ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ភ្នំពេញ៖  ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គាំទ្រការអភិវឌ្ឍឧស្សាហកម្ម សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល និងការការពារអ្នកប្រើប្រាស់ រួមមាន ស្តង់ដារអន្តរជាតិ និងស្តង់ដារតំបន់ថ្មីចំនួន ៤៣ស្តង់ដារ និងវិសោធនកម្មចំនួន ២ស្តង់ដារ ជាស្តង់ដារកម្ពុជា។ ស្តង់ដារទាំងនេះរួមមាន ស្តង់ដារសហភាពអឺរ៉ុប (Eurocode) ចំនួន ១៣, ស្តង់ដារ ISO ចំនួន ២៦, ស្តង់ដារ IEC ចំនួន ៤, និងវិសោធនកម្មស្តង់ដារចំនួន ២ ។

ស្តង់ដារដែលបានអនុម័តគ្របដណ្តប់លើវិស័យចម្រុះ រួមមានវិស័យសំណង់និងវិស្វកម្ម សារធាតុនិងផលិតផលគីមី ប្រព័ន្ធគ្រប់គ្រង ផលិតផលអគ្គិសនីនិងអេឡិចត្រូនិក ផលិតផលកៅស៊ូ យានយន្ត គ្រឿងសម្អាង និងផលិតផលឈើ។ ស្តង់ដារទាំងអស់ត្រូវបានពិនិត្យ និងឯកភាពដោយគណៈកម្មការបច្ចេកទេសចំនួន ៨ មុននឹងដាក់ជូនក្រុមប្រឹក្សាស្តង់ដារជាតិអនុម័ត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិបានបញ្ជាក់ថា ស្តង់ដារបានក្លាយជាឧបករណ៍គន្លឹះក្នុងកិច្ចការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកកាន់តែមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ។

ឯកឧត្តមបានលើកឡើងថា៖

«គោលបំណងរបស់យើង គឺការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ពាណិជ្ជកម្មអន្តរជាតិកាន់តែពឹងផ្អែកលើស្តង់ដារ។ ប្រសិនបើយើងមិនចូលរួមក្នុងការរៀបចំស្តង់ដារទាំងនោះទេ យើងមិនអាចការពារផលប្រយោជន៍របស់ធុរកិច្ច និងអ្នកនាំចេញរបស់យើងប្រកបដោយប្រសិទ្ធភាពបានទេ»។

ឯកឧត្តមបានបន្ថែមថា៖ តាមរយៈការចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ ISO កម្ពុជាមិនមែនត្រឹមតែជាអ្នកសង្កេតការណ៍នៅក្នុងដំណើរការរៀបចំស្តង់ដារអន្តរជាតិទៀតទេ ប៉ុន្តែមានសិទ្ធិបោះឆ្នោត និង​មានសំឡេងក្នុងកិច្ចការពារផលប្រយោជន៍របស់កម្ពុជា និងចូលរួមកំណត់ស្តង់ដារដែលមានឥទ្ធិពលដល់សេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ ស្តង់ដារទាំងនេះមានសារៈសំខាន់សម្រាប់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ ការអនុម័តស្តង់ដារកម្ពុជា (ស.ក) ចំនួន ៤៥ បន្ថែមទៀតដោយក្រុមប្រឹក្សាស្តង់ដារជាតិ គឺធ្វើឡើងក្នុងគោលបំណងគន្លឹះចំនួនពីរ ពោលគឺ ទី១លើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម៖ ជួយឱ្យផលិតផលក្នុងស្រុកមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងមានសុវត្ថិភាពខ្ពស់សម្រាប់​អ្នកប្រើប្រាស់ និងទី២ ជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិ ៖ កាត់បន្ថយរបាំងបច្ចេកទេសក្នុងការធ្វើពាណិជ្ជកម្ម (Technical Barriers to Trade) ធ្វើឱ្យផលិតផលដែលផលិតនៅកម្ពុជាងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារតំបន់ ក៏ដូចជាសកលលោក ព្រោះមានស្តង់ដារស្របតាមការកំណត់ជាអន្តរជាតិ។

តាមរយៈស្តង់ដារទាំងនេះនឹងរួមចំណែកពង្រឹងភាពអនុលោមរបស់កម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ ព្រមទាំងគាំទ្រដំណើរឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មដែលកាន់តែមានសុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់។

ក្នុងនាមវិស័យឯកជន អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ៖ សម្រាប់ជាតិមួយត្រូវតែមានស្តង់ដារ។ ពិតប្រាកដណាស់ ស្តង់ដារជាតិ និងអន្តរជាតិ គឺជាកត្តាគន្លឹះដ៏សំខាន់បំផុតសម្រាប់ឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសមួយឱ្យមាននិរន្តរភាព។

អ្នកឧកញ៉ាបានលើកឡើងថា ៖

«កន្លងមកសង្កេតឃើញថា ក្រុមហ៊ុនក្នុងស្រុកធំៗ ដូចជាក្រុមហ៊ុនផលិតស្រាបៀរ សំណង់ និងផលិតផលផ្សេងៗទៀត តែងតែខិតខំទៅរកស្តង់ដារអឺរ៉ុប ឬស្តង់ដារអន្តរជាតិនានា ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកទីផ្សាររបស់ពួកគេ ក៏ដូចជាផលិតកម្មកាន់តែប្រសើរ។ ការមានស្តង់ដារជាតិមួយដែលរឹងមាំ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺជារឿងចាំបាច់ណាស់ ព្រោះវាជាការកែទម្រង់ដ៏សំខាន់ ដើម្បីរក្សាគុណតម្លៃនៃផលិតផល «ផលិតនៅកម្ពុជា» (Made in Cambodia)។ ការមានស្តង់ដានេះ ជួយឱ្យអន្តរជាតិទទួលទិញ និងបញ្ជាទិញទំនិញរបស់យើង»។

អ្នកឧកញ៉ាបានបន្តថា៖ ករណីពាណិជ្ជកម្មរវាងកម្ពុជា និងចិន គឺជាឧទាហរណ៍ជាក់ស្តែងបំផុត។ ទោះបីជាយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ដោយ ប៉ុន្តែប្រទេសចិន ឬបណ្តាប្រទេសផ្សេងទៀត តែងតែមានការរឹតបន្តឹងខ្លាំងលើផ្នែកភូតគាមអនាម័យ និងស្តង់ដាម្ហូបអាហារ។ ដូច្នេះស្តង់ដារ មានសារៈសំខាន់ណាស់។ ប្រសិនបើផលិតផលកសិកម្ម ឬម្ហូបអាហាររបស់យើងមិនទាន់ឆ្លងកាត់ស្តង់ដារភូតគាមអនាម័យនេះទេ យើងក៏មិនអាចនាំចេញទៅកាន់ទីផ្សាររបស់គេបានដែរ។ ដូច្នេះ ការរត់ទៅរកស្តង់ដារជាតិ និងអន្តរជាតិ គឺជាផ្លូវតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះ។

អ្នកឧកញ៉ា អនុប្រធានសភាពាណិជ្ជកម្ម បានបញ្ជាក់ថា៖

«ការបង្កើត និងពង្រឹងស្តង់ដារ មិនមែនធ្វើឡើងតែសម្រាប់ការនាំចេញនោះទេ ប៉ុន្តែវាផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋខ្លួនឯង ដែលអាចធានាបាននូវគុណភាព ភាពធន់ និងភាពត្រឹមត្រូវតាមបច្ចេកទេស មានសុវត្ថិភាពខ្ពស់ កាត់បន្ថយហានិភ័យដែលប៉ះពាល់ដល់សុខភាព និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋជាចម្បង។ ដូច្នេះការជំរុញឱ្យមានស្តង់ដារជាតិមួយច្បាស់លាស់ គឺជាគ្រឹះគ្របដណ្តប់ទាំងកិច្ចការពារអ្នកប្រើប្រាស់ក្នុងស្រុក និងការលើកកម្ពស់មុខមាត់ផលិតផលជាតិនៅលើឆាកអន្តរជាតិ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥


Leave a Reply

Your email address will not be published.Required fields are marked *