នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ អានុទីន ចាន់វីរ៉ាគុល ស្បថចូលកាន់តំណែងជាមួយនឹងការប្តេជ្ញារំលាយសភាក្នុងរយៈពេល ៤ ខែ

បរទេស៖ យោងតាមប្រភពព័ត៌មានពី South China Morning Post បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ អានុទីន ចាន់វីរ៉ាគុល គ្រោងនឹងរំលាយសភាបច្ចុប្បន្នក្នុងរយៈពេល ៤ ខែយ៉ាងយូរ ឬ នៅចុងខែមករា ឆ្នាំ២០២៦ ខណៈដែលការបោះឆ្នោតសភាថ្មីនឹងធ្វើឡើងនៅខែមីនា ឬ ដើមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ លោក អានុទីន ចាន់វីរ៉ាគុល និង គណៈរដ្ឋមន្រ្តីថ្មីបានស្បថចូលកាន់តំណែងជាផ្លូវការជាមួយនឹងការប្តេជ្ញារំលាយសភាតំណាងរាស្រ្តក្នុងរយៈពេល ៤ ខែ។ លោក អានុទីន ចាន់វីរ៉ាគុល គឺជាបេក្ខជនមកពីគណបក្ស​ភូមិចៃថៃ​ ដែលបានឈ្នះការបោះឆ្នោតក្នុងដ្ឋសភាកាលពីដើមខែកញ្ញា បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញដកតំណែងចោល។ ជាមួយគ្នានេះ ដើម្បីឈ្នះអំណាចក្នុងការកាន់តំណែងមួយនេះ លោកធានាបានការគាំទ្រពីក្រុមធំជាងគេនៅក្នុងសភា និងគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសថៃ គឺគណ​បក្ស​ប្រាឆាឈុន (PP)។ គណ​បក្ស​ ប្រាឆាឈុន បានដាក់ចេញនូវការទាមទារមួយចំនួន រួមមាន ​ការរំលាយសភាក្នុងរយៈពេល ៤ ខែ និងការបោះឆ្នោតសភាឡើងវិញ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងគាំទ្រមេដឹកនាំនៃគណបក្ស​ភូមិចៃថៃ។ ភាព​ច្របូកច្របល់​នេះកំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចថៃ ដែលជាសេដ្ឋកិច្ច​ធំ​ទី​២ ​របស់​អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ដែរថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ភាពច្របូកច្របល់នៃការដឹកនាំក្នុងរដ្ឋាភិបាលថៃបានបង្កឱ្យបណ្តាអ្នកវិនិយោគ ក៏ដូចជាអ្នកវិភាគសេដ្ឋកិច្ចបង្វែរទំនុកចិត្ត និងធ្វើការកែប្រែទស្សនវិស័យរបស់ខ្លួនទៅលើប្រទេសថៃ ពី “ស្ថិរភាព” ទៅ ជា “អស្ថិរភាព” ដោយលើកឡើងពីការកើនឡើងនូវហានិភ័យចំពោះហិរញ្ញវត្ថុសាធារណៈចំពេលមានភាពមិនច្បាស់លាស់ខាងនយោបាយ។ មិនត្រឹមតែប៉ុណ្ណោះ លោក អានុទីន ដែលជានាយករដ្ឋមន្ត្រីរយៈពេលខ្លី ក៏កំពុងប្រឈមមុខនឹងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ក៏ដូចជាការប្រឈមហានិភ័យពន្ធគយរបស់អាម៉េរិក បំណុលប្រជាពលរដ្ឋ និងការធ្លាក់ចុះអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួន។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីថ្មីរូបនេះប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលគ្រោងនឹងចាត់វិធានការដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច រួមមាន ការកាត់បន្ថយថ្លៃដើមនៃការរស់នៅ, ដោះស្រាយការធ្លាក់ចុះតម្លៃផលិតផលកសិកម្ម, និងការគាំទ្រទៅដល់ប្រជាកសិករ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *