រដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្រ ផ្ដើមសាកល្បងបើកសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ

ភ្នំពេញ ៖ បន្ទាប់ពីការសាកល្បងឲ្យមានការចរាចរណ៍យ៉ាងទូលាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជំបិណ្ឌកន្លងទៅនេះជាលទ្ធផលឃើញថាអត្រានៃការឆ្លងជំងឺកូវីដ១៩ មិនបានហក់ឡើងនោះទេ ផ្ទុយទៅវិញបែរជាមានការថយចុះនៃចំនួនអ្នកឆ្លង ព្រមទាំងមានចំនួនអ្នកស្លាប់ថេរផងដែរ ​ដែលទាំងនេះអាចជាចំណុចសាកល្បងដ៏ធំមួយ ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ។


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងយ៉ាងដូច្នេះថា ៖

«យើងចាប់ផ្ដើមបើកផ្នែកសេវាបន្តទៀត ដើម្បីឈានទៅបើកប្រទេសរបស់យើងឡើងវិញលើគ្រប់វិស័យ សាលារៀនក៏ចាំបាច់ត្រូវបើកឡើងវិញ ដើម្បីឲ្យកូនសិស្ស កូនចៅរបស់យើងបានចូលរៀន!»

សម្ដេចបានបន្តថា ៖

«នេះជាវិធីល្អដែលយើងត្រូវមានការរៀនរស់នៅជាមួយកូវីដ ព្រោះថាការបិទក៏នៅតែមានការឆ្លង ការបើកក៏នៅតែមានការឆ្លង ក៏ប៉ុន្តែដោយសារតែយើងបានចាក់វ៉ាក់សាំងចំនួន២ដូស និងបន្ថែមទៅសោយដូសទី៣ ដែលយើងកំពុងមានជាង​១០លានដូសនៅក្នុងឃ្លាំង»

លើសពីនេះសម្ដេចក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋនូវចំណុចមួយចំនួនផងដែរ ដែលចំណុចទាំងនោះរួមមានជាអាទិ៍ ចៀសវាងការនាំអ្នកជំងឺដែលមិនមានការចាំបាច់នៅតាមបណ្តាខេត្តមកព្យាបាលនៅទីក្រុងភ្នំពេញ ដែលអាចជាហានិភ័យដល់អ្នកជំងឺ និងត្រូវផ្ដល់ជំនឿដល់មន្ទីរពេទ្យថ្នាក់ខេត្ត។

បន្ទាប់ពីនេះ គឺការផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការយកសំណាក ដោយមិនប្រើប្រាស់វិធីឃើញមួយចាប់មនុស្សមួយភូមិធ្វើសំណាកនោះទេ។​ មានន័យថា អ្នកដែលមានរោគសញ្ញាត្រូវទទួលខុសត្រូវដោយខ្លួនឯង ដើម្បីមករកគ្រូពេទ្យសម្រាប់ការយកសំណាក។ នៅពេលដែលគ្រូពេទ្យរកឃើញ ត្រូវពិចារណាថាគួរយកមកមន្ទីរពេទ្យ ឬគួរផ្ដល់ថ្នាំសម្រាប់ការព្យាបាលនៅតាមផ្ទះ ហើយការព្យាបាលនៅតាមផ្ទះនេះ ក៏ត្រូវមានការចូលរួមពីអ្នកភូមិ ដើម្បីចៀសវាងកុំអោយអ្នកជំងឺនេះបាក់ទឹកចិត្ត។ ចំណុចចុងក្រោយ គឺប្រជាពលរដ្ឋត្រូវចាត់ទុកអ្នកដែលធ្លាប់មានជំងឺកូវីដ ហើយជាសះស្បើយនេះជាកម្លាំងដើម្បីការពារអ្នកដែលកើតកូវីដនៅពេលក្រោយទៅវិញ ដោយសារពួកគេមានអង់ទីករ (មានអង្គបដិបក្ខ) ដើម្បីប្រឆាំង។

គួរបញ្ជាក់ថា ភ្ញៀវទេសចរដែលចេញដើរកម្សាន្ដក្នុងអំឡុងពេលមួយសប្ដាហ៍នៃពិធីបុណ្យភ្ជំបិណ្ឌមានប្រមាណជាង ៩០ម៉ឺននាក់ ក្នុងនោះភ្ញៀវដែលដើរកម្សាន្ដក្នុងអំឡុងពេលភ្ជំបិណ្ឌ (រយៈពេល៣ថ្ងៃ) មានរហូតទៅដល់ប្រមាណជាង ៦៦ម៉ឺននាក់។ ជាលទ្ធផល ការបើកប្រទេសឡើងវិញនឹងក្លាយជាជំហានបន្ទាប់ក្នុងការជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជាមានដំណើរការឡើងវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ