ឆ្នាំថ្មីខិតជិតមកដល់ហើយ ! គួរស្វែងយល់គន្លឹះសំខាន់ៗចំនួន ៣ ដើម្បីឱ្យការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនកាន់តែរឹងមាំ

ភ្នំពេញ ៖ នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០២៥ ដែលជាការបើកទំព័រគ្រឹះសករាជថ្មី ដែលក្រុមគ្រួសារ ក៏ដូចជាបុគ្គលនីមួយៗ គួរពិនិត្យផែនការហិញ្ញវត្ថុរបស់ខ្លួនឡើងវិញ ដើម្បីពង្រឹងការរៀបចំប្រព័ន្ធហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យកាន់តែរឹងមាំ ខណៈដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលអាចនឹងអូសបន្លាយពេលបន្តទៀត។

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា វិបត្តិសេដ្ឋកិច្ចកសលអាចអូសបន្លាយពេលបន្តទៀត ដូច្នេះហើយគ្រួសារ និងបុគ្គលម្នាក់ៗត្រូវរៀបចំប្រព័ន្ធហិរញ្ញវត្ថុឱ្យបានរឹងមាំក្នុងអំឡុងពេលដែលវិបត្តិនេះអាចនឹងបន្តប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារ និងបុគ្គលនីមួយៗ។

ទោះបីជាយ៉ាងក្តី មានគន្លឹះសំខាន់ចំនួន ៣ អាចជួយប្រព័ន្ធហិរញ្ញវត្ថុរបស់អ្នកឱ្យកាន់តែរឹងមាំ ក្នុងអំឡុងពេលវិបត្តិអាចនឹងបន្តអូសបន្លាយពេលយូរ ៖

១. ពិនិត្យមើលផែនការហិរញ្ញវត្ថុឡើងវិញ ៖ អ្នកគួរពិនិត្យផែនការហិរញ្ញវត្ថុរបស់ខ្លួនឡើងសម្រាប់ឆ្នាំថ្មី ជាពិសេសតារាងចំណូលចំណាយប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ កញ្ចប់សន្សំសម្រាប់គ្រាអាសន្ន និងកញ្ចប់សន្សំសម្រាប់ការចូលនិវត្តន៍ជាដើម។ នៅពេលអ្នកពិនិត្យមើលពីផែនការហិរញ្ញវត្ថុរបស់អ្នក ហើយឃើញថាមានចន្លោះប្រហោង នោះអ្នកគួរបំពេញបន្ថែមនូវចន្លោះប្រហោងទាំងនោះ ដើម្បីពង្រឹងប្រព័ន្ធហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ អំឡុងពេលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល  គ្រួសារ ឬបុគ្គលនីមួយៗគួរកាត់បន្ថយការចំណាយមិនចាំបាច់ ដូចជាការចំណាយរបស់របរប្រ៊េនៗ ជួបជុំផឹកស៊ី និងជប់លៀងដែលមិនចាំបាច់ជាដើម។ និយាយរួម កាត់បន្ថយការចំណាយតាមដែលអាចធ្វើបាន ដើម្បីបង្កើនការសន្សំសំចៃឱ្យបានច្រើន។

២. ទូទាត់សងបំណុល ៖ ប្រសិនបើអ្នកប្រើប្រាស់កម្ចី ដែលភាសាសាមញ្ញហៅថា “បំណុល” អ្នកត្រូវមានភារកិច្ចទូទាត់សងបំណុលឱ្យគ្រឹះស្ថានហិញ្ញវត្ថុ ដែលអ្នកបានប្រើប្រាស់។ ដូច្នេះ សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ អ្នកត្រូវបែងចែកចំណូលឱ្យបានច្បាស់លាស់ ដូចជាលើការទូទាត់សងបំណុល ចំណាយចាំបាច់ និងរបស់របរដែលចង់បាន។ អ្នកអាចសាកល្បងប្រើប្រាស់រូបមន្ត ៥០/៣០/២០ ដែលជាវិធីសាស្រ្តពេញនិយមមួយ ដើម្បីចាត់ចែងថវិកាឱ្យបានច្បាស់លាស់។ ការអនុវត្តរូបមន្តនេះ មានដូចតទៅ ៖ ចំណូល ៥០% របស់អ្នកសម្រាប់តម្រូវការចាំបាច់ (Needs) ចំណូល ៣០% សម្រាប់របស់របរដែលអ្នកចង់បាន (Wants) និង ២០% ទៀត សម្រាប់ការសន្សំ និងការទូទាត់សងបំណុល (Saving/Debt repayment)។ មួយវិញទៀត ប្រសិនបើអាចទៅរួច ឬនៅពេលមានឱកាសរកប្រភពចំណូលបន្ថែមក្នុងឆ្នាំថ្មីខាងមុខនេះ អ្នកគួររកចំណូលបន្ថែម ដើម្បីបង្កើនការសន្សំបានឱ្យបានច្រើន ហើយនៅពេលអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់សងផ្តាច់បំណុល អ្នកគួរទូទាត់វាឱ្យហើយ នោះវាធ្វើឱ្យអ្នកមានភាពធូរស្រាលខ្លាំងផ្នែកហិញ្ញវត្ថុ។

៣. សន្សំ ៖ សម្រាប់ឆ្នាំថ្មីនេះ ទោះបីជាអ្នកមិនមានប្រាក់ចំណូលច្រើនដើម្បីសន្សំក៏ដោយ ការសន្សំចាប់ផ្តើមពីតិចទៅច្រើន។ អ្នកអាចបង្កើតគណនីសន្សំ និងដាក់ប្រាក់សន្សំនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ព្រោះបច្ចុប្បន្ននេះ ការដាក់ប្រាក់សន្សំនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ទទួលបានអត្រាការប្រាក់ខ្ពស់ ជាជាងការសន្សំលុយនៅផ្ទះ ឬលេងតុងទីនដែលប្រឈមនឹងហានិភ័យខាតបង់ខ្ពស់។

និយាយជារួម ការសន្សំមានអត្ថប្រយោជន៍ច្រើន ជាពិសេសអាចជួយឱ្យអ្នកសម្រេចបានក្តីបំណងប្រាថ្នារបស់អ្នក ដូចជាលំនៅដ្ឋានក្នុងក្តីស្រមៃ រថយន្ត ការដោះស្រាយបញ្ហាក្នុងគ្រាអាសន្ន និងផែនការចូលនិវត្តន៍ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *