ក្រសួងរៀបចំដែនដី និង​ក្រសួង​ចំនួន៣​ផ្សេងទៀត​ បានឯកភាពគ្នា​លើកា​រជម្រះ​ចេញ​នូវ​និ​តិ​វិធីស្មុគស្មាញ និងនីតិវិធីមិនចាំបាច់មួយចំនួន សំដៅផ្តល់សេវាគាប់ចិត្តជូនប្រជាជនកម្ពុជា

ភ្នំពេញ ៖ បន្ទាប់ពីឈានទៅជិតបញ្ចប់ការចុះបញ្ជីដីធ្លីនាពេលឆាប់ៗខាងមុខ ក្រៅពីការប​ន្តដោះ​ស្រាយ​វិវា​ទ​ដីធ្លី ការរក្សាអាយុជីវិតបឹងទន្លេសាប តំបន់រមណីយដ្ឋានអង្គរ និងបញ្ហាចម្រូងចម្រាសក្នុងបុរី ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងគិតគូរ និងជំរុញសេវាគាប់ចិត្តដែល​ជាផ្នែក​មួយ​នៃ​ការ​ប​ង្កើ​ត​​បរិយាកាសមិនមានវិវាទដែលក្រសួងបានដាក់ចេញដោយនៅ​ក្នុងនោះក្រ​សួ​ង​បាន​ និ​ងកំ​​ពុ​ង​ប្រែ​ក្លា​យប្រ​​ភេ​ទ​​សេវាសាធារណៈឱ្យទៅជាសេវាអនឡាញក្នុងគោលបំណងផ្តល់សេវាគាប់ចិត្តសម្រាប់ប្រជា​ជន​កម្ពុ​ជា​គ្រប់​រូប និងពង្រីកបន្ថែមនូវមូលដ្ឋានសេដ្ឋកិច្ច ដើម្បីទ្រទ្រង់ចំណូលចរន្តថវិកាជាតិ និងរួមចំ​ណែក​យ៉ា​ង​សំខា​ន់ក្នុងការសម្រេចគោលដៅយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងផង និងរាជរដ្ឋាភិបាលផង ។

នៅក្នុង​កិ​ច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការងារសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ​ណ​ង់​ ​នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សា​យ​ សំអាល់ រដ្ឋមមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ អគ្គនា​យក​ដ្ឋា​ន និ​ង​​អ​ង្គ​ភាព​ចំណុះក្រសួង ដ.ន.ស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងយុតិ្តធម៌ ​និ​ង​ម​ន្ទី​ររៀ​ប​​ចំ​ដែ​ន​ដី នគរូបនីយកម្ម និងសំណង់ សុរិយោដី រាជធានី-ខេត្ត ។

ចំណូលពីសេវាសាធារណៈរបស់ក្រសួង បាន និ​ង​កំ​ពុ​ង​រួ​ម​ចំ​ណែ​ក​យ៉ា​ង​ពេ​ញ​ទំ​ហឹ​ង​លើ​កា​រ​លើ​ក​​ទឹ​ក​ចិត្ត និងលើកកម្ពស់ជីវភាពមន្រ្តីអនុវត្តការងារ ដោយធានាបាននូវគុណភាព និងនិរន្តភាព​នៃ​សេ​វា​សា​​ធារ​ណៈ ដែលធ្វើឱ្យស្ថាប័នកាន់តែរឹងមាំ ហើយក៏បាន និង​កំ​ពុ​ង​ឆ្លើ​យតបទៅ​នឹ​ងយុ​ទ្ធ​សា​ស្រ្ត​ស​មរ​ភូ​មិ​ទី​២​របស់​ក្រសួង គឺការពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ។

សូមគូសបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺដើម្បី ពិនិត្យ និងកែសម្រួលកម្រៃសេវា ស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម,  សម្របសម្រួល និងជំរុញក្នុងការពន្លឿននីតិវិធី លើការរៀបចំប្រកាសអន្តរក្រសួងចំនួន៦​ ,  សម្របសម្រួល និងជំនួយបច្ចេកទេស ក្នុងការស្នើសុំបន្ថែមមុខសេវាថ្មី,  ពិនិត្យលើការបែងចែកលើកម្រៃសេវា។

យោងតាមប្រកាសអន្តរក្រសួងទាំង៤ សេវាសាធារណៈរបស់ក្រសួង ដ.ន.ស. សរុបមានចំនួនជាង ៤០០ប្រភេទ និងចែកជា ១,១១៦ មុខសេវា ក្នុងនោះ៖ បែងចែកចេញជា​ ៖ (១)សេវាសុរិយោដី, (២) សេវាសំណង់, (៣) សេវាផ្តល់អាជ្ញាបណ្ណ,  (៤) សេវា​ថត​ចម្ល​ង​ឯក​​​សារប្លង់, និង (៥) សេវាពិគ្រោះយោបល់ ។​

បច្ចុប្បន្ន សេវាផ្តល់ដោយថ្នាក់មន្ទីរ ដ.ន.ស.ស. រាជធានីខេត្ត មានចំនួន ៦០៨ មុខសេវា ក្នុងនោះ សេវាចំនួន ២១មុខសេវា ស្មើនឹង ៣ភាគរយ​ នៃសេវាសរុប បានដាក់ឱ្យប្រើប្រាស់សេវាអនឡាញ រួមមាន សេវា​សុរិ​យោដី​មាន​ ដាក់/ដកហ៊ីប៉ូតែក បញ្ចាំ លក់ផ្តាច់ និងអំណោចផ្តាច់ ទូទាំងប្រទេស (១៤មុខសេវា) និង​សេវា​សុរិ​​យោដី​ ​​មានបង្រួមក្បាលដី បំបែកក្បាលដីដោយមិនផ្ទេរ បំបែកលក់ផ្តាច់ បំបែកអំណោយផ្តាច់ បំ​បែក​ចំណែ​ក​ឯ​ក​ជ​ន​នៃ​អគារសហកម្មសិទ្ធិ និងបំបែកកម្មសិទ្ធិទ្រព្យអវិភាគ អ​នុវត្តសាក​ល្បងនៅ​រា​​​ជ​ធា​នីភ្នំ​ពេញ​ (៧មុខសេវា)  ។

សូមជម្រាបជូនថា ជាលទ្ធផល ក្រោយការដាក់ឱ្យអនុវត្តនូវសេវា ដាក់/ដកហ៊ីប៉ូតែក បញ្ចាំ លក់ផ្តាច់ និង​អំ​ណោច​ផ្តាច់ ១៤មុខ សេវា នៅទូទាំងប្រទេស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ការ​ស្នើ​សុំ​ស្នើ​សេ​​វាអនឡាញ នៅមន្ទីរ មានចំនួន ២៧, ៨៦៥សំណើ និងបានចំណូលជាង ៣.៧លានដុល្លារអាមេរិក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *