បរទេស៖ គិតត្រឹមមកដល់ខែមេសា ឆ្នាំ2021កន្លងទៅនេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ជាពិសេសផ្នែកលំនៅឋានត្រូវបានគេមើលឃើញថា នៅតែបន្តទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហានៃការរាតត្បាតវីរុសកូវីដ ខណៈដែលតម្លៃលំនៅឋាននៅក្នុងក្រុងហូជីមិញជាទូទៅនៅតែស្ថិតក្នុងសភាពទ្រឹង ឬធ្លាក់ចុះជាងតម្លៃទីផ្សារបន្តិចអាស្រ័យទៅតាមតំបន់។
វៀតណាម គឺជាប្រទេសដែលអនុញ្ញាតឲ្យជនបរទេសអាចមានសិទ្ធិទិញលំនៅឋានជាកម្មសិទ្ធិបានចាប់តាំងតែពីឆ្នាំ2015 ដោយបានក្លាយជាចលករមួយជួយបង្កើនសន្ទុះនៃការលក់ ហើយតម្លៃអចលនទ្រព្យក៏កើនឡើងយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ប៉ុន្តែក្រោយពេលមានវត្តមានរបស់កូវីដបានធ្វើឱ្យទីផ្សារមួយនេះធ្លាក់ចុះជាបន្តបន្ទាប់ ខណៈដែលជនបរទេសដែលជាអតិថិជនធំជាងគេភាគច្រើនជាជនជាតិហុងកុង ចិនដីគោក សិង្ហបុរី និងកូរ៉េខាងត្បូង។

ក្នុងស្ថានភាពវាយលុយខ្លាំងដោយសារបញ្ហាកូវីដកាលពីឆ្នាំ2020កន្លងទៅ ទាំងតម្លៃនៃការលក់ និងការជួលលំនៅឋានបានធ្លាក់ចុះតួលេខរហូតដល់ក្នុងរង្វង់ 2ខ្ទង់ ប៉ុន្តែ ក្រុមហ៊ុនអចលនទ្រព្យរបស់វៀតណាម JLL Vietnam បានធ្វើការព្យាករណ៍ថាស្ថានភាពនេះនឹងអាចល្អប្រសើរឡើងវិញបន្តិចសម្រាប់ឆ្នាំ2021 នេះដោយក្នុងនោះលំនៅឋាន និងអាផាតមិនថ្មីជាង 20,000 យូនីតនឹងត្រៀមដាក់ប្រកាសលក់ ហើយផ្នែកដទៃទៀតដូចជាការសាងសង់សំណង់ផ្សេងក៏នឹងចាប់មានសកម្មភាពឡើងវិញខណៈដែលស្ថានការណ៍នៃភាពប្រឈមត្រូវបានថមថយបន្តិចម្ដងៗទៅវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content