និងជួយសម្រួលអ្នកប្រើប្រាស់ពីភាពតានតឹងប្រចាំថ្ងៃបានប្រសើរជាងមុន។ Wysa ត្រូវបានបង្កើតឡើងដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗទាក់ទងទៅនឹងជំងីផ្លូវចិត្ត ហើយវាអាចឆ្លើយតបបានគ្រប់ពេលវេលា។ លើសពីនេះ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជជែកបែបអនាមិក ឬ លាក់អត្តសញ្ញាណ ហើយកម្មវិធីនេះឆ្លើយតបជាការនិយាយស្តីដូចមនុស្សទៅ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ័ធូរស្បើយ និងសុវត្ថិភាព។ បន្ថែមពីនេះ  Wysa ក៏ណែនាំអ្នកប្រើប្រាស់អំពីការធ្វើលំហាត់ប្រាណសម្រាប់ផ្លូវចិត្ត តិចនិកក្នុងការដកដង្ហើម ការសម្រួលអារម្មណ៍ និងឆ្លើយតបជាមួយនឹងខ្លឹមសារដែលរៀបរៀងឡើងដោយអ្នកព្យាបាលផ្លូវចិត្តផងដែរ។ ទន្ទឹមនឹងនេះ Wysa បានសម្របសម្រួលការសន្ទនាជាង ៥៥០ លាននៅក្នុង ៦៥ ប្រទេសជុំវិញពិភពលោក។ Wysa ធ្វើការជាដៃគូជាមួយសហគ្រាសចំនួន ៤០ ដើម្បីគាំទ្រដល់សុខុមាលភាពផ្លូវចិត្តបុគ្គលិកចំនួន ៧ លាននាក់នៅទូទាំងពិភពលោក។

Treeswift គឺជាកម្មវិធីដែលមានសមត្ថភាពត្រួតពិនិត្យសុខភាពដើមឈើដោយប្រើប្រាស់ដ្រូន ឬយន្តហោះគ្មានមនុស្សបើក។ តាមរយៈការប្រើប្រាស់ដ្រូន ពួកវាអាចវាស់ចាប់ពីទំហំដើមឈើរហូតដល់គុណភាពឈើ។ លើសពីនេះ ទិន្នន័យទាំងនោះត្រូវបានដំណើរការដោយ AI ដែលមានសារៈសំខាន់សម្រាប់ការគណនាការប្រមូលកាបូន។ គេទទួលបានទិន្នន័យទាំងនោះពីការភ្ជាប់ឧបករណ៍ចាប់សញ្ញាទៅនឹងដ្រូន ដែលជាដំណោះស្រាយទំនើបបំផុតដើម្បីរក្សា និង បង្កើនព្រៃឈើសម្រាប់ពេលថ្ងៃខាងមុខ។ ការវិភាគទិន្នន័យរបស់ Treeswift ផ្តល់លទ្ធផលដូចជា អង្កត់ផ្ចិត កម្ពស់ គុណភាព ផលិតផលដែលអាចទិញលក់បាន ប្រភេទពូជសត្វ ព័ត៌មានភូមិសាស្ត្រ និងលក្ខណៈច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ ការវិភាគទិន្នន័យរបស់ Treeswift អាចត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងព្រៃឈើ ការប៉ាន់ស្មានការចាប់យកកាបូន ការប៉ាន់ប្រមាណតម្លៃឈើ ការត្រួតពិនិត្យពីការកាប់បំផ្លាញព្រៃឈើ និង ការព្យាករណ៍អំពីកំណើន។

Ellipsis Earth ប្រើបច្ចេកវិទ្យា AI ដើម្បីកំណត់អត្តសញ្ញាណផែនទី និងកាត់បន្ថយការទុកដាក់សំរាមតាមទន្លេ និងសមុទ្រ។ កម្មវិធីនេះអាច​រក​ឃើញ​ពីកម្រិត​កាកសំណល់​ រយៈពេលនៃកាកសំណល់​ដែលនៅទីកន្លែងនោះ និងតម្លៃនៃការកែច្នៃរបស់វា។ ដំណោះស្រាយទាំងនេះជួយសម្រួលដល់អាជ្ញាធរអាចកំណត់គោលដៅក្នុងការសម្អាត។ នៅចក្រភពអង់គ្លេស និងអ៊ីតាលី កម្មវិធីនេះបានកាត់បន្ថយការចោលសំរាមតាមឆ្នេររហូតដល់ ៧៥ ភាគរយ។ លើសពីនេះ Ellipsis Earth ផ្តល់ជូនកម្មវិធី Ellipsis Educate ដែលជាវេទិកាអប់រំតាមអ៊ីនធឺណិតស្តីពីវិទ្យាសាស្ត្របរិស្ថានពិភពពិត។ កម្មវិធីនេះបង្ហាត់បង្រៀនសិស្សដោយអ្នកដឹកនាំបច្ចេកវិទ្យាបរិស្ថានដែលឈ្នះរង្វាន់ជាច្រើន ដែលពួកគេមានឆន្ទៈក្នុងការធ្វើការជាមួយសាលារៀនដើម្បីបង្កើនការយល់ដឹងជាសកលអំពីបញ្ហាបរិស្ថាន។ កម្មវិធីសិក្សានេះរួមមានដូចជា វិទ្យាសាស្ត្រប្រព័ន្ធអេកូឡូស៊ី, ការកែច្នៃប្លាស្ទិក, គីមីវិទ្យា,​ ការកែច្នៃឡើងវិញ, សេដ្ឋកិច្ចរង្វង់ ការវិភាគទិន្នន័យ, ការវាយតម្លៃ, ស្ថិតិ, ការស្ទង់មតិតាមភូមិសាស្ត្រ, Infographics, បរិស្ថាន, និង វិទ្យាសាស្ត្រ រួមជាមួយនឹងកម្មវិធីសិក្សាជាច្រើនទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា

កាណាដា​-​អេមីរ៉ាត​អារ៉ាប់ រួមគ្នា​ជំរុញ​ផែនការ​វិនិយោគ ៥០ ​ពាន់​លាន​ដុល្លារ​

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

កាណាដា ​និង​អេមីរ៉ាត​អារ៉ាប់​រួម​បាន​ពិភាក្សា​ជំរុញ​ផែនការ​វិនិយោគ​ទំហំ​ ​៥០ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​លើ​វិស័យ​សំខាន់​ៗ