ផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាស្ពានតភ្ជាប់ទីផ្សារ និងបង្កើនប្រាក់ចំណូលដល់កសិករ

បាត់ដំបង ៖ ផលិតកម្មកសិកម្មតាមកិច្ចសន្យា បាន និងកំពុងដើរតួនាទីជាស្ពានចម្លងរវាងកសិករ ឬអ្នកផលិតជាមួយវិស័យឯកជន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផលទីផ្សារ និងតម្លៃ។ មិនតែប៉ុណ្ណោះ ភាគីប្រមូលទិញក៏នឹងជួយជាបច្ចេកទេស ផ្គត់ផ្គង់ធាតុចូលកសិកម្ម ឥណទាន ព័ត៌មាន និងសេចក្តីត្រូវរបស់ទីផ្សារ។

ជាក់ស្តែង សហគមន៍កសិកម្ម តាសីសាមគ្គី មានទីតាំងស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ផ្តើមចេញពីសមាជិកចំនួន ៩២គ្រួសារ (ស្រ្តី ៣៦នាក់) មានភាគហ៊ុនចំនួន ២០០ ហ៊ុន និងមានទុនសរុបចំនួន ១០លានរៀល។ បច្ចុប្បន្ននេះ សមាជិកបានកើនឡើងរហូតដល់ទៅ ១២៩គ្រួសារ (ស្រ្តី ៣៥ នាក់) មានផ្ទៃដីដាំដុះបន្លែ ៣៧ហិកតា និងមានភាគហ៊ុនចំនួន ៩០១ហ៊ុន ទុនកើនឡើងដល់ទៅ ៥២លានរៀល។

បន្ថែមលើនេះ សហគមន៍មានធនធានជាទ្រព្យសម្ភារមួយចំនួនសម្រាប់បម្រើក្នុងផលិតកម្ម និងអាជីវកម្មដូចជា ៖ រោងដែកស័ង្កសីចំនួន ១ខ្នង សម្រាប់ប្រមូលផ្តុំ និងវេចខ្ចប់បន្លែ ឃ្លាំងត្រជាក់ចំនួន ០១ កន្លែង សម្រាប់ស្តុកបន្លែ ទូរកញ្ចក់ចំនួន ០១ រថយន្តដឹកបន្លែចំនួន ០៣គ្រឿង (ចំណុះ ២,៥ តោន ចំនួន០២ និងរថយន្ត ១២កៅអីចំនួន ០១គ្រឿង) សម្រាប់ដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ។ ក្រៅពីដាំបន្លែ សហគមន៍ក៏មានសេវាផ្តល់ឥណទាន ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ទីផ្សារ (ទិញ និងលក់បន្លែសុវតិ្ថភាព) និងផ្តល់សេវាកម្មសាងសង់ផ្ទះសំណាញ់ និងសេវាកម្មផ្សេងៗទៀត។

លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍តាសីសាមគ្គីបានឱ្យដឹងថា សមាជិកទាំងអស់កំពុងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាង ២០មុខ  និងអាចផ្គត់ផ្គង់បន្លែឱ្យទីផ្សារបានរាល់ថ្ងៃសម្រាប់រយៈពេលពេញ ១ឆ្នាំ ជាពិសេសប្រភេរទបន្លែ ៨ មុខ រួមមាន ស្ពៃក្តោប ខាត់ណាផ្កា ខាត់ណាដើម ស្ពៃហាង ស្ពៃ ក្រញាញ់ ស្ពៃ ក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃតឿ និងស្ពៃចង្កឹះ ក្នុងបរិមាណចន្លោះពី ១-២តោន ទៅ កាន់ទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញចំនួន១០ ហើយទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ១ ៥០០ ០០០រៀល/ថ្ងៃ។

សហគមន៍មានផែនការដាំបន្លែចំនួន ៣មុខបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ គឺប៉េងបោះឆេរីក្រហម និងលឿង ប៉េងបោះហាវៃ និងម្ទេសហាវៃក្រហម និងលឿងផងដែរ ដោយសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការពិសោធន៍ស្រាវជ្រាវ។ នៅក្នុងឆ្នាំ២០២១ សហគមន៍បានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពជាមួយផ្សារ និងភោជនីយដ្ឋានចំនួន១៩ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។

ជាមួយគ្នានេះ សហគមន៍ក៏បានជួយបង្រៀនបច្ចេកទេសដាំដុះបន្លែដល់កសិករផងដែរ។ ក្រៅពីការដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារ សហគមន៍បានបង្កើតក្រុមអ្នកបច្ចេកទេសសាងសង់ផ្ទះសំណាញ់ជូនដល់កសិករនៅទូទាំងប្រទេសចំនួនមួយក្រុមដែលមានសមាជិកចំនួន ២៥នាក់ ភាគច្រើនជាអ្នកធ្វើចំណាកស្រុកទៅប្រទេសថៃ។

លោក ណុប នុន បានបញ្ជាក់ថា ដើម្បីអាចទទួលបានស្ថិរភាពតម្លៃ និងស្ថិរភាពទីផ្សារ កសិករត្រូវដាំបន្លែដែលទីផ្សារត្រូវការ និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវ និងសិក្សាពីតម្រូវការទីផ្សារ ស្វែងរកដៃគូអាជីវកម្មឲ្យបានពិតប្រាកដ។ បន្ថែមពីនេះ ត្រូវចេះប៉ាន់ប្រមាណសមត្ថភាពក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារ រៀបចំផែនការនៃការដាំដុះ និងប្រមូលផលផងដែរ។ ជាក់ស្ដែង នៅក្នុងរយៈពេល ៥ឆ្នាំ សហគមន៍សម្រេចបាននូវសមិទ្ធផលសំខាន់ៗចំនួន៣គឺ ទី១- បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងសហគមន៍ គ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុត្រូវបាន ពង្រឹងតាមរយៈការបណ្តុះបណ្តាលពីសំណាក់មន្រ្តីជំនាញបច្ចេកទេសរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងស្ថាប័នដៃគូផ្សេងៗទៀត។ ទី២- ទទួលការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មចំនួន ៣៧ម៉ឺនដុល្លារ និង ១០ម៉ឺនដុលា្លរពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ តាមរយៈហិរញ្ញប្បទាននេះ សហគមន៍បានពង្រីកអាជីវកម្ម កសាងការិយាល័យ ឃ្លាំងស្តុកបន្លែ រថយន្តបំពាក់ដោយទូរត្រជាក់ និងសម្ភារមួយចំនួនទៀតសម្រាប់អនុវត្តការងារ និងពង្រីកអាជីវកម្ម។ ទី៣៖ មានគំនិតផ្តួចផ្តើមក្នុងការពង្រឹងមុខរបរដែលមានស្រាប់ និងបង្កើតមុខរបរថ្មី ដើម្បីបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និងបង្កើនប្រាក់ចំណូលជូនដល់សមាជិក។

ក្នុងចំណោមកិច្ចសន្យាផ្លូវការទាំងអស់ សហគមន៍បានចុះកិច្ចសន្យាជាមួយផ្សារ និងក្រុមហ៊ុនចំនួន0៧ នៅរាជធានីភ្នំពេញ រួមមានក្រុមហ៊ុន រ៉េមិច (REMIC) ចំនួន៣៥តោន ផ្សារអាលីម៉ង់ចំនួន៥តោន និងផ្សារចំនួនប្រាំផ្សេងទៀត ក្នុងបរិមាណប្រមាណ១០តោន។ ក្រៅពីនេះ សហគមន៍បានចុះកិច្ចសន្យាមិនផ្លូវការជាមួយផ្សារ និងភោជនីយដ្ឋានចំនួន១២ទៀតនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពប្រមាណ ១០តោន/ឆ្នាំ។ សហគមន៍ក៏បានទទួលទិញបន្លែសុវត្ថិភាពពីសហគមន៍កសិកម្មចំនួន ១០ នៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សាររបស់សហគមន៍កសិកម្មទាំងនោះផងដែរ។

ជាក់ស្តែង ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ សហគមន៍នៅតែអាចបង្កើនចំនួនបញ្ជាទិញ និងការផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅកាន់ទីផ្សារប្រមាណជាង ៧២០តោន ក្នុងឆ្នាំ២០២១ ដែលចំនួននេះបានកើនឡើងរហូតដល់ទៅ ៤០% បើធៀបទៅនឹងឆ្នាំ២០២០ និងបានផ្តល់ឱកាសការងារជូនដល់សមាជិកបានប្រមាណជាង ១៨០គ្រួសារ និងទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ៥០០ដុល្លារ/ខែ។

សូមបញ្ជាក់ថា លោក ណុប នុន កាលពីឆ្នាំ២០១៨ ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សា   ភិបាល និងជាកសិករឆ្នើមទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតប្រជែងកសិករឆ្នើមប្រចាំឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានទទួលពានរង្វាន់លេខ១ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ