ទោះបីវត្ថុធាតុដើមបម្រើឱ្យវិស័យកសិកម្មឡើងថ្លៃ វិស័យមីក្រូហិរញ្ញវត្ថុនៅតែផ្តល់ឥណទានមានភាពបត់បែនជូនដល់កសិករ

ភ្នំពេញ ៖ ក្នុងអំឡុងពេលដែលវត្ថុធាតុដើម ដូចជាជី ឬថ្នាំសម្លាប់សត្វល្អិតជាដើម បម្រើឱ្យវិស័យកសិកម្មឡើងថ្លៃ ដោយសារហក់ឡើងនៃតម្លៃប្រេងឥន្ទនៈក៏ដោយ ក៏វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែផ្តល់ឥណទានជូនកសិករជាមួយនឹងភាពបត់បែន ការលើកទឹកចិត្ត និងភាពងាយស្រួល ដើម្បីជួយជំរុញដល់វិស័យកសិកម្មក្នុងពេលមានបញ្ហានេះកើតឡើង។

លោក​ កាំង តុងងី ​អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មានលើកឡើងថា ជាទូទៅ ឥណទានក្នុងវិស័យកសិកម្មមិនសូវមានទំហំធំទេ ដូច្នេះមិនសូវមានធនាគារផ្តោតខ្លាំងក្នុងវិស័យកសិកម្មនេះនោះទេ។

លោកបានបន្តថា ៖

“ខ្ញុំអាចនិយាយជារួមថា កម្ចីភាគច្រើនក្នុងវិស័យកសិកម្មគឺប្រើប្រាស់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬគ្រឹះស្ថានឥណទានជនបទ ដោយសារទី១ ឥណទានក្នុងវិស័យកសិកម្មមានហានិភ័យខ្ពស់ជាងវិស័យដទៃទៀត និងទី២ ឥណទានសម្រាប់វិស័យកសិកម្មមានទំហំតូចៗ​ ដូច្នេះខាងធនាគារមិនផ្តោតខ្លាំងលើវិស័យនេះទេ”

លោក កាំង តុងងី បានថ្លែងថា ៖

“ការផ្តល់ឥណទានក្នុងវិស័យកសិកម្មនេះ ឬជូនកសិករ យើងឃើញថា វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផល និងសេវាកម្មផ្សេងៗ ដែលមានលក្ខណៈបត់បែន ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ឥណទានប្រភេទនេះ។ ឧទាហរណ៍ ឥណទាន (ដែលគាត់ (កសិករ) ត្រូវការសម្រាប់ធ្វើដំណាំតាមរដូវ) តម្រូវឱ្យបង់តែការប្រាក់ក្នុងពេលណាមួយ ទាល់តែគាត់ប្រមូលផល ទើបតម្រូវឱ្យបង់ប្រាក់ដើម”

រយៈពេលថ្មីៗនេះ មានគ្រឹះស្ថានឥណទានមួយចំនួន បានចាប់ផ្តើមផ្តល់សាកល្បងនូវឥណទានដែលមានលក្ខណៈវិលជុំ ដែលមានន័យថា អតិថិជនត្រូវបានធ្វើការវាយតម្លៃតែម្តងក្នុងរយៈពេលមួយឆ្នាំ ហើយពេលណាដែលគាត់ត្រូវការឥណទានទៅទិញជី ថ្នាំ ពូជផ្សេងៗ គឺគាត់អាចបើកលុយយកទៅប្រើប្រាស់ភ្លាមៗតែម្តង។

លោក កាំង តុងងី បានបញ្ជាក់ប្រាប់ថា ៖

“គេបង្កើតផលិតផលនេះគឺដើម្បីសម្រួលដល់កសិករ ដែលកន្លងមក កាលណាគាត់ត្រូវការទិញជី ឬថ្នាំ គាត់មិនទៅខ្ចីនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការទេ គឺគាត់ទៅបណ្តាក់ជាមួយដេប៉ូតែម្តង អត្រាការប្រាក់ ២០ ទៅ ៥០ ភាគរយ ក្នុងរយៈពេល២ ឬ៣ ខែ នៃការធ្វើកសិកម្មរបស់គាត់  តែពេលដែលអតិថិជនងាកមកប្រើផលិតផលឥណទានប្រភេទនេះ ក្នុងរយៈខែ អត្រាការប្រាក់តែ ១.៥ ភាគទេ បើគិតរយៈពេល ៣ ខែ អត្រាការប្រាក់តែ ៤ ទៅ ៥ ភាគរយប៉ុណ្ណោះ ហើយឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមានភាពបត់បែន និងងាយស្រួលជាងការផ្តល់ដោយដេប៉ូ”

លោកបានថ្លែងបន្តថា ៖

“ក្រៅពីនេះ ក៏យើងសង្កេតឃើញថា គ្រឹះស្ថានហិរញ្ញវត្ថុនានាចាប់ផ្តល់ភាពបន្ធូរបន្ថយជាច្រើនដល់កសិករ។ ឧទាហរណ៍ ពេលខ្លះកសិករជួបបញ្ហានូវគ្រោះរាំងស្ងួត និងបញ្ហាផ្សេងៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយពន្យាការបង់ប្រាក់ដើម​ជាដើម។​ទន្ទឹមហ្នឹងនេះ យើងបានចូលក្នុងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឥណទានក្នុងវិស័យកសិកម្មជាពិសេសលើយន្តការធានាឥណទានរបស់ CGCC និងយន្តការពីធនាគារសហគ្រាសធុនតូច និងមធ្យមផងដែរ ដែលទាំងនេះ សុទ្ធតែផ្តល់លក្ខខណ្ឌងាយស្រួល និងល្អប្រសើរដល់អតិថិជន”

យោងតាម​អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជារូបនេះបានឱ្យដឹងថា គិតរហូតមកពេលបច្ចុប្បន្ននេះ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានចំនួន ៨ ពាន់លានដុល្លារដល់អតិថិជនទូទៅ ដោយក្នុងនោះប្រមាណជិត ២០ ភាគរយគឺផ្តល់ជូនវិស័យកសិកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី