ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ៤ ឆ្នាំ ២០២៦ បង្ហាញពីការលើកកម្ពស់នវានុវត្តន៍ និងពិពិធកម្មសេដ្ឋកិច្ច

ភ្នំពេញ៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ៤ ឆ្នាំ ២០២៦ ដែលផ្តោតសំខាន់លើការផ្សព្វផ្សាយពង្រីកការយល់ដឹងអំពីសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាសំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ត្រូវបានប្រកាសបើកនាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ – Innovation for National Advancement »ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រារព្ធធ្វើរយៈពេល ៣ ថ្ងៃផ្តើមពីថ្ងៃទី ២៦ ដល់ទី ២៨ ខែមីនា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការតាំងពិព័រណ៍ស្នាដៃស្រាវ​ជ្រាវបច្ចេកវិទ្យាថ្មីៗ និងផលិតផលនវានុវត្តន៍ជាង ២០០ ស្តង់មកពីក្រសួង ស្ថាប័ន និងវិស័យឯកជនព្រមទាំងកិច្ចពិភាក្សា និងការផ្លាស់ប្តូរចំណេះដឹងអំពីបញ្ញាសិប្បនិម្មិត ប្រព័ន្ធអេកូ​ឡូស៊ីនវានុវត្តន៍ និងសហគ្រិនភាពនិងមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិករដ្ឋសភានិងព្រឹទ្ធសភា អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូ​អភិវឌ្ឍន៍ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។

នេះក៏ជាវេទិកាសម្រាប់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីៗ បង្កើតភាពជាដៃគូ កែលម្អខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់សមត្ថភាពផលិត ដើម្បីបំពេញតាមតម្រូវការទីផ្សារ និងស្តង់ដាអន្តរជាតិ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាតំណាង​​សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖

“ប្រធានបទឆ្នាំនេះ៖ នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវ​ឌ្ឍរបស់យើងនៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍ។ វាមិនមែនគ្រាន់តែជាការបង្ហាញពីទស្សនៈវិស័យនៃការអភិវឌ្ឍន៍របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋា​ភិ​បា​ល​ក្នុងការប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ច ឱ្យឆ្ពោះទៅរកម៉ូដែលសេដ្ឋកិច្ចកិច្ចមួយ ដែលផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងការច្នៃប្រឌិត។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រគ្រប់វិស័យផ្សេងទៀត។ គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូចនិងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុ​ពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីជំរុញកំណើននិងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងបរិបទសកលនិងតំបន់ ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានបាន ប្រទេសណាដែលមានលទ្ធភាពបង្កើតនិងអនុវត្តនវានុវត្តន៍បាន ប្រទេសនោះនឹងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងការធានាបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនិងចីរភាព ជាពិសេសការកំណត់អនាគតរបស់ខ្លួន។ ជាក់ស្ដែង ប្រទេសអភិវឌ្ឍន៍ជឿនលឿនជាច្រើន បាននិងកំពុងបង្កើនការវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាឈានមុខទំនើបៗ ដោយយល់ឃើញពីភាពចាំបាច់ទាំងនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់តួអង្គក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ បង្កើនសមត្ថភាពបច្ចេកវិទ្យាចាំបាច់ ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ប្រព័ន្ធស្បៀងអាហារ សុខាភិបាល និងការពារជាតិ ដោយបញ្ជាក់ថា៖ “នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែង អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។

ឯកឧត្តមក៏បានលើកឡើងពីភាពចាំបាច់នៃការបង្កើនការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ដោយតម្រង់ទិសការស្រាវជ្រាវឱ្យស្របតាមតម្រូវការជាតិ និងជំរុញនវានុវត្តន៍ ដោយយកប្រជាជនជាស្នូល ខណៈប្រទេសជឿនលឿនជាច្រើន វិនិយោគប្រមាណ ២ ភាគរយ ទៅ ៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិស្រាវជ្រាវជាតិ និងកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវសម្រាប់ពាណិជ្ជូបនីយកម្ម និងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។

ថ្លែងក្នុងពិធីបើកទិវាជាតិ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

“ការវិនិយោគ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាគន្លឹះសំខាន់ក្នុងការកសាងសមត្ថភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។”

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលក៏កំពុងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេវាសាធារណៈ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ បរិយាបន្ន និងការទទួលខុសត្រូវ។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគាំទ្រការលើកកម្ពស់នវានុវត្ត​ន៍ និងពិពិធកម្មសេដ្ឋកិច្ច ឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តស្វាយរៀង កំពុងបោះជំហានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលដ៏មានសក្តានុពល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/03/2026

ខេត្តស្វាយរៀង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានសក្តានុពលក្នុងការបង្កើតរោងចក្រ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្មឆ្លងដែន និងកំពុងបោះជំហានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាល

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ៤ ឆ្នាំ ២០២៦ បង្ហាញពីការលើកកម្ពស់នវានុវត្តន៍ និងពិពិធកម្មសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/03/2026

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ៤ ឆ្នាំ ២០២៦ ត្រូវបានប្រកាសបើកនាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ - Innovation for National Advancement »ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

WiFiX ផ្តល់ជូននូវការតភ្ជាប់​ WiFi សាធារណៈឥតគិតថ្លៃល្បឿនលឿន និងរលូនពេញផ្ទៃនៃទីក្រុងនរា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/03/2026

WiFiX ថ្មីនេះ ផ្តល់នូវការតភ្ជាប់ដែលមានល្បឿនលឿន និងរលូនពេញផ្ទៃនៃទីក្រុងនរា ដែលជួយសម្រួលដល់ប្រជាពលរដ្ឋ និងអ្នកមកកម្សាន្ត អាចធ្វើការ សិក្សា រស់នៅ និងកម្សាន្តបានយ៉ាងរីករាយ

របាយការណ៍របស់ CDRI និង ERIA ថា ពល​ករ​ខ្មែរ​ដែល​​មកពីថៃជាង ៦០ម៉ឺននាក់​មានការងារធ្វើ ដែល​ផ្ទុយ​ពីរបាយការណ៍របស់សង់ត្រាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/03/2026

របាយការណ៍របស់ CDRI និង ERIA ថា ពល​ករ​ខ្មែរ​ដែល​​មកពីថៃជាង ៦០ម៉ឺននាក់​មានការងារធ្វើ ដែល​ផ្ទុយ​ពីរបាយការណ៍របស់សង់ត្រាល់

ប្រជាកសិករ នឹងចេះចាត់ចែងលុយកាក់កាន់តែប្រសើរ តាមរយៈកិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/03/2026

បងប្អូនប្រជាកសិករ នឹងទទួលបានចំណេះដឹងហិរញ្ញវត្ថុកាន់តែប្រសើរ ពិសេសទាក់ទងការសម្រេចចិត្ត និងការចាត់ចែងសាច់ប្រាក់ ឬលុយកាក់ សម្រាប់របរបង្កបង្កើនផលដំណាំរបស់ខ្លួន តាមរយៈការចូលរួមស្តាប់ និងសិក្សាពីកិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣

ក្រុមហ៊ុនផលិតមីស៊ីលធំៗប្តេជ្ញាបង្កើនល្បឿនផលិតកម្មឲ្យបាន៤ដង ដើម្បីគាំទ្រយោធាអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/03/2026

រដ្ឋាភិបាលអាម៉េរិកតំណាងដោយមន្ទីរប៉ង់តាហ្គោនបានចុះហត្ថលេខាលើក្របខណ្ឌនៃកិច្ចព្រមព្រៀងសំខាន់ៗចំនួន ៣ ជាមួយក្រុមហ៊ុនផលិតមីស៊ីលធំៗដើម្បីបង្កើនល្បឿនផលិតកម្មឲ្យបាន៤ដង ដើម្បីគាំទ្រយោធាអាម៉េរិក

សហគមន៍កសិកម្មមួយនៅខេត្តបាត់ដំបង គ្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចឱ្យបានទូលំទូលាយនៅទូទាំងប្រទេស

ជំនួញ, ព្រឹត្តិការណ៍

• 26/03/2026

សហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង គ្រោងបង្កើតបណ្ដាញផ្សារបន្លែទំនើបខ្នាតតូចឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ដើម្បីស្វែងរកទីផ្សារជូនកសិករដែលដាំដុះនៅក្នុងសហគមន៍ និងផ្គត់ផ្គង់បន្លែ ផ្លែឈើ ត្រីសាច់ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគ។

ជីប ម៉ុង បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប6A៖ ប្រែក្លាយតំបន់ 6A ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងសហគមន៍ដ៏រស់រវើក​ ស៊ីវិល័យ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/03/2026

ជីប ម៉ុង បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប6A៖ ប្រែក្លាយតំបន់ 6A ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងសហគមន៍ដ៏រស់រវើក​ ស៊ីវិល័យ

ហ្វីលីពីនត្រៀមបញ្ចេញថវិកា ៣៣៣ លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិថាមពល និងធានាការផ្គត់ផ្គង់ឥន្ធនៈសម្រាប់ពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/03/2026

ប្រធានាធិបតីហ្វីលីន Ferdinand R. Marcos Jr. បានបញ្ជាឱ្យមានការបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់ចំនួន ២០ ពាន់លានប៉េសូ (៣៣៣ លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់ពីវិបត្តិប្រេងដែលកំពុងកើតឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា។

អ្នកជំនាញជំរុញឱ្យពលរដ្ឋប្រើប្រាស់កម្ចីឥណទានដោយទំនួលខុសត្រូវខ្ពស់ ខណៈចំនួនអ្នកប្រើប្រាស់នៅកម្ពុជាមានដល់ជាង ៥ លាននាក់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/03/2026

អ្នកជំនាញបានជំរុញឱ្យពលរដ្ឋ ប្រើប្រាស់កម្ចីឥណទានប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្របពេលចំនួនអ្នកប្រើប្រាស់ឥណទាន និងសមតុល្យឥណទាននៅកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *