២០២១នេះ បានក្លាយទៅជាឆ្នាំកំណត់ត្រារបស់កំពូលមហាសេដ្ឋីជំនួញខាងបច្ចេកវិទ្យារបស់ចិន ប៉ុន្តែមិនមែនជាប្រាក់ចំណេញដូចមនុស្សទូទៅគិតនោះទេវា ប៉ុន្តែវាជាខាតបង់ដ៏ច្រើនបំផុតមិនធ្លាប់មានរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បណ្តាមហាសេដ្ឋីកំពូលទាំង១០របស់ចិនក្នុងមុខជំនួញបច្ចេកវិទ្យាត្រូវបាន The Bloomberg ស្រាវជ្រាវរកឃើញថា បានបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេសរុបរហូតទៅដល់៨០ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២១ ដែលជាកំណត់ត្រាមិនធ្លាប់មានឡើយគិតចាប់
តាំងតែពីឆ្នាំ២០១២។

ការខាតបង់ទ្រព្យសម្បត្តិក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ កំពូលមហាសេដ្ឋីម្នាក់ក្នុងចំណោមកំពូលសេដ្ឋីទាំងនោះ លោក Colin Huang ស្ថាបនិក Pinduoduo Inc តែម្នាក់ឯងប៉ុណ្ណោះបានបាត់បង់ទ្រព្យរហូតទៅដល់៤២,៩ពាន់លានដុល្លារដែលស្មើទៅនឹង២ភាគ៣នៃទ្រព្យសម្បត្តិទាំងអស់របស់គាត់។
ស្ថាបនិកលោក Jack Ma ដែលត្រូវបានគេមើលឃើញថាបានព្យាយាមក្នុងការលាក់បាំង និងគេចចេញពីការបង្ហាញខ្លួនសាធារណៈចាប់តាំងតែពីអជ្ញាធរចិនបានអនុវត្តវិធានការបង្ក្រាបទៅលើមុខជំនួញខុសបំរាមរបស់គាត់ និងបានធ្វើឲ្យទ្រព្យសម្បត្តិដែលលោកខាតបង់សរុបមានចំនួន១៣ពាន់លានដុល្លារផងដែរ។
ក្រៅពីនោះ នៅមានកំពូលសេដ្ឋីចិនផ្សេងទៀតដែលបានខាតបង់ទ្រព្យសម្បត្តិ រួមមានដូចជា លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ខាតបង់ប្រមាណ១៤,៥ពាន់លានដុល្លារ, លោក Ma Huateng ស្ថាបនិកក្រុមហ៊ុន Tencent ខាតបង់ប្រមាណជា១០,១ពាន់លានដុល្លារ, លោក Robin Li ស្ថាបនិកក្រុមហ៊ុនBaidu ខាតបង់ប្រមាណជា៥,៣ពាន់លានដុល្លារជាដើម៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content