ការសិក្សា ៖ ហាងលក់ទំនិញស្ទើរទាំងអស់នៅក្នុងរាជធានីភ្នំពេញបានបិទស្លាកតម្លៃជាប្រាក់រៀល

ភ្នំពេញ ៖ ការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញថា ហាងលក់ទំនិញស្ទើរទាំងអស់នៅក្នុងទីក្រុងភ្នំពេញ បានបិទស្លាកតម្លៃជាប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាមេរិក ខណៈហាងលក់ទំនិញកាន់តែច្រើនឡើងបានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។

ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០២២ ទៅលើការប្រើប្រាស់ប្រាក់រៀល ដែលបានចេញផ្សាយកាលថ្មីៗនេះបានបង្ហាញថា ក្នុងចំណោមហាងទំនិញចំនួន ៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថា មានហាងទំនិញ ៨០% ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ ៤៧% ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារអាមេរិកផង។ ទោះយ៉ាងណា មានហាងទំនិញប្រមាណ ២៨% ទទួលការទូទាត់តែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែលបញ្ហានេះទាមទារឱ្យមានកិច្ចសហការបន្ថែមទៀត។​

ឯកឧត្តម យឹម លាត ទេសសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនមានសារៈសំខាន់ណាស់ក្នុងការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតនៅកម្រិតទាប គ្រប់គ្រងបានកម្រិតអត្រាការប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ ជំរុញការនាំចេញ ជំរុញការវិនិយោគ និងការប្រើប្រាស់ បង្កើនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិ។

ឯកឧត្តម បានថ្លែងបន្តថា ថ្មីៗនេះ តាមរយៈរបាយការណ៍វាយតម្លៃស្ថានភាពសេដកិច្ច មូលនិធិរូបិយវត្ថុអន្តរជាតិបានទទួលស្គាល់ថា ការបង្កើនការប្រើប្រាស់ប្រាក់រៀលនឹងជួយបង្កើនភាពធនរបស់សេដ្ឋកិច្ច ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលអាចកើតឡើងជាយថាហេតុ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា ការចូលរួមប្រើប្រាស់ប្រាក់រៀលបានកាន់តែច្រើន គឺជួយរក្សាស្ថិរភាពប្រាក់រៀល ក៏ដូចជារក្សានូវស្ថិរភាពសេដ្ឋកិច្ចជាតិផងដែរ។ លោកបានបន្តថា កត្តាសំខាន់ជាច្រើនដែលវិស័យធនាគារបានចូលរួមក្នុងការរក្សាស្ថិរភាពប្រាក់រៀល មានដូចជា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងផលិតផលឥណទាន កញ្ចប់ប្រាក់បញ្ញើ និងការរក្សានូវស្ថេរភាពអត្រាប្តូរប្រាក់ជាដើម។

នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ចំនួនប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធបាគងមាន ៧៥,៥ លានប្រតិបត្តិការ កើនឡើង ១,៨ ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈដែលទំហំប្រតិបត្តិការជាទឹកប្រាក់មានចំនួន ៦៤,៩ ទ្រីលានរៀល កើនឡើង ១,៤ ដង ហើយចំនួន និងទំហំប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមាន ៩៩,៨ លានប្រតិបត្តិការ កើនឡើង ១,៣ ដង និង ៣៨,៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ១,៣ ដង រៀងគ្នា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

គួររំលឹកឡើងវិញផងដែរថា ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងសម្រួលដល់ការទូទាត់ឆ្លងដែនជាមួយនឹងប្រទេសដៃគូ ធនាគារជាតិនៃកម្ពុជា ត្រៀមដាក់បញ្ចូលគ្នានូវប្រព័ន្ធទូទាត់ទាំងប្រាក់រៀល និងដុល្លារអាមេរិក ដោយប្រើ KHQR Code តែមួយ។ គម្រោងដាក់ឱ្យប្រើប្រាស់ KHQR តែមួយ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់មានគណនីជាលុយរៀល ត្រូវបានរំពឹងថានឹងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ប្រាក់រៀលដែលជារូបិយវត្ថុជាតិ។

ធនាគារនៅកម្ពុជាទាំងអស់នឹងបើកគណនីប្រាក់រៀលជូន​អ្នក​ប្រើប្រាស់​ដោយ​ស្វ័យប្រវត្តិ និងមិនគិតកម្រៃសេវាទាំងអស់ បើទោះបីជាគណនីប្រាក់រៀល មិនត្រូវបានប្រើប្រាស់ ឬគ្មានសកម្មភាពអ្វីក៏ដោយ។ អតិថិជនរបស់ធនាគារទាំង​អស់​នៅកម្ពុជា នឹង​អាចស្កែន​បាន​ទាំង​លុយ​រៀល ​និង​លុយ​ដុល្លារតាមប្រព័ន្ធ KHQR តែមួយ​ ដោយមិនចាំបាច់ស្កេន QR Code ជាលុយដុល្លារ និង QR Code ជាលុយរៀល ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ