អ្នកជំនាញ ៖ ទីផ្សារខុនដូបច្ចុប្បន្ន កំពុងផ្ដល់ឱកាសដល់អ្នកវិនិយោគក្នុងស្រុក

ភ្នំពេញ ៖ ក្នុងពេលវិនិយោគិនបរទេសនៅមិនទាន់មានចំនួនច្រើនចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យមួយចំនួនទៀតនោះ សម្រាប់តែទីផ្សារខុនដូត្រូវបានអ្នកជំនាញសិក្សាទីផ្សារអន្តរជាតិសម្លឹងឃើញថា ទីផ្សារខុនដូបាន និងកំពុងផ្ដល់ឱកាសដល់វិនិយោគិនក្នុងស្រុក ដើម្បីទិញទុកចំណេញនៅពេលវិនិយោគិនបរទេសចូលមកកម្ពុជាឡើងវិញ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានលើកឡើងថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទីផ្សារខុនដូបានជួបប្រទះនឹងបញ្ហាមួយចំនួន ដោយសារខុនដូត្រូវពឹងលើជនបរទេស ហើយនៅពេលនេះជនបរទេសមិនអាចចូលមកកម្ពុជាបានពីព្រោះតែកូវីដ១៩ ដូច្នេះទីផ្សារមួយចំណែកធំនៅកម្ពុជាត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើអតិថិជនជាអ្នកក្នុងស្រុកជំនួសវិញ ដូច្នេះបានធ្វើឱ្យអ្នកផ្គត់ផ្គង់ខុនដូមួយចំនួនបញ្ចុះតម្លៃ និងផ្តល់លក្ខខណ្ឌងាយស្រួលជាច្រើន ដែលជាហេតុធ្វើឱ្យអ្នកក្នុងស្រុកអាចមានឱកាសក្នុងការទិញខុនដូដើម្បីទុកយកចំណេញនៅពេលអនាគត ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ទីផ្សារខុនដូក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ បានរងផលប៉ះពាល់មួយចំនួន ហើយបានបន្តប៉ះពាល់ដល់ឆ្នាំ២០២២នេះ ។ ការប៉ះពាល់ទៅលើទីផ្សារខុនដូនេះដែរ បានធ្វើឱ្យតម្លៃខុនដូមួយចំនួនធ្លាក់ចុះដោយខុនដូកម្រិតខ្ពស់បានធ្លាក់មកនៅក្នុងតម្លៃលក់នៃខុនដូកម្រិតមធ្យមក៏មាន ដូច្នេះទើបធ្វើឱ្យវិនិយោគិនក្នុងស្រុកជាអ្នកទិញខុនដូជំនួសជនបរទេស ។

អ្នកនាងបន្តថា តាមការសិក្សារបស់ក្រុមហ៊ុន CBRE បានបង្ហាញថា ទីផ្សារខុនដូ បន្តមានបញ្ហានៅក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ ដែលធ្វើឱ្យការផ្គត់ផ្គង់ខុនដូមានដំណើរការយឺតយ៉ាវ ដូច្នេះមិនថាអ្នកទិញ និងអភិវឌ្ឍន៍ខុនដូគឺភាគច្រើនជាជនជាតិខ្មែរ ។

លោក រិន ច័ន្ទរឹទ្ធ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ DNZ Realty ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០ និង២០២១ កន្លងទៅអ្នកទិញខុនដូភាគច្រើនជាជនជាតិខ្មែរជាអ្នកក្នុងស្រុក ដូច្នេះហើយអ្នកដែលមានលទ្ធភាពទិញខុនដូក៏ទិញរួចហើយកាលពីអំឡុងពេលនោះ ទើបមកដល់ឆ្នាំ២០២២នេះ ទីផ្សារខុនដូហាក់មានភាពពិបាកជាងកាលពីឆ្នា២០២០ និងឆ្នាំ ២០២១ទៅទៀត ពីព្រោះតែអ្នកក្នុងស្រុកមានលទ្ធភាពបានទិញរួច និងមិនទាន់មានជនបរទេសចូលមកកម្ពុជាច្រើននៅឡើយ។

លោកបន្តថា ថ្វីត្បិតតែសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មមួយចំនួនក្នុងប្រទេសកម្ពុជា បានងើបឡើងវិញក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសក្ដី តែភ្លាមៗអាជីវករ ដែលរកចំណូលត្រលប់មកវិញក៏មិនទាន់យកទៅបណ្ដាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យដូចជាការទិញខុនដូនៅឡើយទេ ពួកគាត់ត្រូវការប្រាក់ចំណូលមួយចំនួនសម្រាប់ផ្គត់ផ្គង់ ឬទប់ទល់នឹងស្ថានភាពគ្រួសារសិន ។ យ៉ាងណាក្ដី អ្នកជំនាញនៃវិស័យខុនដូមួយទៀតគឺលោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានបង្ហាញថាទីផ្សារខុនដូកម្ពុជាបានចាប់ផ្ដើមកម្រើកឡើងវិញហើយ ហើយវានឹងកម្រើកឡើងបន្ថែមទៀតនពេលអនាគតឆាប់ៗនេះ ជាមួយនឹងកំណើនអ្នកទិញជាជនជាតិខ្មែរ និងការហូរចូលមកវិញនៃវិនិយោគិនបរទេសមកកាន់កម្ពុជា។ លោកថា

“ប្រជាពលរដ្ឋកម្ពុជានឹងមាននិន្នាការផ្លាស់ទៅរស់នៅក្នុងខុនដូកាន់តែច្រើនជាក់ស្ដែងប្រទេសជិតខាងស្រាប់ ពីមុនអ្នករស់នៅខុនដូជាជនជាតិបរទេសតែក្រោយមកក៏ផ្លាស់មកជាអ្នកក្នុងស្រុកច្រើនទៅវិញ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ