គិតត្រឹមចុងឆ្នាំ ២០២៥​នេះ ក្រសួង​ដែនដី ចេញបណ្ណកម្មសិទ្ធិដីធ្លី​ជូនពលរដ្ឋបានជិត ​៩លានបណ្ណ

ភ្នំពេញ ៖ គិតត្រឹមឆ្នាំ ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីធ្លីជូន​បានចំនួន ៨ ៨៩២ ០០៧​បណ្ណ​ ក្នុងនោះ​បានបញ្ចប់​ការ​ចេញ​បណ្ណ​ជំហាន​ទី១ ចំនួន​៧​លានក្បាល​ដី ស្មើនឹង​១០០ភាគរយ នៃផែនការ និង​បាននិងកំពុង​អនុវត្តការ​ចេញបណ្ណជំហានទី២ បានចំនួន ១ ៨៩២ ០០៧​បណ្ណ​បន្តទៀត ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ ។​

នៅក្នុងរបាយការណ៍​ដដែលនេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រុមការងាររបស់ក្រសួង​ដែនដី នគរូបនីយកម្ម​និងសំណង់ បានវាសវែង​ដី​បានចំនួន ១ ៣៦០ ៤២៥ក្បាលដី ហើយបើសរុប​ចាប់ពីពេល​ចាប់ផ្ដើម​វាស់វែង​រួច​បាន ១៣ ៦៩៦ ៥៩៣ ក្បាលដី ​ក្នុងនោះ ខេត្ត​ចំនួន​២១ បានបញ្ចប់ការ​វាស់វែង និងសល់​ប្រមាណតែ​៥៣ ៦៨៥ក្បាលដី ។

ក្នុងឆ្នាំ ២០២៥​នេះដែរ ក្រសួ​ងក៏បានចេញបណ្ណកម្មសិទ្ធិដីធ្លី បានចំនួន ៦៨០ ៤៦៣​បណ្ណ ក្នុងនោះ​ ការ​ចុះបញញជីធ្លីមានលក្ខណៈ​ជា​ប្រព័ន្ធ មានចំនួន ៦៧៨ ០៨៨​បណ្ណ ហើយដីវត្ត​មានចំនួន​ ១៦៨​បណ្ណ និង​ដីរដ្ឋ​តូចៗគ្រប់ប្រភេទនៅតាមភូមិ ឃុំ នៃតំបន់​វិនិច្ឆ័យ​ចំនួន ១ ៨​១៦​បណ្ណ ដីជាព្រះរាជទ្រព្យ​ចំនួន ១២បណ្ណ ទំហំ​ ១២៥,៤៤២៣ ហិកតា នៅភ្នំពេញ មណ្ឌលគិរី រតនគិរី និងខេត្តព្រះសីហនុ ។

ក្រសួង​រៀបចំដែនដីក៏បានកំណត់​យក​ការ​ចុះបញ្ជីដីបង្ហើយ ដើម្បីបញ្ចប់ការវាស់វែង​ដីធ្លីនៅកម្ពុជា កែសម្រួល​ភាពមិនច្បាស់លាស់​ កាត់បន្ថយ​ជម្លោះលើ​ព្រំដី ដើម្បី​ផ្ដល់​សុវត្ថភាពផ្លូវច្បាប់​ និង​សន្តិភាពផ្លូវ​ចិត្ត​ក្នុងការ​កាន់កាប់​អចលនវត្ថុរបស់​ប្រជាពលរដ្ឋ​ លើកកម្ពស់​តម្លៃសេដ្ឋកិច្ច​នៃអចលនទ្រព្យ​ បង្កើត​នូវ​បរិយាកាស​គ្មានវិវាទ​ ឈានទៅកសាង​សង្គម​កម្ពុជា​ភូមិឋាន​ក្សេម​ក្សាន្ត​ ។​

ទន្ទឹង​មនឹង​នេះ ក្រសួង​ក៏បាននិងកំពុង​បន្ត​អភិវឌ្ឍប្រព័ន្ធ​ព័ត៌មានសុរិយោដីទំនើប ដើម្បី​គ្រប់គ្រង​និងផ្ដល់​សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក​ ជាពិសេស​ការ​ចុះបញ្ជី​បន្ត ដើម្បីឈានទៅសម្រេច​បាន​នូវទស្សនទាន សេវាគាប់ចិត្ត ជូនពលរដ្ឋ​ និងពង្រីក​បាននូវ​មូលដ្ឋាន​ពន្ធពាក់ព័ន្ធនឹងអចលនទ្រព្យ​កាន់តែធំជាង​មុន ។

នៅក្នុង​សន្និបាត​បូក​សរុបការងាររបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់​កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​​និងសំណង់​បានថ្លែងថា៖​ ការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា​ គឺជាយុទ្ធសាស្ត្រ​មួយ​ ក្នុងការ​បញ្ចប់ភាពចម្រូង​ចម្រាស់​ក្នុង​សង្គមជាតិយើង ដើម្បីអនុញ្ញាតឱ្យពលរដ្ឋយើង​អាច​មានពេលវេលាមកធ្វើការ​ងារ​ផ្សេង​ ​អាចជួយជំរុញសេដ្ឋកិច្ច​កម្ពុជា​យើង​បន្ថែម ។

ឯកឧត្តម​បន្តថា ការ​បញ្ចប់​ការ​វាស់វែង ចុះបញ្ជី និង​ចេញបណ្ណកម្មសិទ្ធិ​ដីធ្លីជូនពលរដ្ឋ​នៅពេល​នេះ គឺ​មិនត្រឹមតែបញ្ចប់​បញ្ហា​នៅពេលនេះទេ តែអាច​នឹង​បញ្ចប់បញ្ហា​តកូនតចៅរបស់ពួកគាត់​ទៀត ដូច្នេះហើយនៅពេលអនាគត​ ពលរដ្ឋកម្ពុជា​យើងនឹងលែង​មានបញ្ហា​ទំនាស់ដីធ្លីតទៅទៀត​ហើយ ។ ម្យ៉ាងទៀត ការ​ចុះបញ្ជីដីបង្ហើយនេះដែរ ក៏បានផ្ដល់​នូវ​ផែនទីឯកភាពមួយ​ ដែលអនុញ្ញាតឱ្យ​អគ្គ​នាយកដ្ឋាន​រៀបចំដែនដី នគរូបនីយកម្ម​  អាចកំណត់​និងរៀបចំក្រុង​បានកាន់តែ​ងាយស្រួល​និ​ងល្អប្រសើរ ។

យោងតាមសកម្មភាព​របស់​រដ្ឋបាលខេត្ត​នានា​ដែលបានបញ្ចប់ការ​វាស់វែង​ដី និងចុះបញ្ជី​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ បានឃើញថា​ដីធ្លីដែល​បាន​ចុះបញ្ជី និង​បិទផ្សាយជា​សាធារណៈរួច​រាល់ បានប្រគល់​បណ្ណ​កម្មសិទិ្ធ​ដីធ្លី​ជូន​ពលរដ្ឋ​ជា​បន្ត​បន្ទាប់និង​បន្ត​ប្រគល់ជូនពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិឱ្យ​បានគ្រប់ៗគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។


Leave a Reply

Your email address will not be published.Required fields are marked *