វិស័យធានារ៉ាប់រង ជាសូចនាករក្នុងការវាស់វែងភាពរីកចម្រើនរបស់ប្រទេសមួយ

ភ្នំពេញ ៖ ជាការពិតដែលថា សេវាធានារ៉ាប់រង គឺជាតម្រូវការបន្ទាប់ដែលមនុស្សនឹងចាប់ផ្ដើមគិត​គូរនៅ​ពេលដែលពួកគេអាចបំពេញតម្រូវការមូលដ្ឋាន (ការហូបចុក ការស្នាក់នៅ) បានគ្រប់គ្រាន់។ ដូច្នេះហើយ នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួច វិស័យធានារ៉ាប់រងក៏មិនទាន់អាចមានលទ្ធភាពរីកលូតលាស់ខ្លាំងនោះដែរ។ មិនទាន់អាចរីកលូតលាស់ព្រោះ ប្រជាជននៅមានចំណូលទាប ម្លោះហើយពួកគេចាំបាច់ត្រូវយកចំណូលនោះទៅបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចប្រទេសមួយចាប់ផ្ដើមរីកចម្រើន ចំណូលរបស់ប្រជាជនក៏មានការកើនឡើង ពួកគេក៏នឹងចាប់ផ្ដើមឈានដល់ដំណាក់កាលដែលត្រូវការសេវាធានារ៉ាប់រងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

ការធានារ៉ាប់នោះអាចរួមមាន ការធានាទៅលើទ្រព្យសម្បត្តិដែលបុគ្គលមាន និងការធានាទៅលើ​សុខភាពរបស់បុគ្គលជាដើម។

ទាក់ទិននឹងចំណុចនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរ៉ូ អគ្គនាយកនៃនិយ័តកររ៉ាប់រងកម្ពុជាបានលើកឡើងថា តម្រូវការធានារ៉ាប់រងនេះលេចរូបរាងឡើងដើម្បីដោះស្រាយនូវការបារម្ភរបស់ប្រជាជន។ ការបារម្ភទៅលើអាជីវកម្មដែលពួកគេកំពុងប្រកប ការបារម្ភទៅលើសុខភាពពួកគេដែលជាប្រភពចំណូល និងការបារម្ភទៅលើស្ថានភាពសេដ្ឋកិច្ចគ្រួសារជាដើម។

សម្រាប់កម្ពុជា វិស័យធានារ៉ាប់រងបានកកើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៥៦ ប៉ុន្តែក៏ត្រូវបាត់រូបរាងទៅវិញនៅក្នុងអំឡុងទសវត្សរ៍ទី ៧០-៨០ លុះរហូតដល់ចុងទសវត្សរ៍ទី ៨០ ទើបវិស័យនេះបានរើបឡើង​វិញ និងចាប់ផ្ដើមស្គាល់ភាពរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឆ្នាំ២០២៣ ភាគទានធានារ៉ាប់រងទៅក្នុងសេដ្ឋកិច្ចកម្ពុជាមានចំនួន ១.១៦% ខណៈដែល​ដង់ស៊ីតេ​ធានារ៉ាប់រងសម្រាប់ប្រជាជនម្នាក់មានចំនួន ២១$។ ចំនួននេះនៅមានទំហំតូចនៅឡើយបើធៀបទៅនឹងប្រទេសជិតខាងដែលមានសេដ្ឋកិច្ចជឿនលឿនជាងកម្ពុជា។ ដូច្នេះ ដើម្បីរួមចំណែកកាន់តែច្រើនទៅក្នុងសេដ្ឋកិច្ចកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជាបានលើកទិសដៅឈានទៅសម្រេចបាននូវភាគទានធានារ៉ាប់រងទៅក្នុងសេដ្ឋកិច្ចចំនួន ៥.៥% ជាមួយនឹង​ដង់ស៊ីតេ​ធានារ៉ាប់រងសម្រាប់ប្រជាជនម្នាក់មានចំនួន ១៣៥$ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។

ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវគោលដៅនេះផងដែរ ការកសាងទំនុកចិត្តរវាងប្រជាជនកម្ពុជាចំពោះវិស័យគឺជាអាទិភាពសំខាន់មួយ ដែលបច្ចុប្បន្ននេះទាំងនិយ័តករ ទាំងក្រុមហ៊ុនធានារ៉ាប់រងផ្ទាល់ កំពុងផ្ដោតការយកចិត្តទុកដាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងប្រតិបត្តិការសរុបចំនួន ៤០ ដោយបែងចែកជាប្រភេទផ្សេងៗដូចជា៖ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង ក្រុមហ៊ុនជើងសាធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រងបន្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ