សន្ទុះនៃការឆ្លងជំងឺកូវីដ-19 នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈត្រូវបានរាជរដ្ឋាភិបាលនៅតែបន្តស្វែងរកអ្នកពាក់ព័ន្ធ ដោយបានបិទទីកន្លែងដែលប៉ះពាល់រហូតដល់ជាង ៧០កន្លែង ដែលបង្ហាញថាចំនួនអ្នកឆ្លងជំងឺនេះកាន់តែច្រើន ហើយស្ថានការណ៍កាន់តែធំទៅ នឹងធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២១ ។ នេះជាការលើកឡើងរបស់លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានរាជបណ្ឌិត្យសភា។
លោកបណ្ឌិតហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស ប្រសិនបើករណីដែលកើតឡើងភ្លាម ហើយសភាពការណ៍ប្រកាសបិទទីកន្លែងប្រកបអាជីវកម្មភ្លាម ហាក់ដូចជាពន្លត់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យមានបញ្ហាធំជាងនេះ ហេតុដូច្នេះហើយទើបរដ្ឋាភិបាល ធ្វើការបិទជាជំហានៗ ដោយផ្អែកទៅលើស្ថានការណ៍ជាក់ស្ដែងចំពោះមុខដែលបានកើតឡើង។
លោកបណ្ឌិតបានបញ្ជាក់ថាដែរថា នេះជាឧបសគ្គធំចំពោះមុខសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោក ដូច្នេះទើបរាជរដ្ឋាភិបាលបានធ្វើជាជំហានៗ ដើម្បីគ្រប់គ្រងសភាពការណ៍ឱ្យបាន បើគ្រប់គ្រងមិនបានទេនោះ វាកាន់តែរីកធំទៅៗ នាំឱ្យការចំណាយទៅលើសេដ្ឋកិច្ច ដូចជារៀបចំ សេវាកម្ម ការធ្វើ ចត្តាឡីស័ក ការព្យាបាល និងថែរទាំជាដើម គឺត្រូវចំណាយកាន់តែខ្ពស់ ព្រោះថាការដែលអ្វីៗសុទ្ធតែចំណាយទាំងអស់ ដែលចាំបាច់ធ្វើម៉េចកុំឱ្យរីករាលដាលរហ័សលឿន នោះវានឹងចំណាយក៏កាន់តែខ្ពស់ដែរ។

ដោយឡែកផលប៉ះពាល់នៃសេដ្ឋកិច្ចប្រាកដជាមានហើយ ដោយសារមានការផ្ទុះឡើងនូវការឆ្លងនូវជំងឺ គឺដូចនេះចរន្តសេដ្ឋកិច្ច ការទិញលក់ ការជួញដូរ ឬការធ្វើដំណើរ ទៅក្រៅប្រទេស ឬនៅក្នុងស្រុកក៏ត្រូវផ្អាក បើស្ថានភាពឆ្លងនៅបន្ត សកម្មភាពនៃការស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងជួបបញ្ហាច្រើន។ នេះបើតាមបណ្ឌិត ហុង វណ្ណៈបានបញ្ជាក់។
លោកបណ្ឌិតបានបន្តថា ធ្វើយ៉ាងណាដើម្បីមានតុល្យភាពសេដ្ឋកិច្ច និងការរបិទជាបណ្តោះអាសន្ន នូវតំបន់មួយចំនួនមានការឆ្លងនោះ គឺការដែលកើតឡើងជំងឺឆ្លងភ្លាមៗ និងការចំណាត់ការភា្លមៗដូចគ្នា នោះប្រាកដជាមានផលប៉ះពាល់ដល់អ្នកពាក់ព័ន្ធច្រើនណាស់។
លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ថា៖
“ប៉ុន្តែយើងពុំមានសូចនាករវាស់វែង ពីទំហំនៃការនៃផលប៉ះពាល់ ថាវាមានទំហំប៉ុនណានោះទេ ប៉ុន្តែប្រាកដជាមានផលប៉ះពាល់ដល់អ្នកពាក់ព័ន្ធទាំងនោះ គឺការខាត់បង់ទៅលើការចំណាយផ្សេងៗ ។ ខ្ញុំក៏សូមឯកភាពនូវចំណាត់ការ របស់រាជរដ្ឋាភិបាលដោយគាត់មិនប្រកាសបិទជាឱឡារិក នេះជាករណីសំខាន់ណាស់ ។ បើប្រកាសបិទភ្លាមៗនោះទើបជាបញ្ហាធំ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចប៉ះពាល់ធំ ដូច្នេះការពិតការបិទជាអន្លើៗ ពុំមានជាទ្រង់ទ្រាយធំនេះវាជាចំណាត់ការដ៏ល្អ”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content